ភ្នំពេញ៖ ប្រិយមិត្តអ្នកលេងបណ្ដាញសង្គម ច្បាស់ជាបានជ្រាបរួចមកហើយពីរឿងរ៉ាវកំពុងផ្ទុះល្បីពេញបណ្ដាញសង្គមហ្វេសប៊ុក ខណៈម្ចាស់ចម្ការឬស្សី បានថតរូប រួមទាំងវីដេអូបង្ហោះ និងបង្ហាញមុខបុរសដែលលួចជីកទំពាំង ដោយគ្មានការអនុញ្ញាតពីខ្លួនដែលជាម្ចាស់។
ប៉ុន្តែក្រោយបង្ហោះរួច មានមតិរិះគន់ពីអ្នកលេងបណ្ដាញសង្គម ថាម្ចាស់ចម្ការចិត្តកំណាញ់ គ្មានចិត្តអាណិតអាសូរទៅកាន់បុរសលួចជីកទំពាំងនោះរួច គេក៏ដឹងថាម្ចាស់ចម្ការឬស្សីរូបនោះ ក៏បានលុបរូប និងវីដេអូនោះវិញផងដែរ។ មិនតែប៉ុណ្ណោះ ស្ត្រីរូបនោះថែមទាំងបានចេញវីដេអូ បញ្ចប់រឿងរ៉ាវមួយនោះ កុំឲ្យមានរឿងវែងឆ្ងាយជាងនេះផងដែរ។
តួយ៉ាង បើក្រឡេកមើលពាក្យពេចន៍ដែលអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនតូច ហាក់ប្រើពាក្យមិនសមរមទាល់តែសោះទៅលើម្ចាស់ទំពាំង។ ខណៈពួកគេបាននិយាយស្ដី ប្រើពាក្យធ្ងន់ៗ ដែលវាធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមួយចំនួនទៀតមិនពេញចិត្ត លើសម្ដីទាំងនោះផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]