ភ្នំពេញ៖ កម្មវិធីប្រកួតបវរកញ្ញាយុវវ័យអន្តរជាតិ ឬ Miss Teen International ជាកម្មវិធីមួយ ដែលទទួលបានការគាំទ្រខ្លាំងពីមហាជនគ្រប់បណ្ដាប្រទេសជុំវិញពិភពលោក។ ជាពិសេស នៅក្នុងប្រទេសកម្ពុជាយើង ក៏មានបវរកញ្ញាមួយរូប ធ្លាប់បានចេញទៅប្រកួតក្នុងកម្មវិធីមួយនេះរួចមកហើយ។ 

ពិតណាស់ បវរកញ្ញា ដែលធ្លាប់បានចូលរួមប្រកួតក្នុងកម្មវិធី Miss Teen International កាលពីឆ្នាំ ២០២២ គឺជាកញ្ញា ឌី បញ្ញាវិមាលា ហើយនាងក៏ទទួលបានពានកិត្តិយស Best In Swimsuit និងចូលទៅកាន់Top10 ទៀតផង។ ហើយបវរកញ្ញា ដែលនឹងត្រៀមខ្លួនប្រកួតបន្តក្នុងឆ្នាំនេះគឺជាកញ្ញា សុខ និដាណាត់ ហើយនាងក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រកួតក្នុងកម្មវិធីបវរកញ្ញាយុវវ័យអន្តរជាតិផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង កាលពេលថ្មីៗនេះ ផេកផ្លូវការណ៍របស់ Miss Teen International Cambodia បានប្រកាសថា កម្មវិធីប្រកួត Miss Teen International នឹងរៀបចំធ្វើឡើងនៅក្នុងប្រទេសកម្ពុជា ដែលនឹងធ្វើឡើងក្នុងខែ មិថុនា ឆ្នាំ ២០២៣នេះ។ សម្រាប់ថ្ងៃប្រកួត ពីកម្មវិធី Miss Teen International Cambodia នឹងជម្រាបដំណឹងប្រាប់នៅពេលក្រោយ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា សុខ និដាណាត់
  កញ្ញា សុខ និដាណាត់
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]