ភ្នំពេញ៖ ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ដើម្បីជាការគាំទ្រវិស័យកីឡា និងលើកទឹកចិត្តដល់កីឡាករខ្មែរ មិនតែប៉ុណ្ណោះក្រុមហ៊ុនផ្តល់នៅផលិតផលចំណីអាហារ ដែលមានគុណភាព និងសុវត្តិភាពល្អផងដែរ។
នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៩:០០នាទី នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ មានពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) លើកិច្ចសន្យា កិច្ចសហប្រតិបត្តិការ ឧបត្ថម្ភការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ីប៉ារ៉ាហ្គេមលើកទី១២ ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការរៀបចំប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម 2023 និង លោក Wittaya Kreangkriwit នាយកគ្រប់គ្រងក្រុមហ៊ុន ស៊ី.ភី ខេមបូឌាចំកាត់ ជាតំណាងក្នុងកិច្ចសហប្រតិបត្តិការនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការរៀបចំប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម 2023 បានមានប្រសាសន៍ថា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម 2023 នេះជាប្រវត្តិសាស្រ្តដ៏ល្អមួយរបស់ប្រទេសកម្ពុជា ដែលជាម្ចាស់ផ្ទះព្រមទាំងទទួលបានមេដាយមាសជាច្រើន លើសពីនេះទៅទៀតកីឡាករគ្រប់រូបបានខិតខំប្រកួតបានយ៉ាងល្អ។
ឯកឧត្តម សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះក្រុមហ៊ុនឯកជនគ្រប់ស្ថាប័ន ក៏ដូចជាថ្លែងអំណរគុណដល់ប្រត្តិករប្រតិភូទាំងអស់ដែលបានចូលរួមឧមត្តម្ភ (Sponsor) ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នេះ ការចូលរួមចំណែករបស់ក្រុមហ៊ុនទាំងអស់ជាផ្នែកមួយដ៏មានតម្លៃ និងសារៈសំខាន់ក្រៃលែងក្នុងការជួយអោយប្រទេសកម្ពុជាកាន់តែមានភាពរីកចំរើន។
លោក Wittaya Kreangkriwit នាយកគ្រប់គ្រងក្រុមហ៊ុន ស៊ី.ភី ខេមបូឌាចំកាត់ បានមានប្រសាសន៍ថា៖
លោក Wittaya Kreangkriwit នាយកគ្រប់គ្រងក្រុមហ៊ុន ស៊ី.ភី ខេមបូឌាចំកាត់ បានបន្ថែមទៀតថាក្រុមហ៊ុនស៊ី.ភី ខេមបូឌា ចំកាត់មានទស្សនវិស័យក្នុងការធ្វើអាជីវកម្មដែលហៅថា “គោលការណ៌ប្រយោជន៍ទាំង៣ប្រការដើម្បីឆ្ពោះទៅកាន់និរន្តរភាព” ដោយចាត់ទុកផលប្រយោជន៍ដល់ប្រទេសជាតិ ជាអាទិភាពទីមួយ ផលប្រយោជន៍ប្រជាជន ជាអាទិភាពទីពីរ និងផលប្រយោជន៍ដល់ក្រុមហ៊ុន ជាអាទិភាពចុងក្រោយ។ ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា រីករាយក្នុងការគាំទ្រកីឡាករកម្ពុជា ដែលទទួលបានជោគជ័យក្នុងការប្រកួត ហើយបន្តទៅប្រកួតនៅលើឆាកពិភពលោក។
លោកអ្នកបានដឹង និងស្គាល់ហើយថា ក្រុមហ៊ុន CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅប្រទេសថៃ ក៏ដូចជាបណ្តាប្រទេសជាច្រើនទៀត ស្ថិតក្រោមចក្ខុវិស័យ “ផ្ទះបាយពិភពលោក” ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការប្រតិបត្តិអាជីវកម្មចំណីសត្វ (Feed) ការចិញ្ចឹមសត្វ (Farm) ចំណីអាហារ (Food)។ អតិថិជនទាំងអស់ក៏ដូចជាអ្នកប្រើប្រាស់ផលិតផលចំណីអាហារក្រុមហ៊ុន ស៊ី.ភី អាចរកទិញផលិតផលចំណីអាហាររបស់យើងបានតាមរយៈផ្លាកសំគាល់របស់ក្រុមហ៊ុន រួមមាន CP Brand, Super Chef រួមទាំងហាងរបស់ក្រុមហ៊ុនដូចជា CP Fresh Mart ក៏ដូចជាផ្សារទំនើប និងផ្សារទូទៅផ្សេងៗជាច្រើនទៀត។ គ្រប់ផលិតផល CP ទាំងអស់ផលិតចេញពីរោងចក្រដែលបានទទួលស្តង់ដារ GHP, HACCP និង Halal អ្នកប្រើប្រាស់ទាំងអស់ធានាថា នឹងទទួលបាននូវផលិតផលចំណីអាហារដែលមានគុណភាព និងសុវត្ថិភាព។
លើសពីនេះទៀត សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ ចង់ធ្វើអាជីវកម្មផ្ទាល់ខ្លួន ក្រុមហ៊ុនក៏មាននៅអាជីវកម្មហ្វ្រែនឆាយជាច្រើនសំរាប់អោយជ្រើសរើស ដូចជា CP Fresh Shop, Five Star, Star Coffee, និង Hi-Pork ដើម្បីឱ្យសហគ្រិនអាចជ្រើសរើសធ្វើជាម្ចាស់អាជីវកម្មបាន។
ជាចុងក្រោយ CPF សូមគោរពអញ្ជើញប្រជាជនកម្ពុជា ចូលរួមលើកទឹកចិត្ត ផ្តល់កម្លាំងចិត្តទាំងអស់គ្នាចំពោះ កីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា ដែលមានបេះដូងតស៊ូលើគ្រប់កីឡា និងដណ្តើមយកជ័យជម្នះនេះទាំងអស់គ្នា។ ដោយការលើកទឹកចិត្ត តាមរយៈការផ្ញើការលើកទឹកចិត្តនៅលើបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់នៅគ្រប់ការប្រកួត ហើយក៏សូមឲ្យកីឡាករជម្រើសជាតិកម្ពុជាតស៊ូឲ្យអស់ពីសមត្ថភាព ដើម្បីយកជ័យជម្នះជូនជាតិ និងប្រជាជនកម្ពុជាទាំងអស់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]