ភ្នំពេញ ៖ ក្រុមហ៊ុនអភិវឌ្ឍអចលទ្រព្យក្នុងស្រុក អឺបេនលែន បានសម្ពោធបើកលក់ជាផ្លូវការនូវ បុរីចន្ទគីរី គម្រោងទី ២ របស់ខ្លួនកាលពីព្រឹកថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០២៣ នេះ ដែលគម្រោងថ្មីនេះ មានទីតាំងនៅភាគខាងត្បូងនៃទីក្រុងភ្នំពេញ ចម្ងាយត្រឹមតែ ៥០០ ម៉ែត្រប៉ុណ្ណោះ ពីផ្លូវជាតិលេខ២ និងស្ថិតនៅតាមបណ្ដោយមាត់ស្ទឹងព្រែកត្នោត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បុរីចន្ទគីរី គម្រោងទី ២ គឺជាគម្រោងបុរី និងផ្ទះអាជីវកម្មថ្មី សាងសង់ឡើងនៅលើផ្ទៃដីទំហំសរុបប្រមាណ ៧.៥ ហិកតា ដែលជាគម្រោងបុរីទី ២ អភិវឌ្ឍដោយក្រុមហ៊ុន អឺបេនលែន រចនាយ៉ាងសម្រិតសម្រាំងបំផុត ដើម្បីបង្កើនគុណភាពជីវិត និងការរស់នៅក្នុងសហគមន៍មួយ ប្រកបដោយផាសុកភាព។
គម្រោងថ្មីនេះ ជាជម្រើសស័ក្តិសមបំផុតសម្រាប់លោកអ្នកចង់រស់នៅក្នុងទីក្រុងបែបសហគមន៍ជិតស្និទ្ធក្នុងធម្មជាតិ ជាមួយនឹងការរចនាប្លង់មេហ៊ុមព័ទ្ធដោយ ធម្មជាតិ សួនសេនត្រលផាក និងសួនតូចៗមានមុខងារពិសេសរហូតដល់ ៣២ រចនាបថខុសៗគ្នា។
ថ្លែងក្នុងឱកាសដ៏រំភើបនេះដែរ អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន លោក កាំង ហុក បានបកស្រាយពីគោលគំនិតផ្តួចផ្តើមគម្រោងចន្ទគីរី ថា «ក្នុងនាមជាស្ថាបនិក និងស្ថាបត្យករមួយរូប ខ្ញុំជឿជាក់ថា ការរចនា និងសាងសង់ផ្ទះមួយបានល្អ គឺស្មើនឹងសុភមង្គលមួយគ្រួសារ។ គម្រោងបុរីចន្ទគីរីនេះ ត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការ និងផ្ទះក្តីស្រម៉ៃអតិថិជនរបស់ពួកយើង។»
លោកបានបន្តមានប្រសាសន៍បន្ថែម ទាក់ទងនឹងសក្តានុពលនៃទីតាំងរបស់បុរីចន្ទគីរី គម្រោងទី២ នេះផងដែរថា «ក្រៅពីហ៊ុមព័ទ្ធបរិស្ថានធម្មជាតិ និងស្ទឹងព្រែកត្នោត បុរីចន្ទគីរី គម្រោងទី ២ ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ ដែលនឹងក្លាយជាតំបន់ទីក្រុងរណបមួយ ដ៏មានសក្តានុពលខ្លាំងនាពេលឆាប់ៗនេះ។ ជាពិសេសទីតាំងនៅជិតទីប្រជុំជន និងនៅជិតព្រលានយន្តហោះអន្តរជាតិថ្មីផងដែរ» រចនាឡើងជាមួយគោលគំនិត «ល្អគន់» ពោលគឺមិនល្អឆើតមើលកាន់តែយូរ កាន់តែស្រស់ស្អាត រស់នៅកាន់តែយូរ ជីវិតកាន់តែប្រសើរជាងមុន និងគោលគំនិត «ខ្លឹម» ដែលប្រកាន់ខ្ជាប់នូវ គុណភាព ភាពឋិតថេរ និងភាពផ្ចិតផ្ចង់នៃគ្រប់សំណង់ផ្ទះនីមួយៗ។
បុរីចន្ទគីរី គម្រោងទី២ មានផ្តល់ជូននូវផ្ទះ និងវីឡាចំនួន ៦ ប្រភេទខុសៗពីគ្នារួមមាន ៖ វីឡាឧត្តម V2 វីឡាខ្លឹម V2 វីឡាភ្លោះ V2 វីឡាកូនកាត់ល្អ V2 ផ្ទះអាជីវកម្ម A និងផ្ទះអាជីវកម្ម B។
ក្នុងគម្រោងថ្មីនេះ បុរីចន្ទគីរី បានរចនាបន្ថែមនូវប្រភេទផ្ទះអាជីវកម្ម ដែលមានភាពបត់បែន សមស្របតាមតម្រូវការអ្នកប្រើប្រាស់ ដោយមានជាន់ផ្ទាល់ដីសម្រាប់ការធ្វើអាជីវកម្មផ្សេងៗ និងជាន់ខាងលើ អាចកែច្នៃជាការិយាល័យ ឬកន្លែងរស់នៅប្រកបដោយផាសុកភាព និងភាពងាយស្រួលបំផុត។មិនតែប៉ុណ្ណោះ បុរីក៏បានបញ្ចូលការរចនាផ្ទះបាយបើកចំហថ្មី ដែលអាចអនុញ្ញាតឱ្យលោកអ្នកចំណាយពេលវេលាមានតម្លៃក្នុងការចម្អិន និងទទួលទានអាហារជួបជុំជាមួយក្រុមជាមួយក្រុមគ្រួសារនិង មិត្តភក្កិ។
ពិធីសម្ពោធបើកលក់ជាផ្លូវការរបស់បុរីចន្ទគីរី គម្រោងទី ២ ថ្មីនេះ ក៏មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ភ្ញៀវកិត្ដិយស អតិថិជនម្ចាស់ផ្ទះបុរីចន្ទគីរី គណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន អឺបេនលែន និង ក្រុមហ៊ុន ISI GROUP ក៏បានចូលរួមប្រកាសបើកសម្ពោធវីឡាគំរូថ្មីនៃគម្រោងនេះ និងការចូលទស្សនាផ្ទះគម្រូដោយផ្ទាល់ផងដែរ។ កាន់តែពិសេស ក្នុងឱកាសនេះ បុរីចន្ទគីរីផ្តល់ជូនតម្លៃពិសេសសម្រាប់ ១៨ វីឡា និងផ្ទះដំបូង ដែលទទួលបានការបញ្ចុះតម្លៃរហូតដល់ ១៣ % នៃតម្លៃផ្ទះសុទ្ធថែមទៀតផង។
គួរបញ្ជាក់ផងដែរថា ក្រោយពីចំណាយពេលអស់រយៈពេលជាង ៤ឆ្នាំ ទៅលើការសិក្សាស្រាវជ្រាវដើម្បីយល់ច្បាស់អំពីអត្ថន័យនៃផ្ទះ និងតម្រូវការអ្នករស់នៅក្នុងទីក្រុងភ្នំពេញប្រាថា្នចង់បាន ក្រុមហ៊ុន អឺបេនលែន ទើបនឹងបញ្ចប់ការអភិវឌ្ឍ បុរីចន្ទគីរី គម្រោងទី១ ប្លុកដំបូងថ្មីៗនេះ ហើយចាប់ផ្តើមប្រគល់ផ្ទះជូនម្ចាស់ផ្ទះ ជាបន្តបន្ទាប់រហូតដល់ចុងឆ្នាំនេះផងដែរ ប្រកបដោយទំនុកចិត្ត និងការពេញចិត្តពីម្ចាស់គេហដ្ឋាន។
ឆ្នាំនេះ គឺជាការអបអរសាទរខួប ១០ឆ្នាំ របស់ក្រុមហ៊ុនអឺបេនលែន ក្នុងវិស័យអចលទ្រព្យប្រកបដោយភាពជោគជ័យ។ ក្រុមហ៊ុន អឺបេនលែន ប្តេជ្ញាចិត្តនឹងនៅតែបន្តដំណើរក្នុងការអភិវឌ្ឍគម្រោងដ៏មានអត្ថន័យជាច្រើនទៀត នាពេលខាងមុខនេះ។សម្រាប់ព័ត៌មានលំអិតអំពីបុរីចន្ទគីរីគម្រោងទី ២ លោកអ្នកអាចមកទស្សនាផ្ទះគម្រូដោយផ្ទាល់ និងចូលទៅកាន់ក្រុមតេឡេក្រោម ឬទំនាក់ទំនងលេខទូរស័ព្ទ ៖ 061 888 580 / 015 588 580។
ក្រុមហ៊ុន អឺបេនលែន បានឈ្នះពានរង្វាន់លើគម្រោងដែលខ្លួនបានអភិវឌ្ឍន៍ជាបន្តបន្ទាប់ រួមមានអគារខុនដូប្រណិត Embassy Residences និង Embassy Central សណ្ឋាគាររចនាបែបសិល្បៈប្រណិតដំបូងគេនៅក្រុងសៀមរាប Treeline Urban Resort សួនពាណិជ្ជកម្ម KMH Park ផ្សារទំនើបបែបសហគមន៍ K Mall និងគម្រោងបុរីចន្ទគីរី។ ក្រុមហ៊ុន អឺបេនលែន មានចក្ខុវិស័យចម្បងមួយ ក្នុងការបង្កើតទីកន្លែង ដែលអាចឲ្យមនុស្សគ្រប់រូបអាចរស់នៅ ធ្វើការ និងកម្សាន្ត ប្រកបដោយផាសុកភាព។ ជាពិសេស ការផ្តោតសំខាន់ទៅលើអ្នកប្រើប្រាស់ និងការបង្កើតទីកន្លែងដែលផ្តល់ផលប្រយោជន៍ដល់សហគមន៍ទាំងមូល ដោយប្រកាន់ខ្ជាប់ជានិច្ចនូវទស្សនៈ «ជឿជាក់ទៅលើភាពប្រសើរជាងមុន»។
អំពីក្រុមហ៊ុន អឺបេនលែន
ក្រុមហ៊ុន អឺបេនលែន គឺជាក្រុមហ៊ុនអភិវឌ្ឍគម្រោងអចលនទ្រព្យក្នុងស្រុកមួយ បានបង្កើតឡើងនៅឆ្នាំ ២០១៣ ដោយស្ថាបត្យករ លោក កាំង ហុក ដែលមានគោលដៅបង្កើតទីកន្លែងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដើម្បីឱ្យមនុស្សគ្រប់គ្នារស់នៅ ធ្វើការ និងកម្សាន្ដដោយការប្ដេជ្ញាលើ គុណភាព ភាពឋិតថេរ និងភាពផ្ចិតផ្ចង់។ លោកជឿជាក់ថា ការផ្ដោតលើតម្រូវការរបស់មនុស្សជាចម្បង គឺជាយុទ្ធសាស្រ្តដ៏ល្អបំផុតដើម្បីជួយលើកកម្ពស់ គុណភាពនៃការរស់នៅ និងបង្កើតបរិយាកាសប្រកបដោយផាសុកភាព។
ក្រុមហ៊ុន អឺបេនលែន ជាសមាជិកនៃសហព័ន្ធក្រុមហ៊ុនក្នុងស្រុកខ្នាតធំ ISI GROUP ដែលត្រូវបានទទួលស្គាល់តាមរយៈ ការបង្កើតគម្រោងប្រណីតៗពោរពេញ ដោយភាពច្នៃប្រឌិត ដោយប្រើប្រាស់ការរចនាផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បង និងឆ្លុះបញ្ចាំងតាមរយៈគម្រោងអភិវឌ្ឍន៍ ឈ្នះជ័យលាភីមួយចំនួនរួមមាន អាគារ Raintree (អគារការិយាល័យ និងពាណិជ្ជកម្ម) Embassy Residences and Embassy Central (ខុនដូបែបប្រណិត) និងសណ្ឋាគាររចនាបែបសិល្បៈប្រណិតដំបូងគេនៅក្រុងសៀមរាប Treeline Urban Resort និងគម្រោងអភិវឌ្ឍន៍ដំបូងគេមួយទៀតនៅតំបន់វេង ស្រេង គឺ KMH Park ដែលជាទីតាំងសហគមន៏ធំថ្មី រួមមានអគារការិយាល័យ ហាងលក់ទំនិញ លំនៅឋាន និងសួនលម្ហែកាយបែបធម្មជាតិ រួមទាំងផ្សារទំនើប ខេ ម៉ល K Mall និងអគារ អាយ អេស អាយ ISI Tower។ បុរីចន្ទគីរី គឺជាគម្រោងបុរីលំនៅឋានថ្មីដែលជាជោគជ័យដ៏ធំមួយទៀតរបស់ក្រុមហ៊ុនអឺបេនលែន ហើយក៏ជាការរួមចំណែកដល់ការលើកស្ទួយគុណភាពនៃវិស័យបុរីនៅក្នុងប្រទេសកម្ពុជា។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]