ភ្នំពេញ៖ អ្នកចម្រៀងអូប៉េរ៉ា​កម្ពុជា លោក ឃួន សិទ្ធិស័ក្ដិ និង​សិល្បករ​ល្បីល្បាញ​ដទៃ​ទៀត​ នឹង​ចូលរួម​សម្ដែង​ល្ខោន​អូប៉េរ៉ា​អ៉ីតាលី «Madama Butterfly» នៅ​រោង​មហោស្រព​កោះ​ពេជ្រក្នុង​រាជធានី​ភ្នំពេញ នា​​ខែ​ធ្នូ​ខាង​មុខនេះ។

​ការ​សម្តែងនេះនឹងមានព្រះរាជ​ដឹកនាំ​​ដោយ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ រ៉ាវីវឌ្ឍនា មុនីពង្ស ​ព្រមទាំងមានវត្តមានអ្នកចម្រៀង​​អូប៉េរ៉ា​ខ្មែរ លោក ឃួន សិទ្ធិស័ក្ដិ ផងដែរ។ លោក សិទ្ធិស័ក្ដិ ​នឹង​រួម​សហការ​ជាមួយ​ក្រុម​សិល្បករអូប៉េរ៉ាអន្តរជាតិមក​ពី​​អ៉ីតាលី និង​​ជប៉ុនដែល​រួម​មាន អ្នក​នាង Yasuko Fuji អ្នកនាង Ai Iwasaki លោក Enrico Terrone Guerra និង​សិល្បករ​-​សិល្បការិនី​ ច្រើន​រូប​ទៀត​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការ​សម្ដែង​ល្ខោន​អូប៉េរ៉ា​​រឿង​ «Madama Butterfly» នៅប្រទេស​​កម្ពុជា​​នឹង​​មាន​​អ្នក​​សម្តែងជាង ៧០ នាក់ រួម​ទាំងក្រុមភ្លេង​ និង​ក្រុម​ចម្រៀង​​។ ​សម្រាប់ការសម្តែងនេះនឹងត្រូវបានដឹក​នាំ​​ដោយ​ផលិតករ​ជនជាតិអ៉ីតាលី លោក Vincenzo Grisostomi Travaglini​​ និង ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ រ៉ាវីវឌ្ឍនា មុនីពង្ស។

លោក Gabriele Faja នាយក​គ្រប់គ្រង​ផ្នែក​ផលិត​កម្មវិធី បាន​មាន​ប្រសាសន៍​ថា៖​

ល្ខោនអូប៉េរ៉ា នឹងក្លាយ​ជាការ​សម្ដែងមួយ​ដើម្បី​អបអរ​សាទរ​​​ខួបលើកទី៧០ នៃទំនាក់ទំនងការទូតជប៉ុន-កម្ពុជា ហើយការសម្តែងនេះបច្ចុប្បន្នក៏កំពុងស្វែងរក​ការ​​ឧបត្ថម្ភ​បន្ថែមពីការគាំទ្រ​ពីសំណាក់​ដៃគូមួយ​ចំនួន​រួច​ទៅហើយ​ រួមមាន ស្ថានទូតអ៉ីតាលីប្រចាំប្រទេសថៃ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សាលាតន្ត្រី Soundskool ហាង Piano Shop Cambodia គណៈកម្មាធិការសិល្បៈ ICBA និងនាយកផ្នែកឌីហ្សាញ​ Juveris Tenisons។

មហាជន​អាច​រក​ជាវ​សំបុត្រ​បាន​ចាប់​ពី​ខែ​សីហា ឆ្នាំ​២០២៣ តាម​រយៈកម្មវិធី ​​ ​Last2Ticket ដើម្បី​ទទួល​យក​នូវ​បទពិសោធន៍កម្មវិធី​វប្បធម៌​ដ៏​អស្ចារ្យ​នេះ​។

​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ដ៏​ពិសេសនេះ សូមទាក់ទងលោក Gabriele Faja តាមរយៈអ៉ីម៉ែល​៖​ [email protected]

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]