ភ្នំពេញ៖ បវរកញ្ញា Miss Teen International South Africa បានមកដល់ប្រទេសកម្ពុជាហើយ នាល្ងាចថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ២០២៣ នេះ។ ហើយពេលមកដល់ប្រទេសកម្ពុជាភ្លាម បវរកញ្ញារូបនេះបានបង្ហាញអារម្មណ៍រីករាយ ញញឹមយ៉ាងស្រស់ស្រាយតែម្ដង។

 Miss Teen International South Africa 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Miss Teen International South Africa 

បើនិយាយពីរូបសម្រស់បវរកញ្ញា Miss Teen International South Africa ពិតជាស្រស់ស្អាត មានភាពទាក់ទាញ និងភាពជឿជាក់មិនចាញ់បវរកញ្ញាផ្សេងៗនោះទេ។ លើសពីនេះទៅទៀត នាងពិតជាបានអរគុណដល់ក្រុមការងារ និងហ្វេនៗទាំងអស់ ក្នុងការទទួលស្វាគមន៍ទៅកាន់នាងយ៉ាងកក់ក្ដៅ។   

 Miss Teen International South Africa 
 Miss Teen International South Africa 

គួរបញ្ជាក់ផងដែរថា នាឆ្នាំ ២០២៣ នេះ ប្រទេសកម្ពុជា គឺជាម្ចាស់ផ្ទះនៃការប្រកួតបវរកញ្ញា Miss Teen International។ ហើយកម្មវិធី Miss Teen International នឹងធ្វើឡើងនៅថ្ងៃទី ១៨ ដល់ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ២០២៣។ សម្រាប់ថ្ងៃវគ្គប្រកួតបឋម គឺនៅថ្ងៃទី១៨ ខែមិថុនា និងវគ្គប្រកួតផ្ដាច់ព្រ័ត្រនៅថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ២០២៣ ដែលធ្វើឡើងនៅទីតាំងផ្សាទំនើប អ៉ីអនម៉ល សែនសុខ ជាន់ទី៣៕

 Miss Teen International South Africa 
 Miss Teen International South Africa 
Miss Teen International South Africa
Miss Teen International South Africa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]