ភ្នំពេញ៖ ប័ណ្ណឥណពន្ធ RHB Visa និង Mastercard បន្តផ្តល់ភាពរីករាយដល់អតិថិជនរបស់ខ្លួនដោយផ្តល់ជូននូវបទពិសោធន៍សេវាធនាគារលើសពីធនាគារធម្មតា។ ប័ណ្ណឥណពន្ធទាំងនេះផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើន ហើយឥឡូវនេះលោកអ្នកអាចចូលដំណើរការបានយ៉ាងងាយស្រួលតាមរយៈកម្មវិធី goWave by RHB ដោយបានបង្កើតមុខងារ និងការប្រើប្រាស់សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុបានយ៉ាងងាយស្រួល រួមទាំងការផ្តល់ជូនរង្វាន់ និងការសន្សំដែលមិនអាចប្រៀបផ្ទឹមបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហេតុអ្វីបានជាត្រូវប្រើប្រាស់វិធីទូទាត់ប្រាក់បែបធម្មតា នៅពេលដែលលោកអ្នកអាចមានឧបករណ៍ហិរញ្ញវត្ថុដ៏មានឥទ្ធិពល និងដៃគូហិរញ្ញវត្ថុក្នុងការរីកចម្រើនជាមួយគ្នា? ប័ណ្ណឥណពន្ធ RHB Visa និង Mastercard ផ្តល់ជូនអត្ថប្រយោជន៍ជាច្រើន ដើម្បីធ្វើឱ្យបទពិសោធន៍សេវាធនាគាររបស់លោកអ្នកកាន់តែល្អប្រសើរ។ ជាមួយនឹងកាតទាំងនេះ អ្នកអាចធ្វើការទូទាត់ប្រាក់ដោយមិនមានការរំខាន ជាមួយពាណិជ្ជកររាប់លាននាក់នៅទូទាំងពិភពលោក ក្នុងការដកសាច់ប្រាក់ពីម៉ាស៊ីន ATM និងជាមួយមុខងារសុវត្ថិភាពដែលភ្ជាប់មកជាមួយ បច្ចេកវិទ្យាបន្ទះឈីប EMV។
ទទួលយកបទពិសោធន៍ក្នុងការធ្វើប្រតិបត្តិការជាមួយពាណិជ្ជករ ដោយរលូនជាមួយនឹងបណ្តាញដ៏ធំទូលាយ តាមរយៈអនឡាញ និងនៅទីតាំងហាងផ្ទាល់ គ្រប់ទីកន្លែងដែលការទូទាត់ Visa និង Mastercard ត្រូវបានទទួលយក។ ទទួលយកភាពងាយស្រួល និងភាពលឿនរហ័សនៃការទូទាត់ប្រភេទ Contactless ដោយមិនបាច់ប្រើសាច់ប្រាក់ ក្នុងការឆូត ឬបញ្ចូលកូដ PIN កាតឡើយ។
ជាមួយនឹងកម្មវិធីថ្មី goWave by RHB លោកអ្នកនឹងទទួលបានប័ណ្ណឥណពន្ធ RHB Visa និង Mastercard កាន់តែងាយស្រួលជាងមុន! សូមណែនាំវិធីដ៏ល្អប្រសើរដើម្បីទទួលបានប័ណ្ណឥណពន្ធ RHB Visa និង Mastercard ហើយរីករាយជាមួយការផ្តល់ជូនពិសេស បទពិសោធន៍ដ៏អស្ចារ្យ និងការសន្សំដ៏មានប្រសិទ្ធភាពជាមួយធនាគារ RHB។ ជាមួយនឹងកម្មវិធី goWave by RHB អ្នកប្រើប្រាស់នឹងទទួលបានភាពងាយស្រួលសម្រាប់ការបើកគណនីជាមួយធនាគារ RHB គ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយមិនចាំបាច់ធ្វើដំណើរទៅកាន់សាខាណាមួយរបស់ធនាគារ RHB ឡើយ។
នៅពេលបើកគណនី អ្នកប្រើប្រាស់អាចជ្រើសរើសរវាងប័ណ្ណឥណពន្ធ RHB Visa និង Mastercard ស្របទៅតាមតម្រូវការ និងការពេញចិត្តរបស់ខ្លួន ជាមួយជម្រើសប្រភេទនៃកាត Lifestyle កាត Platinum ឬកាត Premier។
ប៉ុន្តែអត្ថប្រយោជន៍មិនមានត្រឹមតែប៉ុណ្ណេះឡើយ។ ប័ណ្ណឥណពន្ធ RHB Visa និង Mastercard ដែលតែងតែបន្តផ្តល់ជូនអ្វីដែលពិសេសដល់អតិថិជន ដោយរកវិធីផ្សេងទៀតដើម្បីផ្តល់ជូនដល់អតិថិជនត្រឡប់ទៅវិញ។ នៅពេលដែលអ្នកប្រើប្រាស់ទើបតែមានប័ណ្ណឥណពន្ធ RHB Visa និង Mastercard ថ្មី អតិថិជននឹងអាចទទួលបានការផ្តល់ជូនពិសេសៗពីដៃគូសហការអាជីវកម្ម ដើម្បីធានាបាននូវការសន្សំមិនគួរឱ្យជឿ និងអត្ថប្រយោជន៍ដ៏គួរឱ្យរំភើបរីករាយដទៃទៀត រាល់ប្រតិបត្តិការដែលបានធ្វើឡើង។
ស្វែងរកបញ្ជីនៃការផ្តល់ជូនពិសេសនេះដែលបានបញ្ជាក់ច្បាស់លាស់ក្នុងការផ្តល់ជូនសម្រាប់តែអ្នកកាន់ប័ណ្ណឥណពន្ធ RHB Visa និង Mastercard៖
● រីករាយជាមួយនឹងទឹកប្រាក់ត្រឡប់ជូនវិញ 30 ដុល្លារជារៀងរាល់ខែ សម្រាប់ការទិញទំនិញ ដោយគ្រាន់តែទូទាត់ជាមួយនឹងប័ណ្ណឥណពន្ធ RHB Visa និង Mastercard នៅតាមផ្សារទំនើប ឬម៉ាតដែលត្រូវបានកំណត់ជាដៃគូ។
● ទទួលបានការបញ្ចុះតម្លៃ 2 ដុល្លារ សម្រាប់ការកុម៉្មង់តាមរយៈ Foodpanda ដោយគ្រាន់តែបញ្ចូលកូដបញ្ចុះតម្លៃពី RHB នៅពេលទូទាត់ជាមួយប័ណ្ណឥណពន្ធ RHB Mastercard។
● ទទួលបានប្រូម៉ូសិន ទិញមួយ ថែមមួយ ពីការជាវសំបុត្រកុនពីរោងកុន Legend ដោយគ្រាន់តែទូទាត់ជាមួយប័ណ្ណឥណពន្ធ RHB Visa និង Mastercard។
● ទទួលបានការបញ្ចុះតម្លៃ 30% លើការជាវសំបុត្រកុនពីរោងកុន Major ដោយគ្រាន់តែទូទាត់ជាមួយប័ណ្ណឥណពន្ធ RHB Mastercard។
● រីករាយជាមួយនឹងការបញ្ចុះតម្លៃ 12% ភ្លាមៗលើការកក់សណ្ឋាគារតាមរយៈ Agoda នៅទូទាំងពិភពលោកជាមួយនឹងប័ណ្ណឥណពន្ធ RHB Mastercard។
● រីករាយជាមួយនឹងការបញ្ចុះតម្លៃពិសេសរហូតដល់ 30% សម្រាប់សេវាកម្មស្ប៉ា និងការស្នាក់នៅសណ្ឋាគារ ពី Good Time Relax Resort Bayon Modern Residence Memoire Hotels & Resorts ដោយគ្រាន់តែទូទាត់ជាមួយប័ណ្ណឥណពន្ធ RHB Visa និង Mastercard។
● ទទួលបានការបញ្ចុះតម្លៃ 10% លើភេសជ្ជៈ នៅហាង LuxuriesCafe Phnom Penh ដោយបង្ហាញប័ណ្ណឥណពន្ធ RHB Visa និង Mastercard។
● មកកាន់គ្លីនិក Qualitooth Dental Clinic ដើម្បីរីករាយជាមួយការបញ្ចុះតម្លៃ 15% ដោយរួមទាំងការបញ្ចុះតម្លៃលើសេវាសម្អាតធ្មេញត្រឹមតែ 8ដុល្លារ នៅពេលទូទាត់ជាមួយប័ណ្ណឥណពន្ធ RHB Visa និង Mastercard។
● ទទួលបានការបញ្ចុះតម្លៃ 15% សម្រាប់ការទូទាត់ថ្លៃសិក្សានៅសាលា ISS International Academy ជាមួយប័ណ្ណឥណពន្ធ RHB Visa និង Mastercard។
● មិនគិតថ្លៃចុះឈ្មោះ និងទទួលបានការបញ្ចុះតម្លៃរហូតដល់ 25% លើថ្លៃសិក្សា ដោយគ្រាន់តែទូទាត់ជាមួយប័ណ្ណឥណពន្ធ RHB Visa និង Mastercard នៅសាលា Harrods International Academy។
សូមអានលក្ខខណ្ឌដែលបានកំណត់ និងប្រូម៉ូសិនជាក់លាក់ដែលបានផ្តល់ជូន។
ការផ្តល់ជូនពិសេសនេះមានកំណត់។
សូមកុំខកខានជាមួយនឹងការផ្តល់ជូនដ៏អស្ចារ្យទាំងនេះ! ធ្វើដំណើរទៅកាន់សាខាណាមួយរបស់ធនាគារ RHB នៅថ្ងៃនេះ ដើម្បីបើកគណនី និងទទួលបានប័ណ្ណឥណពន្ធ RHB Visa និង Mastercard ឬគ្រាន់តែទាញយកកម្មវិធី goWave by RHB នៅថ្ងៃនេះ ហើយបើកគណនីជាមួយធនាគារ RHB ដើម្បីទទួលបានបទពិសោធន៍ថ្មីនៃភាពងាយស្រួល ភាពបត់បែន និងការសន្សំ។ ទទួលយកសេវាប្រតិបត្តិការធនាគារនៃអនាគតដែលមានភាពឆ្លាតវៃ ជាមួយនឹងប័ណ្ណឥណពន្ធ RHB Visa និង Mastercard និងកម្មវិធី goWave by RHB ដែលជាប្រព័ន្ធច្នៃប្រឌិតថ្មី ដែលនាំមកជូនលោកអ្នកនូវអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុដែលមិនអាចប្រៀបផ្ទឹមបាន។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://www.rhbgroup.com.kh/en/personal/debit-card ឬទាក់ទងតាមរយៈ៖
លោក Imran
Mahmud
លេខទូរស័ព្ទ +855 15799754
អ៉ីម៉ែល [email protected]
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]