ភ្នំពេញ៖ ការគ្រប់គ្រងហិរញ្ញវត្ថុដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតប្រចាំថ្ងៃរបស់យើង។ មនុស្សគ្រប់រូបត្រូវតែមានការយល់ដឹងឱ្យបានល្អអំពីសារៈសំខាន់ក្នុងការគ្រប់គ្រងវាផងដែរ ទោះបីនៅក្នុងវ័យណាក៏ដោយការគ្រប់គ្រងហិរញ្ញវត្ថុល្អអាចជួយយុវជនឱ្យសម្រេចនូវគោលដៅរយៈពេលខ្លី និងរយៈពេលវែងរបស់ពួកគេជៀសវាងបញ្ហាហិរញ្ញវត្ថុ។
ហេតុដូចនេះបានជា ទ្រូម៉ាន់នី កម្ពុជា ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុឈានមុខគេបានសហការជាមួយ Cambodian superstar វណ្ណដា បាននាំយកនូវយុទ្ធនាការទីផ្សារថ្មីក្នុងគោលបំណងជួយដល់យុវជនជំនាន់ក្រោយឱ្យមានទំនួលខុសត្រូវ និងមានភាពវៃឆ្លាតក្នុងការគ្រប់គ្រងហិរញ្ញវត្ថុប្រចាំថ្ងៃរបស់ពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងយុទ្ធនាការទីផ្សារ “Make Every Move Count” របស់ក្រុមហ៊ុន ទ្រូម៉ាននី កម្ពុជា ក្នុងឆ្នាំនេះ គឺផ្ដោតសំខាន់ទៅលើការផ្ដល់ជូនអតិថិជននូវភាពជឿជាក់ និងទំនុកចិត្តក្នុងការចំណាយប្រចាំថ្ងៃរបស់ពួកគេ ដែលលើសពីសេវាកម្មហិរញ្ញវត្ថុងាយស្រួល រហ័ស និងសុវត្ថិភាព ដល់អតិថិជនគ្រប់រូប។
ជាផ្នែកមួយនៃយុទ្ធនាការនេះ ទ្រូម៉ាន់នី កម្ពុជា ផ្តល់ជូននូវកម្មវិធីផ្តល់រង្វាន់ដ៏អស្ចារ្យដល់អតិថិជនចាស់ និងថ្មី គឺសម្រាប់អតិថិជនដែលចំណាយចាប់ពី 200,000 រៀល ក្នុងមួយខែ នឹងសន្សំបាន 20,000 រៀល ចំណែកអតិថិជនដែលចំណាយចាប់ពី 400,000 រៀលក្នុងខែ នឹងទទួលបានការសន្សំ 40,000 រៀល។ ការផ្តល់ជូននេះ គឺភ្ជាប់ជាមួយនឹងកាតនិមិ្មត TrueMoney Mastercard ដែលអ្នកប្រើប្រាស់ TrueMoney Wallet ទាំងអស់អាចចូលប្រើកាតនិមិ្មតដោយមិនគិតថ្លៃសេវា មិនមានថ្លៃសេវាប្រចាំខែ មិនតម្រូវការសមតុល្យអប្បបរមា និងអត្រាប្តូរប្រាក់ល្អបំផុត។
លោក វណ្ណដា ទូតសុឆ្ទនៈរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី កម្ពុជា បាននិយាយថា៖
អ្នកស្រី ឃួន ហ្វ្រង់ដារ៉ា អគ្គនាយិការស្តីទីរបស់ក្រុមហ៊ុន ទ្រូម៉ានី កម្ពុជា បានមានប្រសាសន៍ថា៖
លើសពីនេះទៀត ទ្រូម៉ាន់នី កម្ពុជា ផលិតកម្មបារមី បានរៀបចំការប្រគំតន្រ្ដី និងបទពិសោធន៍ឌីជីថលហៅថា TrueFest ដែលមានការចូលរួមដោយផ្ទាល់ពីលោក វណ្ណដា និងតារាចម្រៀងល្បីៗ មកពីផលិតកម្មបារមីច្រើនរូបទៀតដូចជា កញ្ញា Sophia Kao លោក វណ្ណថាន និងក្រុមចំរៀង Polarix នាថ្ងៃទី 10 មិថុនា 2023 នៅអ៉ីអនម៉ល សែនសុខ ដែលមានអ្នកចូលរួមរហូតដល់ 2,000 នាក់។ លើសពីនេះទៀត ទ្រូម៉ាន់នី កម្ពុជា បានបង្ហាញលក្ខណៈពិសេសរួមមាន VannDa Mode, VannDa MoneyDrop និង TrueRace ដែលធ្វើអោយប្រតិបត្តិការហិរញ្ញវត្ថុមានភាពសប្បាយរីករាយ និងផ្តល់រង្វាន់នៅពេលអ្នកប្រើប្រាស់ធ្វើប្រតិបត្តិការជាមួយ TrueMoney Wallet។
ការប្រគុំតន្ត្រីបានរៃអង្គាសថវិកាចំនួន 33,600,000 រៀល រួមជាមួយ 6,400,000 រៀល ពីក្រុមហ៊ុន Hanuman Beverages ដែលបានលក់ក្នុងអំឡុងពេលការប្រគុំតន្ត្រី។ ថវិកាទាំងអស់បានទៅមូលនិធិសប្បុរសធម៌ TrueMoney x VannDa។ ក្រុមហ៊ុន TrueMoney Cambodia, លោកវណ្ណដា, និង Hanuman Beverages បានយល់ព្រមបរិច្ចាគទឹកប្រាក់សរុបចំនួន 40,000,000 រៀល ដល់មូលនិធិរក្សាកុមារ។
អ្នកស្រី ឃួន ហ្វ្រង់ដារ៉ា អគ្គនាយិការស្តីទីរបស់ក្រុមហ៊ុន ទ្រូម៉ានី កម្ពុជា បានមានប្រសាសន៍បន្ថែមទៀតថា៖
សម្រាប់ព័ត៌មានបន្ថែមអំពី TrueMoney Cambodia និងសេវាកម្មផ្សេងៗ សូមចូលទៅកាន់គេហទំព័រ https://truemoney.com.kh/ ឬតាមដានទំព័រ Facebook៖ https://www.facebook.com/TrueMoneyCambodia/
ប្រសិនបើអ្នកខកខានព័ត៌មានថ្មីៗ អ្នកអាចចូលទៅកាន់ទំព័រ Facebook របស់ TrueMoney។ ហើយកុំភ្លេចដោនឡូតកម្មវិធី TrueMoney Wallet ដើម្បីទទួលបានមុខងារថ្មីៗពី VannDa!
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]