ជំងឺរលាកសន្លាក់ គឺសំដៅដល់ការរលាកសន្លាក់ ចុករួយ (stiffness) និងឈឺចាប់នៅត្រង់សន្លាក់។ ជំងឺនេះ អាចកើតឡើងចំពោះមនុស្សគ្រប់វ័យ និងបណ្តាលមកពីកត្តាផ្សេងៗ ដែលរួមមានកត្តាអាយុ ហ្សែន ការរងរបួស ឬជំងឺវិបត្តិប្រព័ន្ធភាពសុាំ។
ដូច្នេះហើយ ដើម្បីជួយគ្រប់គ្រងជំងឺរលាកសន្លាក់ ដោយកាត់បន្ថយការឈឺចាប់់ ការរលាក និងជួយឲ្យចលនាសន្លាក់ប្រសើរឡើង គ្នាយើងអាចជ្រើសរើសផ្លែឈើជាក់លាក់មួយចំនួន ដែលមានសមត្ថភាពពិសេសក្នុងការជួយដោះស្រាយបញ្ហាទាំងនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផ្លែឈើទាំង៤ល្អបំផុតសម្រាប់ជំងឺរលាកសន្លាក់
១. ផ្លែប៉ោម
ផ្លែប៉ោមមិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងផ្តល់អត្ថប្រយោជន៍សុខភាពយ៉ាងច្រើនផងដែរ។ ផ្លែប៉ោមសម្បូរទៅដោយសារធាតុQuercetin ដែលមានមុខងារប្រឆាំងនឹងការរលាកបានយ៉ាងមានប្រសិទ្ធភាព ដូច្នេះហើយគ្នាយើងគួរបញ្ចូលផ្លែឈើមួយមុខនេះទៅក្នុងរបបអាហារជាប្រចាំ។
២. ផ្លែឈើរី
ជាមួយគ្នានេះដែរ ផ្លែឈើរីអាចជួយគ្រប់គ្រងជំងឺរលាកសន្លាក់បានយ៉ាងល្អ ជាមួយនឹងសមាសធាតុផ្សំនៃAnthocyanins ជាសារធាតុប្រឆាំងនឹងការរលាក ព្រមទាំងអាចជួយកាត់បន្ថយការឈឺចាប់នៅក្នុងរាងកាយរបស់យើងថែមទៀតផង។ តាមការសិក្សាជាច្រើនបានបង្ហាញថា ការញ៉ាំផ្លែឈើរី ឬទឹកឈើរី អាចជួយកាត់បន្ថយការរលាក និងការឈឺចាប់ចំពោះអ្នកដែលមានជំងឺរលាកសន្លាក់។
៣. ផ្លែម្នាស់
ចំណែកម្នាស់ គឺផ្ទុកទៅដោយអង់ស៊ីមម្យ៉ាងឈ្មោះថា Bromelain ដែលជួយកាត់បន្ថយការផលិតសារធាតុរលាកក្នុងរាងកាយ និងរារាំងសកម្មភាពនៃកោសិការលាកមួយចំនួន។ ជាមួយនឹងការបញ្ចូលផ្លែម្នាស់ទៅក្នុងរបបអាហារ យើងអាចកាត់បន្ថយរោគសញ្ញានៃជំងឺរលាកសន្លាក់ ដូចជាឈឺសន្លាក់ និងហើមជាដើម។
៤. ផ្លែក្រូច
ផ្លែក្រូចមិនត្រឹមតែផ្តល់អារម្មណ៍ស្រស់ស្រាយប៉ុណ្ណោះទេ តែក៏មានអត្ថប្រយោជន៍ក្នុងការគ្រប់គ្រងរោគសញ្ញានៃជំងឺរលាកសន្លាក់បានយ៉ាងល្អ។ ជាក់ស្តែង ពពួកវីតាមីនCដែលមាននៅក្នុងផ្លែក្រូច ដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយការរលាកសន្លាក់ និងការពារប្រឆាំងនឹងអុកស៊ីតកម្ម។ ដូច្នេះហើយ គ្នាយើងគួរញ៉ាំផ្លែក្រូច ឬទឹកក្រូចស្រស់ ដើម្បីជួយធ្វើឲ្យសុខភាពសន្លាក់កាន់តែប្រសើរឡើង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]