ភ្នំពេញ៖ គ្រាន់តែនិយាយដល់បទ «នឹកអូនបានត្រឹមស្រមៃ» ច្បាស់ណាស់ប្រិយមិត្តប្រាកដជាស្គាល់ម្ចាស់បទនេះ។ ពិតណាស់ លោកអ៊ួង សូរិយា ជាតារាចម្រៀងOriginal Song មួយរូបដែលទទួលបានប្រជាប្រិយភាបខ្លាំង ហើយបទនីមួៗរបស់លោកសុទ្ធសឹងតែពីរោះផងដែរ។ 

ជាមួយគ្នានេះដែរ ចាប់តាំងពីឈានជើងចូលសិល្បៈ គេសង្កេតឃើញតារាចម្រៀងរូបនេះ មិនធ្លាប់បានបង្ហាញមុខគូស្នេហ៍ឲ្យហ្វេនបានឃើញនោះទេ។ ពោលគឺលោក អ៊ួង សូរិយា តែងតែផ្ដោតសំខាន់ទៅលើការងារជាតារាចម្រៀង ហើយឧស្សាហ៍បង្ហោះតែពីការងាររបស់ខ្លួនប៉ុណ្ណោះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែរឿងដែលហ្វេនចង់ឃើញ ចង់ដឹងក៏បានមកដល់ ខណៈតារាប្រុសរូបនេះ បានបើកបង្ហាញមុខគូអនាគតរបស់ខ្លួន។ ហើយគេដឹងទៀតថា លោក អ៊ួង សូរិយា បានភ្ជាប់ពាក្យកាលពីថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ២០២៣នេះ។ ហើយចំពោះ ដំណឹងមួយនេះ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គម ជាពិសេសហ្វេនរំភើបជំនួសគ្រប់គ្នាតែម្ដង៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

  លោក អ៊ួង សូរិយា 
  លោក អ៊ួង សូរិយា 
  លោក អ៊ួង សូរិយា 
  លោក អ៊ួង សូរិយា ក្នុងថ្ងៃភ្ជាប់ពាក្យ
  លោក អ៊ួង សូរិយា ក្នុងថ្ងៃភ្ជាប់ពាក្យ
  លោក អ៊ួង សូរិយា ក្នុងថ្ងៃភ្ជាប់ពាក្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]