ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ជាដំណឹងដ៏សោកសៅបំផុតសម្រាប់ចែគេន ដែលជាម្ចាស់សាឡន និងអ្នកលក់អនឡាញល្បីម្នាក់ ក្នុងបណ្ដាញសង្គម។ ដោយស្វាមីនាងបានទទួលមរណភាព ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ 

លើសពីនេះទៅទៀត ក្រោយមហាជន និងអតិថិជនប្រចាំរបស់ចែគេន បានដឹងដំណឹងមួយនេះ ពួកគេបានបង្ហាញអារម្មណ៍សោកសៅ និងចូលរួមរំលែកទុក្ខទៅកាន់ស្វាមី ម្ចាស់សាឡនរូបនេះគ្រប់គ្នាតែម្ដង។ មិនតែប៉ុណ្ណោះ គេដឹងទៀតថាប្ដីនាងក៏ជាមន្ត្រីប៉ូលីសម្នាក់ និងជាមនុស្សដែលមានគេចូលចិត្តស្រលាញ់ច្រើនផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង បន្ទាប់ពីស្វាមីទទួលមរណភាពមិនបានប៉ុន្មានផង អ្នកនាង កណ្ណិកា បានចេញមុខបង្ហោះវីដេអូមួយ បង្ហាញមុខនារីម្នាក់ដែលជាបុគ្គលិកខ្លួន ដែលធ្វើការនៅទីនោះ រាប់សិបឆ្នាំទៅហើយ។ ដោយនារីរូបនេះ បានយកថង់ច្រកសម្លៀកបំពាក់ចាស់ៗយកទៅដាក់ក្នុងផ្ទះចែគេន និងបានទទួលសំណូកពីគេក្នុងទឹកប្រាក់ ២៥០០ដុល្លារ។ ពិតណាស់ ថង់សម្លៀកបំពាក់នោះ ត្រូវបានម្ចាស់សាឡនរូបនេះ គឺជាថង់ការធ្វើអំពើដាក់គ្រួសារនាង ទើបរាសីស្វាមីនាងធ្លាក់ចុះខ្លាំង រហូតបាត់បង់ជីវិតដូច្នេះ៕ 

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖​

ចែគេន
ចែគេន
ចែគេន
រូបភាព
រូបភាព
វីដេអូ
@choubkimsorn07

♬ សំឡេងដើម - 🙏❤️ជួប គឹមសន❤️🙏

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]