ថៃ៖ គ្រាន់តែនិយាយដល់ឈ្មោះ Kootee ច្បាស់ណាស់ប្រិយមិត្តនឹងស្គាល់ ដោយសារលោកគឺជាសិល្បករមួយរូបដែលមានឈ្មោះល្បីល្បាញខ្លាំង។ ពិតណាស់ តារារូបនេះបានសាងកេរ្ដិ៍ឈ្មោះលើវិថីសិល្បៈមកជាច្រើនឆ្នាំ ហើយទទួលបានការគាំទ្រពីមហាជនច្រើនកុះករតែម្ដង។ 

បើងាកទៅមើលជីវិតឯកជនវិញ គេដឹងថាតារាសម្ដែងបែបកំប្លុកកំប្លែងរូបនេះ ក៏កំពុងមានទំនាក់ទំនងស្នេហាជាមួយនារីរូបស្អាតម្នាក់ផងដែរ។ លើសពីនេះទៅទៀត ទំនាក់ទំនងស្នេហាតារារូបនេះ ក៏មានភាពរឹងមាំ ហើយមានភាពផ្អែមល្ហែមទៀតផង។ មិនតែប៉ុណ្ណោះ ជារឿយៗ Kootee តែងបង្ហោះរូបគូជាមួយសង្សារយ៉ាងស្វីតតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ក្រោយទាក់ទងគ្នាជាមួយគូស្នេហ៍បាន១០ឆ្នាំ ថ្មីៗនេះតារាសម្ដែងដ៏ល្បី Kootee បានសម្រេចចិត្តលត់ជង្គង់សុំគូស្នេហ៍ខ្លួនរៀបការ នៅក្នុងកម្មវិធីដែលខ្លួនថត។ ហើយដំណឹងដ៏រំភើបមួយនេះ ត្រូវបានអ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេស បានជូនពរ និងអបអរដល់លោកនិងគូស្នេហ៍គ្រប់គ្នាតែម្ដង៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Kootee
Kootee
Kootee
Kootee
Kootee និងគូស្នេហ៍
Kootee និងគូស្នេហ៍
Kootee និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]