ភ្នំពេញ៖ អាចនិយាយបានថា ចាប់តាំងពីពេលតារាស្រីអ្នកនាង ផន សុផារី រៀបការរួច នាងបានដកឃ្លាពីការងារសិល្បៈ ងាកទៅបង្កើតមុខជំនួញផ្ទទាល់ខ្លួន។ ហើយបើងាកទៅមើល ជីវិតគ្រួសាររបស់នាង ពិតជាមានសុភមង្គល ខណៈមានស្វាមីល្អ ហើយកូនស្រីទាំងពីរឆ្លាត ស្អាតគួរឲ្យក្នាញ់ផងនោះ។
លើសពីនេះទៅទៀត មួយរយៈចុងក្រោយនេះ អ្នកនាង ផន សុផារី តែងតែបង្ហោះវីដេអូពីសកម្មភាពកូនស្រីលើបណ្ដាញសង្គមជានិច្ច។ ហើយកូនស្រីទាំងពីររបស់នាង ក៏ទទួលបានការស្រលាញ់ពីមហាជនយ៉ាងច្រើនកុះករផងដែរ។ ប៉ុន្តែថ្មីៗនេះ គេដឹងថាអ្នកម៉ាក់សម័យថ្មីរូបនេះ កំពុងមានរឿងហួសចិត្តមួយ ស្របពេលគណនីហ្វេសប៊ុកមួយ បានយករូបកូនស្រីពៅខ្លួនទៅបង្ហោះ ហើយថែមទាំងនិយាយប្រមាថអាយុជីវិតនាងទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ បន្ទាប់ពីបានដឹង និងឃើញគណនីមួយនោះបង្ហោះបែបនេះរួច នាងបានស្វែងរកមុខម្ចាស់គណនីនោះផងដែរ។ មិនតែប៉ុណ្ណោះ មុននេះម្ចាស់គណនីនោះបានតេមកកាន់នាង ដើម្បីចង់ឲ្យអ្នកនាង ផន សុផារី លើកលែងទោសឲ្យខ្លួន ប៉ុន្តែតារារូបនេះមិនព្រមនោះទេ ព្រោះវាជារឿងមួយដែលមិនអាចលើកលែងឲ្យបានជាដាច់ខាត៕
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]