ភ្នំពេញ៖ នៅថ្ងៃសុក្រ ១៤ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និងក្រុមហ៊ុន អ៉ី អេហ្វ ជី អិចប្រេសហ្វូដគ្រុប (EFG Group) នៅរោងចក្រផលិតភេសជ្ជៈ ហនុមាន ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនេះជាកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញផលិតផលរបស់ក្រុមហ៊ុន ហនុមាន ទៅដល់អ្នកប្រើប្រាស់ផ្ទាល់តាមរយៈបណ្តាសាខាហាងម្ហូបអាហារជាពិសេស គ្រប់សាខា ដឹ ភីហ្សា ខមផេនី (The Pizza Company) ទូទាំងប្រទេស ដែលក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស នឹងក្លាយជាដៃគូផ្តាច់មុខក្នុងការផ្តត់ផ្គង់ស្រាបៀរ ហនុមាន នៅគ្រប់សាខាហាងម្ហូបអាហារ ដែលស្ថិតនៅក្រោមក្រុមហ៊ុន អ៉ី អេហ្វ ជី អិចប្រេសហ្វូដគ្រុប (EFG Group) និងនៅលើ Hungry App ផ្លូវការរបស់ក្រុមហ៊ុន។
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានបង្កើតឡើងដោយការយកចិត្តទុកដាក់បំផុត ក្នុងគោលបំណងឱ្យប្រជាជនកម្ពុជា ទទួលបាននូវផលិតផល ដែលមានគុណភាពខ្ពស់ និងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល លើកស្ទួយសេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតការងារ និងលើកតំកើនផលិតផលក្នុងស្រុក ព្រមទាំងនាំយកកេរ្តិ៍ឈ្មោះផលិតផល របស់ប្រទេសយើងទៅទីផ្សារអន្តរជាតិ។ ថ្មីៗនេះផងដែរ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានធ្វើការចុះហត្ថលេខាព្រមព្រៀងដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុន Yakyim Intertrade Co., Ltd ក្នុងការចែកចាយផ្តាច់មុខផលិតផល ស្រាបៀរ ហនុមាន នៅក្នុងទីផ្សារប្រទេសថៃ។ នេះជាមោទកភាពមួយទៀតរបស់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ក្នុងការនាំចេញនូវផលិតផលខ្មែរទៅទីផ្សារអន្តរជាតិ ហើយនៅថ្ងៃនេះក្រុមហ៊ុនហនុមានក៏បានសហការជាមួយក្រុមហ៊ុន EFG Group ជាក្រុមហ៊ុនឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ ដែលនាំស្លាកសញ្ញាអន្តរជាតិមកកម្ពុជា។ កិច្ចសាហប្រតិបត្តិការនេះ គឺជាយុទ្ធសាស្រ្តមួយ ដើម្បីជំរុញទិសដៅ និងចក្ខុវិស័យវែងឆ្ងាយរបស់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស។
ថ្មីៗនេះផងដែរ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានឈ្នះពានរង្វាន់មេដាយមាសពីស្ថាប័នកំពូល Monde Selection ឆ្នាំ២០២៣ ទៅលើផ្នែករសជាតិដ៏ល្អឥតខ្ចោះនៃស្រាបៀរ ហនុមាន! នេះជាមោទកភាពមួយក្នុងចំណោមមោទកភាពមួយបន្ថែមទៀតសម្រាប់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ក៏ដូចជាសម្រាប់អតិថិជនទាំងក្នុងប្រទេស និងអតិថិជនអន្តរជាតិទាំងអស់ផងដែរ។
ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោក Chas GESCHKE នាយកប្រតិបត្តិនៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និងលោក Martin Darby Managing Director of EFG Group ហើយក៏មានភ្ញៀវកិត្តយសជាច្រើនរូបចូលរួមផងដែរ។
លោក Chas GESCHKE នាយកប្រតិបត្តិ នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានមានប្រសាសន៍ថា៖
ចំពោះការថ្លែងមតិលើកិច្ចព្រមព្រៀងនេះ លោក Martin Darby នាយកគ្រប់គ្រងនៃក្រុមហ៊ុន អ៉ី អេហ្វ ជី អិចប្រេសហ្វូដគ្រុប (EFG Group) បានថ្លែងអំពីការកោតសរសើរចំពោះក្រុមហ៊ុនស្រាបៀរហនុមាន ដែលជាស្រាបៀរក្នុងស្រុកកំពុងតែមានប្រជាប្រិយភាពខ្ពស់ ជាមួយនឹងសន្ទុះគាំទ្រយ៉ាងខ្លាំងក្លាក្នុងប្រទេសកម្ពុជា រួមផ្សំជាមួយនឹងភីហ្សា ដែលពេញនិយមទូទាំងប្រទេសកម្ពុជា ដឹ ភីហ្សា ខមផេនី (The Pizza Company), ភោជនីយដ្ឋានសាច់អាំង បាប៊ី ឃ្យូ ផ្លាហ្សា(BAR.B.Q Plaz), អ៊ីតធូហ្គេតដឺ (Eat Together), បាយភូមិ (Bay Phum), ហាងកាហ្វេអន្តរជាតិ ដឹ កូហ្វី ក្លិប (The Coffee Club), ដែលស្ថិតក្រោមសិទ្ធិផ្តាច់មុខដោយក្រុមហ៊ុន អ៉ី អេហ្វ ជី អិចប្រេសហ្វូដគ្រុប (EFG Group)។ ក្នុងនោះផងដែរ ផលិតផលស្រាបៀរ ហនុមាន នឹងមានដាក់លក់ជាង ៦០ ទីតាំង ទូទាំងប្រទេសកម្ពុជា រួមមាន ក្រុងបោយប៉ែត សិរីសោភ័ណ បាត់ដំបង សៀមរាប កំពង់ចាម ស្គន់ កំពង់ស្ពឺ ក្រុងព្រះសីហនុ តាខ្មៅ និងភ្នំពេញ។
លើសពីនេះទៅទៀត លោកបានថ្លែងថា៖
ក្រោយបញ្ចប់កម្មវិធី ចុះហត្ថលេខា ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានធ្វើបទបង្ហាញនូវខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនជូនដល់ភ្ញៀវកិត្តិយសបានទស្សនា។ ចំណុចពិសេសដែលធ្វើឱ្យក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ពិតជាមានភាពវិសេសវិសាល គឺរសជាតិឈានមុខ និងគុណភាពខ្ពស់ ដែលត្រូវបានផលិតយ៉ាងសម្រិតសម្រាំង ស្របតាមស្តង់ដារអន្តរជាតិ ដោយអ្នកជំនាញច្បាស់លាស់ លំដាប់ពិភពលោក ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ។
លោក Martin Darby នាយកគ្រប់គ្រងនៃក្រុមហ៊ុន អ៉ី អេហ្វ ជី អិចប្រេសហ្វូដគ្រុប (EFG Group) បានមានប្រសាសន៍បន្ថែមទៀតថា៖
ភ្ញៀវកិត្តយសដែលបានធ្វើការទស្សនាក៏បានធ្វើការកោតសរសើរចំពោះទំនើបកម្ម និងភាពសម្រិតសម្រាំងយ៉ាងល្អ ឥតខ្ចោះនៃការផលិតភេសជ្ជៈរបស់ក្រុមហ៊ុន ហនុមាន ដែលរាប់ចាប់តាំងពីការជ្រើសរើសគ្រឿងផ្សំរហូតដល់ ការវេចខ្ចប់ ផលិតផលសម្រេចដោយបានឆ្លងកាត់នូវដំណាក់កាលផលិត ក៏ដូចជាការពិសោធន៍ត្រឹមត្រូវតាមបទដ្ឋានស្តង់ដារខ្ពស់ ដើម្បីធានាបាននូវគុណភាពមុននឹងចែកចាយទៅលើទីផ្សារ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]