ភ្នំពេញ៖ កាលពីថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២៣ គេដឹងថាជាថ្ងៃរៀបអាពាហ៍ពិពាហ៍របស់កូនស្រី ឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ហ៊ុន គឹមឡេង។ ដោយពិធីមង្គលការនេះ កំពុងផ្ទុះការចាប់អារម្មណ៍លើបណ្ដាញសង្គមជាខ្លាំង ខណៈរៀបចំពិធីយ៉ាងធំអធិកអធម ហើយដេគ័រទីកន្លែងយ៉ាងស្អាតប្លែកផងនោះ។
ជាមួយគគ្នានេះដែរ ក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍របស់កូនស្រី ឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ហ៊ុន គឹមឡេង ក៏មានវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៅទៀត បើការទៅមើលកម្មវិធីពេលល្ងាចដែលធ្វើឡើងកាលពីម្សិលមិញនេះ គឺពិតជាធ្វើឲ្យមហាជន និងអ្នកលេងបណ្ដាញសង្គម លាន់មាត់សរសើរពីទិដ្ឋភាពទាំងមូលគ្រប់ៗគ្នា។ ខណៈការរៀបចំដេគ័រ គឺស្រស់ស្អាតប្លែក ហើយប្រណីតភាពដូច្នេះ ម្យ៉ាងទោះបីប្រើផ្កាមិនច្រើនពណ៌ តែមើលទៅពិតជាស្អាត ហើយទាក់ទាញក្រសែភ្នែកមហាជនខ្លាំង។ មិនតែប៉ុណ្ណោះ កូនកំលោះ និងកូនក្រមុំ ក៏ស្រស់ស្អាត ស្រស់សង្ហាទៀតផង៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]