កម្សាន្ត៖ កន្លងមកប្រិយមិត្តដែលនិយមតាមដានសង្គមសិល្បៈថៃ ប្រាកដជាបានដឹងរួចមកហើយថា តារាប្រុសស្រីលំដាប់ប្រទេសថៃ Nadech និង Yaya Urassaya គឺជាគូស្នេហ៍នឹងគ្នា។ ដោយតារាប្រុសស្រីមួយគូនេះ ត្រូវបានហ្វេនដឹងថា ទាក់ទងមើលចិត្តគ្នាអស់រយៈពេលច្រើនឆ្នាំមកហើយ។ 

ពិតណាស់ ខណៈទាក់ទងគ្នាច្រើនឆ្នាំ ស្នេហាអ្នកទាំងពីរក៏ត្រូវបានចាស់ទុំទាំងសងខាងដឹងឮផងដែរ។ លើសពីនេះទៅទៀត មកទល់នឹងឆ្នាំ២០២៣នេះ Nadech និងYaya មានទំនាក់ទំនងស្នេហាជាមួយគ្នា ១២ឆ្នាំហើយ។ ទោះបីអ្នកទាំងពីរ ស្រលាញ់គ្នាជាង១០ឆ្នាំ ប៉ុន្តែគូស្នេហ៍មួយគូនេះ នៅតែផ្អែមល្ហែមជានិច្ច។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីម្សិលមិញនេះ រឿងដ៏ភ្ញាក់ផ្អើលនឹងរំភើប ដែលហ្វេនទន្ទឹងរង់ចាំក៏បានមកដល់ ខណៈតារាម្ដែងប្រុស Nadech បានលត់ជង្គង់សុំ Yaya Urassaya រៀបការយ៉ាងរ៉ូមែនទិច។ ហើយដំណឹងមួយនេះ ត្រូវអ្នកគាំទ្រជាច្រើនបានចូលរួមអបអរសាទរគ្រប់គ្នាតែម្ដង។ មិនតែប៉ុណ្ណោះ គេសម្លឹងឃើញថាទឹកមុខគូស្នេហ៍មួយគូនេះ បានបង្ហាញនូចស្នាមញញឹមយ៉ាងរីករាយដូចគ្នាតែម្ដង៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

 Nadech និង Yaya Urassaya 
 Nadech និង Yaya Urassaya 
 Nadech និង Yaya Urassaya 
 Nadech និង Yaya Urassaya 
 Nadech និង Yaya Urassaya 
 Nadech និង Yaya Urassaya 
 Nadech និង Yaya Urassaya 
Mark, Nadech, Yaya និងKimberley

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]