ភ្នំពេញ៖ នាពេលកន្លងមក ប្រិយមិត្តប្រាកដជាបានជ្រាបរួចមកហើយថា ម្ចាស់មកុដប្រចាំកម្មវិធី Miss Teen International Cambodia 2022 គឺជាកញ្ញា សុខ និដាណាត់។ ពិតណាស់ ក្រោយជាប់ក្លាយជាម្ចាស់ជ័យលាភី គេឃើញថានាងពិតជាទទួលបានការចាប់អារម្មណ៍ និងមានការគាំទ្រពីមហាជនច្រើនតែម្ដង។ 

  កញ្ញា សុខ និដាណាត់
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត ខណៈគ្រងតំណែងក្នុងនាមជាបវរកញ្ញាយុវវ័យអន្តរជាតិកម្ពុជា កញ្ញា សុខ និដាណាត់ ក៏នឹងត្រៀមខ្លួនដើម្បីចូលរួមប្រកួតនៅក្នុងកម្មវិធីលំដាប់អន្តរជាតិផងដែរ។ ម្យ៉ាងវិញទៀត ថ្មីៗនេះគេដឹងថាកម្មវិធី Miss Teen International នឹងប្រារព្ធធ្វើឡើងនៅក្នុងប្រទេសកម្ពុជាផ្ទាល់ផងដែរ។ 

  កញ្ញា សុខ និដាណាត់ 

ក្នុងនោះដែរ គេដឹងទៀតថាកម្មវិធីប្រកួតបវរកញ្ញា Miss Teen International នឹងធ្វើឡើងនៅក្នុងខែ មិថុនា ឆ្នាំ ២០២៣នេះផ្ទាល់។ ហើយខណៈជិតដល់ថ្ងៃប្រកួតជាមួយបវរកញ្ញាមកពីបណ្ដាប្រទេសផ្សេងៗ គេឃើញថាកញ្ញា សុខ និដាណាត់ ក៏កំពុងព្រឹងសមត្ថភាពទាំងចំណេះដឹង និងការដើរម៉ូតផងដែរ។ ដោយថ្មីៗនេះ បវរកញ្ញារូបនេះបានបង្ហោះពីការរៀនដើរម៉ូតរបស់ខ្លួន ដែលមើលទៅនាងពិតជាដើរបានល្អ ពោរពេញដោយថាមពល និងភាពជឿជាក់តែម្ដង៕ 

  កញ្ញា សុខ និដាណាត់
  កញ្ញា សុខ និដាណាត់
  កញ្ញា សុខ និដាណាត់
  កញ្ញា សុខ និដាណាត់
@ninath_nath Training with @chaiichaii ❤️ see you miss teen interns 2023 ❤️#soknidanath #roadtomissteeninternational #missteeninternationalcambodia2022 ♬ الصوت الأصلي - ASMAA
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]