ភ្នំពេញ៖ ទីបំផុតនៅថ្ងៃនេះ ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា បានប្រកាសទទួលបើកកក់នូវរថយន្តប្រភេទស៊េរីថ្មីគឺ Yaris Cross 2023 ជាមួយនឹងតម្លៃពិសេសត្រឹមតែជាង ៣ម៉ឺនដុល្លារតែប៉ុណ្ណោះ។
ដូចដែលក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ធ្លាប់បានលើកឡើង និងបង្ហាញយ៉ាងច្បាស់ថា ដើម្បីសម្របទៅតាមតំរូវការទីផ្សាររថយន្តបច្ចុប្បន្នកំពុងតែមានសន្ទុះជាខ្លាំងទៅលើតម្រូវការនៃរថយន្តប្រភេទ SUV ពេលនេះខាងក្រុមហ៊ុនបានសម្រេចនាំចូលនូវរថយន្តមួយប្រភេទនេះចូលមកកាន់ទីផ្សារប្រទេសកម្ពុជាហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយជាក់ស្តែងការបង្ហាញខ្លួនរបស់រថយន្ត All New Toyota Yaris Cross 2024 ជាលើកដំបូងកាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ នៅក្នុងប្រទេសឥណ្ឌូណេស៊ី ពិតជាបានទាញយកចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជនដែលជាអ្នកប្រើប្រាស់នៅជុំវិញតំបន់អាស៊ីយើងនេះ។
ហើយបើពិនិត្យទៅលើរូបរាងវិញ ការរចនាដ៏ស៊ីវិល័យ ទាន់សម័យ និងទាក់ទាញ គេសង្កេតឃើញថា ជាមួយនឹងផ្នែកខាងក្នុងធំទូលាយ បំពាក់ជាមួយចង្កៀង LED និងអំពូលបំភ្លឺពេលថ្ងៃ (DRL) អមជាមួយទំហំកង់ 18 អ៊ីញ បានបន្ថែមអោយរថយន្តនេះកាន់តែស្រស់ស្អាត និងមានអំណាច។ សំរាប់ទ្វាខាងក្រោយវិញក៏បានបំពាក់នូវមុខងារបិទបើកដោយស្វ័យប្រវត្តិដោយគ្រាន់តែធ្វើការគ្រវៀសជើងប៉ុណ្ណោះ។
ចំណែកឯប្រណីតភាពនៃផ្នែកខាងក្នុងរបស់រថយន្តស៊េរីថ្មី Yaris Cross 2023 វិញញាក់សាច់តែម្តង។ ផ្នែកខាងក្នុងមានភាពធំទូលាយ តាប្លូស្លីមស្រោបដោយស្បែកទន់ផ្តល់នូវលក្ខណះស្ព័រ និងប្រណិតភាពនៃរថយន្ត SUV។ បន្ថែមជាមួយភ្លើងលំអនៅលើដៃទ្វារក៏ដូចជាកុងសូល (Console) កណ្តាលដ៏ស្រស់ស្អាត វាក៏បានបំពាក់ជាមួយកុងទ័រឌីជីថលទំហំ7អ៊ីញ និងអេក្រង់កំសាន្តទំហំ10.1អ៊ីញដែលអាចប្រើប្រាស់នូវមុខងារ Apple Carplay & Android Auto ដោយមិនចាំបាច់ប្រើខ្សែរ។ លើសពីនេះក៏មាននូវមុខងារដែលចាំបាច់ផ្សេងៗដូចជា កន្លែងសាកថ្មទូរស័ព្ទដោយឥតខ្សែ ម៉ាស៊ីនត្រជាក់ និងកន្លែងសាកថ្មផ្នែកខាងក្រោយផងដែរ។
រថយន្ត Yaris Cross 2024 ជារថយន្តប្រភេទ B-SUV ឬ Cross Over ដែលមកជាមួយគ្រោងឆ្អឹងចុងក្រោយរបស់ DNGA-Platform ដែលដូចគ្នាទៅនឹងរថយន្ត All New Toyota Vios 2023។ រថយន្តនេះបំពាក់ជាមួយម៉ាស៊ីន 2NR-VE ទំហំ 1.5 លីត្រ 4 ស៊ីឡាំង ដែលផ្តល់កម្លាំងសេះបានរហូតទៅដល់ 106HP នឹង 138 N។
វាក៏ត្រូវបានផលិតឡើងដោយប្រើប្រាស់នៅគ្រោងឆ្អឹងថ្មី DNGA platform ដែលមានប្រវែងសរុប 4,310 មីលីម៉ែត្រ ទទឹង 1,770មីលីម៉ែត្រ កម្ពស់ 1,615មីលីម៉ែត្រ គម្លាតកង់មុខក្រោយ 2,620 មីលីម៉ែត្រ និងកម្ពស់ពីបាតដី 260 មីលីម៉ែត្រ។
រថយន្តនេះក៏បានបំពាក់នូវពោងសុវត្តិភាព 6 គ្រាប់អាចការពារបានមួយជុំរថយន្តផងដែរ។ ស្របជាមួយប្រព័ន្ធជំនួយហ្វ្រាំងយ៉ាងសម្បូរបែបដូចជា ABS, VSC, TRC, HAC, BA, EBD, ESS លើសពីនេះវាក៏បានបំពាក់មកនូវមុខងារសុវត្តិភាពឆ្លាតវៃ Toyota Safety Sense និង មុខងារទំនើបមួយទៀតគឺ BSM & RCTA ដែលជំនួយក្នុងការផ្តល់សញ្ញាពីឧបសគ្គនៅផ្នែកចំហៀងដែលយើងមិនអាចមើលឃើញ។
Toyota Yaris Cross 2024 បានប្រើប្រាស់នូវម៉ាស៊ីនសាំង 1.5លីត្រ 4ស៊ីឡាំង Dual VVT-I ដែលអាចផលិតកម្លាំងបាន 105 សេះ និង កម្លាំងរមួល 132 ញូតុនម៉ែត្រ ជាមួយនឹងប្រអប់លេខ CVT និង លេខដៃ 5-វគ្គ។
គ្រាន់តែរៀបរាប់ពីប្រណីតភាពប៉ុណ្ណេះ ពិតជាធ្វើឱ្យអ្នកស្រលាញ់ចូលចិត្តប្រើប្រាស់រថយន្ត SUV រំជួលអារម្មណ៍ ទប់ចិត្តមិនចង់បានទៅហើយ ចុះទម្រាំតែមកដល់ក្នុងដៃវិញនោះ តើរំភើបចិត្តប៉ុណ្ណាទៅ? អ៊ីចឹង តោះ! នៅរង់ចាំអីទៀតប្រញាប់រួសរាន់ទៅកក់រថយន្ត Toyota Yaris Cross 2024 ទាំងអស់គ្នានៅសាខាណាមួយដែលនៅក្បែរលោកអ្នកឥឡូវនេះ។
ចុះរថយន្ត Toyota Agya កំពុងល្បីនៅប្រទេសឥណ្ឌូនេស៊ី នឹងមកដល់កម្ពុជាដែរ ឬទេ?
មានតែរង់ចាំតាមដានបន្តទៀតជាមួយនឹងក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ក្នុងថ្ងៃអនាគត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]