ភ្នំពេញ៖ អាចនិយាយបានថាYoutuber លោក Raven Blaze ដ៏មានប្រជាប្រិយភាពបានសាងកេរ្ដិ៍ឈ្មោះលើបណ្ដាញសង្គមមកអស់ជាច្រើនឆ្នាំ។ ដោយរាល់វីដេអូដែលរូបលោកបង្ហោះម្ដងៗ មានអ្នកចូលទៅទស្សនាច្រើនតែម្ដង។

លើសពីនេះទៅទៀត បើងាកទៅមើលជីវិតឯកជនវិញ គេដឹងថាលោក Raven Blaze តែងតែបង្ហាញមុខគូស្នេហ៍ឲ្យអ្នកគាំទ្របានឃើញជានិច្ច។ មិនតែប៉ុណ្ណោះ រាល់វីដេអូនិងរូបភាព ដែលលោកបង្ហោះ គេឃើញថាYoutuberរូបនេះ និងគូស្នេហ៍ ពិតជាយល់ចិត្តគ្នាខ្លាំងតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត គេដឹងទៀតថាលោក Raven Blaze និងគូស្នេហ៍ ពិតជាស្រលាញ់គ្នាច្រើនឆ្នាំ។ ដោយអ្នកទាំងពីរបានទាក់ទងគ្នាអស់រយៈពេល១២ឆ្នាំមកហើយ ម្យ៉ាងគូស្នេហ៍មួយគូនេះ រឹតតែផ្អែមល្ហែមដូចគូស្នេហ៍ថ្មីថ្មោងអ៊ីចឹង។ ក្នុងនោះដែរ ស្របពេលមើលចិត្តគ្នាអស់១២ឆ្នាំ ពេលនេះ តារារូបនេះបានប្រកាសពីដំណឹងរៀបការហើយ ពេលគឺលោកនិងគូស្នេហ៍ នឹងចូលរោងការនៅថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២៣នេះ។ ហើយដំណឹងមួយនេះ បានធ្វើឲ្យអ្នកគាំទ្ររំភើបជំនួសគ្រប់ៗគ្នាតែម្ដង៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

លោក Raven Blaze និងគូស្នេហ៍
លោក Raven Blaze និងគូស្នេហ៍
លោក Raven Blaze និងគូស្នេហ៍
លោក Raven Blaze និងគូស្នេហ៍
លោក Raven Blaze និងគូស្នេហ៍
លោក Raven Blaze និងគូស្នេហ៍
លោក Raven Blaze និងគូស្នេហ៍
លោក Raven Blaze និងគូស្នេហ៍
លោក Raven Blaze និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]