ភ្នំពេញ៖ ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងប្រទេសកម្ពុជា បានរៀបចំកម្មវិធី Hackathon លើកដំបូងរបស់ខ្លួន ដោយបានសហការជាមួយក្រុមហ៊ុន Amazon Web Services (AWS) និងសកលវិទ្យាល័យខេមតិច។ កម្មវិធីប្រកួត Hackathon ក្រោមប្រធានបទ “Hackathon 2023 – KH-Reating Chlart for Canadia Bank” ជាកម្មវិធីដែលមានរយៈពេល៣សប្តាហ៍ ចាប់ផ្តើមពីថ្ងៃទី៦ ដល់ថ្ងៃ២៧​ ខែឧសភា ឆ្នាំ២០២៣។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ធនាគារ កាណាឌីយ៉ា បានបន្តពង្រឹងផ្នែកបច្ចេកវិទ្យា វិនិយោគទៅលើគម្រោងបរិវត្តឌីជីថល និងស្វែងរកបច្ចេកវិទ្យាឌីជីថលថ្មីៗ ដើម្បីធ្វើឱ្យអតិថិជនកាន់តែមានភាពងាយស្រួល។ ធនាគារ កាណាឌីយ៉ា ទទួលស្គាល់អំពីសារៈសំខាន់នៃគំនិតថ្មីៗ ហើយធនាគារជឿជាក់ក្នុងការវិនិយោគលើយុវជនជំនាន់ក្រោយ ដើម្បីបន្តរីកចម្រើននាពេលអនាគត។ ការរៀបចំកម្មវិធី Hackathon នេះ បានផ្តល់ឱកាសដ៏ល្អមួយសម្រាប់សិស្សានុសិស្សក្នុងការបទបង្ហាញជំនាញសំខាន់ៗដូចជា ទំនាក់ទំនងសាធារណៈ ការធ្វើការជាក្រុម និងភាពជាអ្នកដឹកនាំ។

កម្មវិធី Hackathon ២០២៣ បានចាប់ផ្តើមកម្មវិធីដំបូងកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ ដែលតំណាងគណៈគ្រប់គ្រងរបស់ធនាគារ កាណាឌីយ៉ា បានធ្វើបទបង្ហាញនូវប្រធានបទចំនួនពីរ ដើម្បីឱ្យនិស្សិតសកលវិទ្យាល័យខេមតិចបានយល់ដឹង និងស្វែងរកបច្ចេកវិទ្យាថ្មីៗដើម្បីធ្វើឱ្យអតិថិជនកាន់តែមានភាពងាយស្រួលក្នុងការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ។ ក្នុងរយៈពេល៣សប្តាហ៍ និស្សិតបានធ្វើសិក្សាស្វែងយល់យ៉ាងជិតដិតជាមួយនឹងអ្នកជំនាញរបស់ AWS និងសាស្ត្រាចារ្យសកលវិទ្យាល័យខេមតិច ដើម្បីទទួលបាននូវចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ ក្នុងការរៀបចំបទបង្ហាញសម្រាប់វគ្គផ្តាច់ព្រ័ត្រ។

ក្រុមទាំង១១ ដែលមាននិសិ្សតសរុបជាង៥០នាក់ បានចូលរួមក្នុងការ​ធ្វើបទបង្ហាញក្នុងវគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។ ក្រុមនីមួយៗបានលើកឡើងនូវដំណោះស្រាយបច្ចេកទេស គំនិតច្នៃប្រឌិតទៅកាន់គណៈកម្មការពីគណៈគ្រប់គ្រងធនាគារ កាណាឌីយ៉ា តំណាងជាន់ខ្ពស់ពីក្រុមហ៊ុន AWS និងគណៈគ្រប់គ្រងសកលវិទ្យាល័យខេមតិច។ បន្ទាប់ពីធ្វើបទបង្ហាញយ៉ាងស្វិតស្វាញ ក្រុមដែលមានពិន្ទុខ្ពស់ជាងគេទាំង៦បានប្រកាសទទួលជ័យជំនះ។ ប្រធានបទទីមួយ ត្រូវបានឈ្នះដោយក្រុម “UniCash” ទទួលបានពិន្ទុច្រើនជាងគេ តាមដោយក្រុម “Gladiolus” លេខ២ និងក្រុម “BoBa” ទទួលបានលេខ៣។ រួមគ្នានោះដែរ ក្រុមដែលទទួលបានជ័យជំនះសម្រាប់ប្រធានបទទីពីរ ត្រូវបានឈ្នះដោយក្រុម “Last Breath” ខណៈលេខ២ បានទៅលើក្រុម “The Boys” និងក្រុម “Ping Ping” បានពន្ទុច្រើនជាងគេលេខ៣។

លោក Raymond Sia នាយកប្រតិបត្តិ និងក្រុមប្រឹក្សាភិបាលរបស់ធនាគារ កាណាឌីយ៉ា បានកោតសរសើរនូវគំនិតច្នៃប្រឌិតរបស់ក្រុមនីមួយៗដែលបានធ្វើបទបង្ហាញក្នុងវគ្គផ្តាច់ព្រ័ត្រ។

លោកមានប្រសាសន៍ថា៖

ជាមួយគ្នានោះដែរ លោក Howard Lau, Senior Executive Vice President និង Chief Information Officer នៃធនាគារ កាណាឌីយ៉ា មានការចាប់អារម្មណ៍ជាខ្លាំងក្នុងការធ្វើបទបង្ហាញរបស់សិស្សានុសិស្ស។

លោកបានមានប្រសាសន៍ថា៖

អំពីធនាគារ កាណាឌីយ៉ា

ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជ ដ៏ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩១។ ក្នុងឆ្នាំ២០២២ ធនាគារ កាណាឌីយ៉ា ត្រូវបានស្ថាប័នអន្តរជាតិជាច្រើនទទួលស្គាល់ជាស្ថាប័នហិរញ្ញវត្ថុមួយដ៏ឆ្នើមក្នុងប្រទេសកម្ពុជា ដោយធនាគារទទួលបានពានរង្វាន់ដូចជា “Dream Company To Work For” ពី World HRD Congress ក៏ដូចជាពានរង្វាន់ “Best Managed Bank” ពី The Asian Banker ព្រមទាំងពានរង្វាន់ “Best Domestic Bank” និង “Best SME Bank” ក្នុងប្រទេសកម្ពុជា ពីស្ថាប័ន International Finance Awards និងពានរង្វាន់ “Best Domestic Bank” ពីស្ថាប័ន AsiaMoney ក្នុងឆ្នាំ២០២២។ ថ្មីៗនេះផងដែរ ធនាគារ កាណាឌីយ៉ា ក៏បានទទួលពាន “Best SME Bank” ពីស្ថាប័ន Digital Banker និងពាន “Best Retail Bank” ពីស្ថាប័ន The Asian Banker សម្រាប់ឆ្នាំ២០២៣។

គិតត្រឹមដើមឆ្នាំ២០២៣ ធនាគារ កាណាឌីយ៉ា មានសាខាចំនួន៦៨ ទូទាំងខេត្ត រាជធានី ក៏ដូចជាម៉ាស៊ីន ATM, CRM, VTM, SEM និងម៉ាស៊ីនស្វ័យសេវាធនាគារឌីជីថលជាច្រើនទៀត ដែលមានចំនួនជាង ៤០០ទីតាំង ទូទាំងប្រទេស។ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់ពួកយើង: www.canadiabank.com.kh

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]