រាជធានីភ្នំពេញ៖ ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ណាហ្គាខប លីមីធីត បានបន្តប្តេជ្ញាជួយលើកកម្ពស់ស្មារតីនៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម (កីឡាជនពិការ) លើកទី១២ ដែលបានរៀបចំដំណើរទស្សនកិច្ច ២ លើកបន្ថែមទៀតសម្រាប់កុមារ ១១៤ នាក់ មកពីអង្គការមិនស្វែងរកប្រាក់ចំណេញ។ គំនិតផ្តួចផ្តើមនេះ មានគោលបំណងលើកកម្ពស់ស្មារតីនៃព្រឹត្តការណ៍កីឡាប្រវត្តិសាស្ត្រ និងគាំទ្រដល់ប្រទេសកម្ពុជាដែលធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមជាលើកដំបូង។

ដើម្បីគាំទ្រ និងអបអរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ណាហ្គាវើលដ៍បានធ្វើការតុបតែងសួនច្បារសម្តេចតេជោ ហ៊ុន សែន ជាមួយការលម្អបែបស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដ៏ស្រស់ស្អាត រួមទាំងផ្ទាំងសម្រាប់សាធារណជនថតរូប និងព្រះអគ្គីជ័យដែលបង្កើតជាបរិយាកាសដ៏ទាក់ទាញ។ ការតុបតែងលម្អដ៏អស្ចារ្យនេះត្រូវបានដាក់ដំឡើងក្នុងខែឧសភាព និងតាំងបង្ហាញរហូតដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បុគ្កលិកស្ម័គ្រចិត្តនៃក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស ចែករំលែកព័ត៌មានអំពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដល់កុមារមកពីអង្គការមិនស្វែងរកប្រាក់ចំណេញអំឡុងទស្សនកិច្ចនៅសួនច្បារសម្តេចតេជោ ហ៊ុន សែន

កាលពីថ្ងៃទី១ និងទី២ ខែមិថុនា ឆ្នាំ២០២៣ ថ្មីៗនេះ ណាហ្គាវើលដ៍បេះដូងសប្បុរស បានរៀបចំដំណើរទស្សនកិច្ច ២ បន្ថែមទៀតមកកាន់សួនច្បារសម្តេចតេជោ ហ៊ុន សែន សម្រាប់កុមារមកពី “អង្គការជួយសង្គ្រោះជនអស់សង្ឃឹម” និង “អង្គការបែងចែកមូលនិធិ” រួមទាំងកុមារដែលមានពិការភាពរាងកាយផងដែរ។ ទស្សនកិច្ចនេះ មានគោលបំណងចង់ឱ្យកុមារសិក្សាស្វែងយល់អំពីកីឡា ស្រឡាញ់កីឡា និងមានមោទកភាពចំពោះជាតិកាន់តែខ្លាំង។

បន្ទាប់ពីទស្សនកិច្ច ពួកគេត្រូវបាននាំទៅសាលប្រជុំនៅក្នុងអគារណាហ្គាវើលដ៍ ដើម្បីស្តាប់បទបង្ហាញពាក់ព័ន្ធនឹងកីឡាអាស៊ានប៉ារ៉ាហ្គេម និងឆ្លើយសំណួរដើម្បីឈ្នះរង្វាន់។ ពួកគេបានបង្ហាញអំពីអារម្មណ៍រីករាយយ៉ាងខ្លាំងបន្ទាប់ពីទទួលបានចំណេះដឹងអំពីកីឡាអាស៊ានប៉ារ៉ាហ្គេម ទទួលបានសម្ភារៈសិក្សា និងឈ្នះរង្វាន់ពីណាហ្គាវើលដ៍។

លោក ឆាត ថុន នាយកអង្គការជួយសង្គ្រោះជនអស់សង្ឃឹម បាននិយាយថា៖

កុមារទទួលបានសម្ភារៈសិក្សា និងឈ្នះរង្វាន់ពីកម្មវិធីដំណួរចម្លើយពាក់ព័ន្ធនឹងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលបានធ្វើឡើងនៅសាលប្រជុំនៅណាហ្គាវើលដ៍ទី១

សកម្មភាពបែបអប់រំនេះ បានបញ្ចប់ប្រកបដោយភាពរីករាយជាមួយនឹងការថតរូបជុំគ្នានៅលើសួនខណៈកុមារទាំងអស់ទទួលបានអាហារពេលល្ងាចដ៏ឈ្ងុយឆ្ងាញ់នៅពេលត្រឡប់ទៅអង្គការរបស់ពួកគេវិញ។

សូមរំឮកថា កាលពីចុងខែឧសភានេះថ្មីៗនេះ ណាហ្គាវើលដ៍បេះដូងសប្បុរស បានរៀបចំដំណើរទស្សនកិច្ចលើកទី១ ដើម្បីជួយលើកកម្ពស់ស្មារតីនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ជាមួយកុមារ ១៤៩ នាក់ មកពីអង្គការគ្រួសារថ្មី អង្គការខូលត៍ មណ្ឌលកុមារទឹកដីសប្បាយ មណ្ឌលកុមារដើមឈើសប្បាយ និងវិទ្យាស្ថានអភិវឌ្ឍភាពជាអ្នកដឹកនាំ និងចរិតលក្ខណៈ។ ក្នុងខណៈពេលដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ណាហ្គាវើលដ៍បេះដូងសប្បុរស បន្តគាំទ្រដោយធានាថាកុមារដែលមានប្រវត្តិផ្សេងៗគ្នាមានឱកាសស្មើៗគ្នាក្នុងការចូលរួមសកម្មភាពបរិយាបន្ន។

គួរបញ្ជាក់ផងដែរថា ណាហ្គាវើលដ៍បេះដូងសប្បុរស បាននឹងកំពុងដំណើរការការងារសង្គមដោយផ្តោតទៅលើសសរស្តម្ភចំនួន៤ គឺ៖ ការផ្សារភ្ជាប់ជាមួយសហគមន៍ ការលើកកម្ពស់វិស័យអប់រំ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន។ មកដល់បច្ចុប្បន្នមានកុមារ និងប្រជាពលរដ្ឋនៅតាមសហគមន៍ជាង ៤៩៨.០០០ នាក់បានទទួលប្រយោជន៍ពីគំនិតផ្តួចផ្តើមទាំងនេះ៕

កុមារថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន នៅមុខណាហ្គាវើលដ៍ទី១

អំពីផ្នែកការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស

ណាហ្គាវើលដ៍បេះដូងសប្បុរស ត្រូវបានបង្កើតឡើងក្នុ​ងខែមីនា ឆ្នាំ​២០១៤ ដោយបុគ្គលិកដែលមានការគាំទ្រពីក្រុមហ៊ុន ដើម្បីលើកកម្ពស់ការធ្វើការស្ម័គ្រចិត្តសម្រាប់សង្គមកម្ពុជាដោយផ្តោតទៅលើសសរស្តម្ភសំខាន់ ៤ គឺការលើកកម្ពស់វិស័យអប់រំ ការផ្សារភ្ជាប់ជាមួយសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន។ មកដល់បច្ចុប្បន្ន មានប្រជាជនកម្ពុជាជាង ៤៩៨.០០០ នាក់ បានទទួលប្រយោជន៍ពីកម្មវិធីទាំងនេះ។

សម្រាប់សំណួរអំពីការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងទៅកាន់៖ [email protected]

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]