ភ្នំពេញ ក្រុមហ៊ុន Smart Axiata ប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅ​កម្ពុជា ដែលតែងលើកកម្ពស់ការរស់នៅបែបឌីជីថល បានបង្ហាញពីសេចក្តីសោមនស្សរីករាយក្នុងការ​ចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីធំនៃ «កម្មវិធីបញ្ញវន្តឌីជីថល - Digital Talents» ដែលជាកម្មវិធីអប់រំលើកកម្ពស់ទេពកោសល្យសិក្សាសម្រាប់សិស្សវិទ្យាល័យ ដោយផ្តោតលើចំណេះដឹង និងជំនាញផ្នែកឌីជីថល ដែលកម្មវិធីនេះផ្តួចផ្តើមដោយក្រុមហ៊ុន iDEN Agency ក្រោមការគាំទ្រយ៉ាងពេញលេញពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។​

នេះជាកម្មវិធីថ្មីមួយ ដែលធ្វើឡើងក្នុងគោលបំណងបណ្តុះបណ្តាលទេពកោសល្យឌីជីថលវ័យក្មេងនៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើននូវនិវានុវត្តថ្មីៗ​ និងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។​ ខណៈដែលសេដ្ឋកិច្ចឌីជីថលកម្ពុជាកំពុងតែវិវត្តទៅមុខ តម្រូវការសម្រាប់ទេពកោសល្យឌីជីថលក៏នឹងបន្តកើនឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈការបន្តវិនិយោគលើវិស័យអប់រំ និងការបណ្តុះបណ្តាលសមត្ថភាព ប្រទេសកម្ពុជាអាចនឹងធានាបាននូវធនធានមនុស្សដ៏មានទេពកោសល្យដែលខ្លួនត្រូវការ ដើម្បី​ឆ្ពោះទៅកាន់ភាពជោគជ័យក្នុងយុគសម័យឌីជីថល។​ កម្មវិធីនេះ​នឹងមានដំណើរការក្នុងទម្រង់ជាកម្មវិធីប្រកួតប្រជែង ដោយមានការចូលរួមពីគណៈកម្មាការ​ ក៏ដូចជាអ្នកជំនាញក្នុងឧស្សាហ៍កម្ម និងអ្នកអប់រំមកពីស្ថាប័នផ្សេងៗ ដើម្បីធ្វើការវាយតម្លៃសមត្ថភាពរបស់សិស្សានុសិស្សក្នុងមុខវិជ្ជាឌីជីថលជាច្រើនប្រធានបទរួមមាន ជំនាញទីផ្សារឌីជីថល បច្ចេកវិទ្យា ហិរញ្ញវត្ថុ វិទ្យាសាស្ត្រទិន្នន័យ បញ្ញាសិប្បនិម្មិត ​ AR/VR និងការបោះពុម្ព 3D ជាដើម។

ឯកឧត្តមជា វ៉ាន់ដេត រដ្ឋមន្ត្រីនៃក្រសួងប្រៃសណីយ៍និងទូរគមនាគម៍ បានសម្តែងពីការចូលរួមអបអរចំពោះការចាប់ដំណើរការនៃកម្មវិធីបញ្ញវន្តទេពកោសល្យ​​ ឬ​​ Digital Talents ផងដែរ។​

កម្មវិធីមួយនេះនឹងមានដំណើរការចាក់បញ្ចាំងចំនួន ១៤ភាគ ​​ ហើយជ័យលាភីដែលជាប់ចំណាត់ថ្នាក់កំពូលទាំង​បី​ នឹងទទួលបានរង្វាន់ជាសាច់ប្រាក់ និងអាហារូបករណ៍ដើម្បីសិក្សាថ្នាក់បរិញ្ញាប័ត្រពីរជំនាញក្នុងពេលតែមួយ (Dual Degree) នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។ ដោយឡែកជ័យលាភីលេខ៤ ដល់លេខ២០ ទទួលបានកុំព្យូទ័រយួរដៃ ១គឿង និងប្រាក់ឧបត្ថមផងដែរ។

លោក Ziad Shatara នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata បានលើកឡើងថា៖

លោកក៏បានបន្តទៀតថា៖

លោក​​ ជិន ថូមីត នាយកប្រតិបត្តិ និងជាស្ថាបនិកនៃទីភ្នាក់ងារ iDEN បានលើកឡើងថា៖​

កម្មវិធីបញ្ញវន្តឌីជីថល នឹងចាប់ផ្តើមដំណើរការផលិតកម្មនៅរាជធានីភ្នំពេញ​ ​ហើយនឹងធ្វើការចាក់ផ្សាយតាមស្ថានីយទូរទស្សន៍ BTV News ក៏ដូចជានៅតាមកម្មវិធីទូរស័ព្ទចល័តរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។​ កម្មវិធីនេះគ្រោងនឹងចាប់ផ្តើមចាក់ផ្សាយនៅក្នុងខែមិថុនា ឆ្នាំ២០២៣ នេះ។

បន្ថែមពីការគាំទ្រគម្រោងបញ្ញវន្តឌីជីថល ​ក្រុមហ៊ុន Smart Axiata តែងតែផ្តោតសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងឌីជីថលទូទាំងព្រះរាជាណាចក្រកម្ពុជា តាមរយៈទំនួលខុសត្រូវសង្គម និងគំនិតផ្តួចផ្តើមជាច្រើន។ ក្រុមហ៊ុនទូរគមនាគន៍មួយនេះ បាននឹងកំពុងធ្វើការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអនុវត្ត «កម្មវិធីអក្ខរកម្មឌីជីថល» ដល់សិស្សវិទ្យាល័យ ដែលបានពង្រីកដល់ទៅខេត្តចំនួន ៤ នៅក្នុងប្រទេសកម្ពុជា។ Smart ក៏បានបន្តចូលរួមគាំទ្រ Safer Internet Day ជាមួយអង្គការ APLE Cambodia នៅឆ្នាំ២០២៣ ដែលកម្មវិធីមួយនេះបានដើរតួជាថ្នាលផ្សព្វផ្សាយនិងដាស់តឿនសិស្សានុសិស្សឲ្យចេះរក្សាសុវត្ថិភាព ខ្លួនឯងនៅពេលប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។

បន្ថែមពីនេះផងដែរ ក្រុមហ៊ុន Smart ក៏បានបើកដំណើរការមូលនិធី Smart Axiata Digital Innovation Fund (SADIF) ដែលជាមូលនិធិវិនិយោគដំបូងគេនៅក្នុងប្រទេស ដោយបានធ្វើការវិនិយោគទឹកប្រាក់ ៣ លានដុល្លាអាមេរិកទៅកាន់ធុរកិច្ចសង្គមចំនួន ១០ ដែលរួមមានកម្មវិធី​ Nham24 ផងដែរ​។ មិនតែប៉ុណ្ណោះ ប្រតិបត្តិករទូរស័ព្ទចល័តមួយនេះ​ ក៏បានរៀបចំកម្មវិធីបណ្ដុះបណ្ដាលការចាប់ផ្តើមអាជីវកម្មជាច្រើនផ្សេងទៀត- រួមទាំងក​ម្មវិធី SmartSpark និងកម្មវិធី SmartStart ដោយមានគោលបំណងកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឲ្យកាន់តែរឹងមាំ និងបន្តគាំទ្របណ្តុះបណ្តាលធនធានមនុស្សជំនាន់ក្រោយផងដែរ។

អំពីក្រុមហ៊ុន Smart

ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៧លាន ៥សែននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។

ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង 3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។  Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។

ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និងក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជា តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។

ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។

Smart ជីវិតរស់រវើក!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]