ភ្នំពេញ៖ ABA ដែលជាធនាគារពាណិជ្ជធំជាងគេបំផុតនៅកម្ពុជា បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ (MoU) ជាមួយ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (សមាគម TYDA) ដើម្បីបន្តផ្តល់ការគាំទ្រដល់សកម្មភាពមនុស្សធម៌របស់សមាគម TYDA សម្រាប់រយៈពេលបីឆ្នាំទៀត។

តាម​រយៈ​អនុស្សរណៈ​នេះ ​ ABA​ បាន​ផ្តល់​ថវិការ​សប្បុរសធម៌​ចំនួន​ 10 ​ម៉ឺ​ន​ដុល្លារ​អា​មេ​រិ​ក ​ដល់សមាគម​ TYDA​ ជារៀងរាល់ឆ្នាំ (ចាប់ពីឆ្នាំ 2023 ដល់ 2025) សម្រាប់ការងារមនុស្សធម៌ដ៏មានសារៈ​សំខាន់ៗ ដូចជាការ​ផ្តល់​សេវា​ព្យាបាល​ និង​ថែទាំ​សុខភាព​ ដោយ​ឥត​គិតថ្លៃ​ ដល់​សហគមន៍​ជនបទ​ទូ​ទាំង​ប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ​ ធ្វើ​ឡើង​ក្រោម​អធិបតីភាព​ លោកវេជ្ជ​បណ្ឌិត​ ស៊ូ ស៊ីផាណ្ណា ​ប្រធាន​ប្រតិបត្តិ​សមាគម TYDA ​​ និង​លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​ធនាគារ​ ABA​​ ព្រមទាំង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​នាក់​ទៀត​ នៅការិយាល័យកណ្តាលរបស់ធនាគារ ABA កាលពីថ្ងៃទី 31 ខែឧសភា ឆ្នាំ 2023។

លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​ ធនាគារ​ ABA​ បានមានប្រសាសន៍ថា៖

លោកបានបន្ថែមថា៖

លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធាន​ប្រតិបត្តិសមាគម TYDA មានប្រសាសន៍ថា៖

លោកវេជ្ជបណ្ឌិតបានបន្ថែមថា ការបរិច្ចាគប្រចាំឆ្នាំចំនួន 10 ​ម៉ឺ​នដុល្លារ​អា​មេ​រិ​ក សម្រាប់រយៈពេល 3 ឆ្នាំបន្តទៅមុខនេះ នឹងអនុញ្ញាតឲ្យសមាគម TYDA ពង្រីកកិច្ចការព្យាបាល និងថែទាំសុខភាពដោយឥតគិតថ្លៃ ជូនដល់សហគមន៍ជនបទបន្ថែមទៀត នៅទូទាំងប្រទេសកម្ពុជា។

លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា បានសង្កត់ធ្ងន់ថា៖

ក្នុងនាមធនាគារដែលសកម្មក្នុងកិច្ចការទំនួលខុសត្រូវសង្គម ABA តែងតែគាំទ្រគំនិតផ្តួចផ្តើម និងគម្រោងនានា ដែលផ្តោតលើការថែទាំសុខភាព ការកាត់បន្ថយភាពក្រីក្រ អក្ខរកម្ម លទ្ធភាពមានការងារធ្វើ និងការលើកកម្ពស់យុវជន និងសហគមន៍ដែលជួបការលំបាក។

បន្ថែមពីលើការគាំទ្រជាបន្តបន្ទាប់របស់ធនាគារចំពោះសមាគម TYDA កាលពីពេលថ្មីៗនេះ ABA បានបរិច្ចាគថវិកា 20​ ម៉ឺន ដុល្លារ​អា​មេ​រិ​ក ដល់កាកបាទក្រហមកម្ពុជា សម្រាប់សកម្មភាពមនុស្សធម៌ និងបានប្តេជ្ញាចិត្តក្នុងការផ្តល់ជំនួយហិរញ្ញវត្ថុដល់ការអភិវឌ្ឍកម្មវិធីអប់រំសម្រាប់ទាំងអស់គ្នារបស់អង្គការមូលនិធិកុមារកម្ពុជា៕

អំពីធនាគារ ABA

ABA គឺជាធនាគារពាណិជ្ជធំជាងគេបំផុតនៅកម្ពុជា គិត​លើ​ទ្រព្យសកម្ម​,​ ប្រាក់​បញ្ញើ​,​ កម្ចី​ដុល​,​ ប្រាក់​បញ្ញើ​អតិថិជន ​និង​ប្រាក់​ចំណេញ​ នេះដោយផ្អែក​លើ​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​ 2022​ របស់​ធនាគារជាតិ​នៃ​កម្ពុជា​។

ដោយមានសាខាចំនួន 85 កន្លែង ទីតាំងស្វ័យសេវា ABA 24/7 ចំនួន 36 កន្លែង ម៉ាស៊ីនស្វ័យសេវាច្រើនជាង 1,300 គ្រឿង ជាមួយនឹងសេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដៃដ៏ទំនើប បានធ្វើឲ្យ ABA មានអតិថិជនជាង 2.5 លាននាក់ ដែលកំពុងប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុដ៏ទំនើបនេះយ៉ាងសកម្ម។

ភាគហ៊ុនិករបស់ធនាគារ ABA ភាគច្រើនគឺ ធនាគារជាតិកាណាដា ដែលជាធនាគារធំជាងគេទីប្រាំមួយនៅក្នុងប្រទេសកាណាដា និងជាធនាគារឈានមុខគេនៅកេបិច ដែលជាជម្រើសដៃគូក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]