ភ្នំពេញ៖ ជាដំណឹងដ៏រំភើប និងរីករាយបំផុតនាឆ្នាំនេះ ខណៈប្រទេសកម្ពុជាគឺជាម្ចាស់ផ្ទះនៃការប្រកួតកម្មវិធីបវរកញ្ញា Miss Teen International។ ពិតណាស់កម្មវិធីដ៏ធំមួយនេះ ជាកម្មវិធីដែលទទួលបាន ការគាំទ្រខ្លាំងពីមហាជនគ្រប់បណ្ដាប្រទេសជុំវិញពិភពលោកផងដែរ។

ជាមួយគ្នានេះដែរ ថ្ងៃប្រកួតបវរកញ្ញាយុវវ័យអន្តរជាតិ គឺនឹងធ្វើឡើងនៅថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែ មិថុនា ឆ្នាំ ២០២៣នេះ។ ហើយថ្ងៃប្រកួតវគ្គបឋម គឺធ្វើឡើងថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២៣ ដែលរៀបចំឡើងនៅទីតាំងផ្សារទំនើបអ៉ីអនម៉លសែនសុខ ជាន់ទី៣។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត សម្រាប់ប្រិយមិត្ត ដែលចង់អញ្ជើញទៅទស្សនាដោយផ្ទាល់ នៃការប្រកួតវគ្គបឋម អាចទិញសំបុត្រ គ្រាន់តែឆាតចូលផេក Miss Teen International Cambodia ដោយតម្លៃសំបុត្រចូលរួមទស្សនា សំបុត្រធម្មតាមានតម្លៃ ១០ដុល្លារ និងសំបុត្រVIP មានតម្លៃ ២០ដុល្លារ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]