ហ្វីលីពីន៖ កន្លងមកប្រិយមិត្តបានដឹងពីក្រុមចម្រៀងស្រីប្រចាំប្រទេសកូរ៉េខាងត្បូង 2NE1 រួចហើយ ដែលក្រុមមួយនេះជាក្រុមចម្រៀងស្រីដ៏ល្បីខ្លាំង។ ពិតណាស់ បើទោះបីក្រុម 2NE1 បំបែកក្រុម ប៉ុន្តែសមាជិកក្រុមម្នាក់ៗនៅតែទទួលបានការគាំទ្រពីហ្វេនដដែល។

ម្យ៉ាងបើងាកទៅមើលសមាជិកក្រុមម្នាក់គឺ Park Bom នាងក៏ជាតារាមួយរូប មានហ្វេននាក់គាំទ្រច្រើនមិនចាញ់សមាជិកផ្សេងៗនោះទេ។ លើសពីនេះទៅទៀត រាល់ពេលដែលតារារូបនេះចេញច្រៀងម្ដងៗ មានហ្វេនទិញសំបុត្រចូលរួមទៅទស្សនាច្រើនកុះករតែម្ដង។ ហើយថ្មីៗនេះ គេដឹងថា នាងកំពុងនៅប្រទេសហ្វីលីពីន ដើម្បីប្រគុំខនសឺតនៅទីនោះផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង បើងាកមកមើលរូបភាពអំឡុងពេល Park Bom នៅប្រទេសហ្វីលីពីន នាងត្រូវបានហ្វេនថតបង្ហោះចែកចាយពេញបណ្ដាញសង្គម។ ដោយរូបភាពទាំងនោះ ត្រូវបានអ្នកគាំទ្រ សរសើរពីការរៀបចំខ្លួន និងសម្រស់ដ៏ផូរផង់នាងគ្រប់ៗគ្នា។ ទោះបីពេលនេះ នាងផ្លាស់ប្ដូររូបរាងខុសឆ្ងាយពីមុនបន្តិចក្ដី ប៉ុន្តែនៅតែទាក់ទាញ លេចធ្លោក្នុងក្រសែភ្នែកហ្វេនជានិច្ច៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Park Bom
Park Bom
Park Bom
Park Bom
Park Bom
Park Bom
Park Bom

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]