ភ្នំពេញ៖ អាចនិយាយបានថា កម្មវិធីហ្វេសប៊ុកជាគណនីបណ្ដាញសង្គមមួយ ដែលទូលំទូលាយ ក្នុងការប្រើប្រាស់​ ដើម្បីជាការទំនាក់ទំនង និងចែកចាយព័ត៌មានទាន់ហេតុការណ៍បានយ៉ាងងាយស្រួល។ លើសពីនេះទៅទៀត មានមនុស្សមិនតិចនោះទេ ដែលបានប្រើប្រាស់គណនីហ្វេសប៊ុកមួយនេះ។ 

មួយវិញទៀត ហ្វេសប៊ុកអាចជាកម្មវិធីមួយល្អសម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែកម្មវិធីមួយនេះ ត្រូវបានគេដឹងថា ជាកម្មវិធីមួយដែលអាចឲ្យជនខិលខូចលួច យកគណនីហ្វេសប៊ុកនរណាម្នាក់ បានយ៉ាងងាយដូចគ្នា បើម្ចាស់គណនីនោះគ្មានប្រព័ន្ធការងារបានល្អ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ ថ្មីៗនេះមានការចែកចាយដំណឹងពីLink ដែលត្រូវបានគេTagឲ្យ គឺសូមឲ្យមានការប្រុងប្រយ័ត្ន សូមកុំចុចវា ឬបំពេញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកចូល ព្រោះអាចនឹងមានជនខិលខូចណាមួយ ព្យាយាមចង់លួចយកគណនីហ្វេសប៊ុករបស់អ្នក។ ដូច្នេះសូមបងប្អូនអ្នកលេងបណ្ដាញសង្គមទាំងអស់ មុននឹងចុចលើLink ឬបំពេញអ្វីមួយ សូមពិនិត្យជាមុនសិន៕ 

ប្រភព៖ Kanann Neam-Law

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]