ភ្នំពេញ៖ ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ដើម្បីបន្ដផ្ដល់ការគាំទ្រដល់សមាគម ក្នុងការផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិត ដែលមានតម្រូវការសិក្សារៀនសូត្រ និងអភិវឌ្ឍធនធានមនុស្សសម្រាប់រយៈពេល 3 ឆ្នាំបន្ថែម។
តាមរយៈអនុស្សរណៈនេះ ធនាគារ ABA នឹងផ្ដល់ថវិកាសប្បុរសធម៌ចំនួន 100,000 ដុល្លារអាមេរិក ដល់សមាគម អ.ម.ត ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ2023 ដល់ឆ្នាំ2025 សម្រាប់កិច្ចការគាំទ្រ និងផ្ដល់ជំនួយដល់ប្រជាពលរដ្ឋកម្ពុជា ដែលពោរពេញដោយសមត្ថភាព តាមរយៈអាហារូបករណ៍ កម្មវិធីអប់រំ និងគម្រោងផ្ដល់ជំនួយផ្នែកហិរញ្ញវត្ថុផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម សុខ ពុទ្ធីវុធ អនុប្រធានក្រុមប្រឹក្សាភិបាលនៃសមាគម អ.ម.ត លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀតនៅការិយាល័យកណ្ដាលធនាគារ ABA កាលពីថ្ងៃទី 31 ខែឧសភា ឆ្នាំ 2023។
លោក Askhat Azhikhanov មានប្រសាសន៍ថា៖
លោកបន្ដថា៖
ឯកឧត្តម សុខ ពុទ្ធីវុធ អនុប្រធានក្រុមប្រឹក្សាភិបាលនៃ អ.ម.ត មានប្រសាសន៍ផងដែរថា៖
ថ្មីៗនេះ ABA បានប្រកាសអំពីការបន្ដគាំទ្រ ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) រយៈពេលបីឆ្នាំជាប់គ្នា សម្រាប់ការងារមនុស្សធម៌របស់សមាគម ក្នុងការផ្តល់សេវាព្យាបាល និងថែទាំសុខភាពដោយឥតគិតថ្លៃដល់សហគមន៍ជនបទទូទាំងប្រទេស។
កាលពីដើមខែឧសភា ឆ្នាំ 2023 ធនាគារបានសហការជាមួយមូលនិធិកុមារកម្ពុជា បង្កើតកម្មវិធីអភិវឌ្ឍន៍សម្រាប់ទាំងអស់គ្នា ដើម្បីជួយដល់កុមារខ្វះខាត។ ការគាំទ្ររបស់ធនាគារ ABA រួមមាន ឱកាសហាត់ការ និងការងារ អាហារូបករណ៍ ការគាំទ្រផ្នែកថវិកា សម្រាប់កែលម្អហេដ្ឋារចនាសម្ពន្ធសាលារៀន និងគំនិតផ្តួចផ្តើមសំខាន់ៗផ្សេងទៀត។
អំពីធនាគារ ABA
ABA គឺជាធនាគារពាណិជ្ជធំជាងគេបំផុតនៅកម្ពុជា គិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល, ប្រាក់បញ្ញើអតិថិជន និងប្រាក់ចំណេញ នេះដោយផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2022 របស់ធនាគារជាតិនៃកម្ពុជា។
ដោយមានសាខាចំនួន 85 កន្លែង ទីតាំងស្វ័យសេវា ABA 24/7 ចំនួន 36 កន្លែង ម៉ាស៊ីនស្វ័យសេវាជាង 1,300 គ្រឿង ជាមួយនឹងសេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដៃដ៏ទំនើប បានធ្វើឲ្យ ABA មានអតិថិជនជាង 2.9 លាននាក់ ដែលកំពុងប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុដ៏ទំនើបនេះយ៉ាងសកម្ម។
ភាគហ៊ុនិករបស់ធនាគារ ABA ដ៏ធំនោះគឺ ធនាគារជាតិកាណាដា ដែលជាធនាគារធំជាងគេទីប្រាំមួយនៅក្នុងប្រទេសកាណាដា និងជាធនាគារឈានមុខគេនៅកេប៊ិច ដែលជាជម្រើសដៃគូក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]