ភ្នំពេញ៖ កាលពីមុនឆ្នាំ២០១៦ គេសង្កេតឃើញថានៅកម្ពុជា ប្រជាជនច្រើនប្រើសាប៊ូនាំចូលពីប្រទេសថៃ វៀតណាម និងប្រទេសនានា ប៉ុន្តែមិនសូវមានសាប៊ូដែលផលិតក្នុងស្រុកដែលមានគុណភាពខ្ពស់សម្រាប់ផ្គត់ផ្គង់ទីផ្សារខ្នាតធំឡើយ។ ហេតុអ្វីបានជាយើងប្រើផលិតផលនាំចូល បើយើងអាចផលិតវាបានដោយខ្លួនឯង? សំណួរនេះបានពញ្ញាក់អារម្មណ៍ថា ចាំបាច់ត្រូវមានម៉ាកផលិតផលមួយ ដែលផលិតនៅប្រទេសកម្ពុជា ដែលមានគុណភាពខ្ពស់ ឬល្អជាងទំនិញនាំចូលទៅទៀត គឺថា៖ ចាំបាច់ត្រូវមានម៉ាកផលិតផលខ្មែរមួយ ដែលអាចធ្វើឱ្យយើងមានមោទនភាពពិតប្រាកដ។ ហេតុដូច្នេះហើយ សាប៊ូម៉ាក KLEN (ក្លិន) បានកកើតឡើងនៅឆ្នាំ២០១៦។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំណុចជាទីមោទនមួយ គឺក្រុមហ៊ុនក្នុងស្រុកមួយនេះទទួលបានវិញ្ញាបនបត្របញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាពស្ដង់ដាអន្តរជាតិ ISO 9001:2015 (UKAS) ក្នុងខណៈពេលដែលផលិតផលទាំងអស់របស់ក្រុមហ៊ុនត្រូវបានផលិតនៅក្នុងប្រទេសកម្ពុជា ដោយប្រើបច្ចេកវិទ្យា និងរូបមន្តពីប្រទេសកូរ៉េខាងត្បូង។ ផលិតផល KLEN ត្រូវបានផលិតនិងវេចខ្ចប់នៅរោងចក្ររបស់ខ្មែរដោយផ្ទាល់ដែលមានទីតាំងនៅជាយរាជធានីភ្នំពេញ និងផលិតដោយស្នាដៃរបស់ក្រុមការងារដែលមានទាំងអ្នកជំនាញមកពីកូរ៉េដែលមានបទពិសោធន៍ខ្ពស់ជាច្រើនឆ្នាំក៏ដូចជាបុគ្គលិកជំនាញរបស់កម្ពុជាផងដែរ។
KLEN ជាផលិតផលក្នុងស្រុកដែលមានតម្លៃសមរម្យ សាកសមនឹងគុណភាពនិងអត្ថប្រយោជន៍ដែលទទួលបាន។ ជាក់ស្តែង អ្នកប្រើប្រាស់ជាច្រើនបានឱ្យដឹងថា សាប៊ូកក់សក់ KLEN ធ្វើឱ្យសក់របស់គាត់ទន់ រលាស់ល្អ ស្បែកក្បាលស្អាត និងគ្មានអង្គែទៀតទេ។ ចំណែកឯម្ចាស់ហាងកែសម្ផស្សមួយចំនួនក៏បានសរសើរថា សាប៊ូ KLEN ល្អប្រើណាស់ អតិថិជនដែលបានកក់សក់នៅហាងរបស់គាត់ពេញចិត្តចំពោះសេវាកម្មរបស់គាត់នៅពេលប្រើសាប៊ូ KLEN។ គួរកត់សម្គាល់ថា សាប៊ូកក់សក់ KLEN មានច្រើនសម្រាប់ប្រភេទសក់ផ្សេងៗគ្នា ដូចជា សក់ធម្មតា សក់ខូច សក់មានអង្គែ និងសក់ជ្រុះជាដើម សម្រាប់ទាំងបុរស និងទាំងស្ត្រី។ ក្រៅពីផលិតផលថែរក្សាសក់ KLEN ក៏មានផលិតផលផ្សេងៗផងដែរសរុបច្រើនជាង៣០មុខដូចជា សាប៊ូដុសខ្លួន ទឹកអនាម័យស្រ្តី និងផលិតផលសម្អាតនិងអនាម័យជាច្រើនទៀត។
យើងជឿជាក់ថា KLEN បានចូលរួមចំណែកជាវិជ្ជមានដល់ការលើកកម្ពស់មោទនភាពជាតិ និងសេដ្ឋកិច្ចក្នុងស្រុក ហើយយើងទាំងអស់គ្នា គ្រប់គ្នា ក៏អាចចូលរួមចំណែកផងដែរក្នុងការកសាងនូវម៉ាកផលិតផលក្នុងស្រុកមួយដែលជាមោទនភាពសម្រាប់ទាំងអស់គ្នា។ សព្វថ្ងៃនេះ ផលិតផល KLEN កាន់តែមានប្រជាប្រិយភាព និងមានដាក់លក់នៅតាមផ្សារទំនើបជាច្រើនដូចជា ផ្សារឡាក់គី ផ្សារម៉ាក្រូ ផ្សារជីបម៉ុង ផ្សារអ៊ីអន ផ្សារ 7-Eleven និងហាងលក់ទំនិញនានា ក៏ដូចជាតាមផ្សារសាធារណៈទូទៅនៅក្នុង២៥ខេត្តក្រុងទូទាំងប្រទេស។ នៅពេលអ្នករកទិញទំនិញលើកក្រោយ សូមរកមើលឬសួររកសាប៊ូម៉ាក KLEN (ក្លិន) នៅតាមហាង ឬតូបលក់ទំនិញនានា។
KLEN ជាភាពស្រស់ស្អាតរបស់អ្នក។ ស្រលាញ់ខ្មែរ គាំទ្រផលិតផលខ្មែរ។
Website: khmerhouseholds.com
Facebook: facebook.com/klenshampoo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]