ភ្នំពេញ៖ ក្រុមក្រុមហ៊ុន ​ រ៉ូតូ មែនសឹរៀថឹម ខេមបូឌា បានរៀបចំប្រារព្វកម្មវិធីគម្រប់ខួបលើកទី១០ ឆ្នាំ នៃការប្រតិបត្តិការអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កម្មវីធីនេះបានប្រព្រិត្តិទៅកាលពីថ្ងៃទី ៩ ខែមិថុនា ២០២៣ កន្លងទៅនេះនៅមជ្ឍមណ្ឌល ព្រីមៀរ សែនសុខ

កម្មវិធីនេះប្រព្រិត្តិទៅក្រោមអធិប្បតីភាពដ៏ខ្ពងខ្ពស់របស់ឯកឧត្តម ជា វុទ្ធី អគ្គនាយករងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា និងជាប្រធានរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ហើយក៏មានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ឱ វណ្ណឌីន ជារដ្ឋលេខាធិការក្រសួងសុខាភិបាល  ឯកឧត្តម អាតស៊ូហ្ស៊ី យូអ៉ីណូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោក ម៉ាសាយ៉ា សៃតូ អនុប្រធានក្រុមហ៊ុន ROHTO Pharmaceutical Co., Ltd និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Mentholatum company ព្រមទាំងបុគ្គលិក អតិថិជន និងដៃគូរអាជីវកម្មរបស់ក្រុមហ៊ុន​ រ៉ូតូ មែនសឹរៀថឹម ខេមបូឌា ទូទាំងប្រទេសផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ម៉ាសាយ៉ា សៃតូ បានសំដែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលជប៉ុនដែលបានជួយជ្រោមជ្រែងដល់ក្រុមក្រុមហ៊ុន ​ រ៉ូតូ មែនសឹរៀថឹម ខេមបូឌា ចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនអស់រយៈពេល ១០ ឆ្នាំមកនេះ។ លោកក៏បានថ្លែងអំណរគុណផងដែរចំពោះអតិថិជនទាំងអស់ និងដៃគូរអាជីវកម្ម​ ក៏ដូចជាថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ ដែលតែងតែគាំទ្រនូវសកម្មភាពផលិតកម្ម និងការលក់របស់ក្រុមហ៊ុនជារៀងរហូតមក។

គួរបញ្ជាក់ផងដែរថា រ៉ូតូ ត្រូវបានបង្កើតឡើងនៅទីក្រុងអូសាកាប្រទេសជប៉ុននាឆ្នាំ១៨៩៩ ដោយការចាប់ផ្តើមផលិត និងលក់ថ្នាំក្រពះ ពោះវៀន និងថ្នាំបណ្តក់ភ្នែក ហើយឆ្នាំនេះជាខួបលើកទី ១២៤ ឆ្នាំផងដែរ។ បច្ចុប្បន្នក្រុមហ៊ុន រ៉ូតូ មានបុត្រសម្ព័ន្ធនៅក្រៅប្រទេសចំនួន ៤៦ និងកំពុងលក់ផលិតផលរបស់ខ្លួនលើទីផ្សារជាង ១០០ប្រទេសនៅលើពិភពលោក។

គួរបញ្ចាក់ផងដែរថា នៅប្រទេសកម្ពុជាក្រុមហ៊ុន​ រ៉ូតូ មែនសឹរៀថឹម ខេមបូឌា បានចាប់ផ្តើមដំណើរការអាជីវកម្មរបស់ខ្លួននៅឆ្នាំ ២០១៣ ហើយនៅក្នុងឆ្នាំ ២០១៤ ក្រុមហ៊ុននេះបានបង្កើតរោងចក្រផលិត និងវេចខ្ចប់ផ្ទាល់នៅក្នុងស្រុកតែម្តង។

លោក ស៊ុនស៊ូកិ ស៊ីណូដាក់ តំណាងឲ្យក្រុមហ៊ុន​ រ៉ូតូ មែនសឹរៀថឹម ខេមបូឌា ក៏បានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបុគ្គលិកទាំងអស់ ក៏ដូចជាអតិថិជន និងដៃគូរអាជីវកម្ម ដែលតែងតែជឿជាក់ គាំទ្រ និងសហការជាមួយក្រុមហ៊ុនជារៀងរហូតមកដល់ពេលនេះ។ លោក ស៊ុនស៊ូកិ ស៊ីណូដាក់ បានលើកឡើងថា យើងឆ្លងកាត់ព្យុះភ្លៀងច្រើនណាស់ទំរាំទទួលបានជោគជ័យមកដល់ពេលនេះ ហេតុនេះហើយទើបក្រុមហ៊ុនបង្កើតពាក្យស្លោកមួយឡើងគឺ យើងរីកចម្រើន យើងចែករំលែក មានន័យថា នៅពេលដែលក្រុមហ៊ុនរីកចម្រើន យើងនឹងចែករំលែក និងផ្តល់សមិទ្ធិផលទៅដល់ប្រជាជន និងសង្គមកម្ពុជាជារៀងរហូត។

ក្នុងឱកាសនោះផងដែរ ក្រុមហ៊ុន រ៉ូតូ មែនសឹរៀថឹម ខេមបូឌា និង ក្រុមហ៊ុន មិសុតា ហ៊្វូដ អ៉ីមផត អិចផត ឯ.ក បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការអាជីវកម្មរួមគ្នា ក្នុងគោលបំណងរក្សាបាននូវនិរន្តភាព និងពង្រីកទីផ្សារអាជីវកម្ម បង្កើននូវកំនើនសេដ្ឋកិច្ច ក៏ដូចជាបង្កើតការងារជូនដល់ប្រជាពលរដ្ធនៅទូទាំងប្រទេស។ ដែលមានការចូលរូមចុះហត្ថលេខាដោយលោក ស៊ុនស៊ូកិ ស៊ីណូដាក់ តំណាងអោយក្រុមហ៊ុន រ៉ូតូ មែនសឹរៀថឹម ខេមបូឌា និងលោក តាន់ មីឆេល តំណាងឱ្យក្រុមហ៊ុន មិសុតា ហ៊្វូដ អ៉ីមផត អិចផត ឯ.ក ដែលជាក្រុមហ៊ុនផលិតចំណីអាហារនៅក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស មានទីតាំងស្ថិតនៅខេត្តបាត់ដំបង ប្រទេសកម្ពុជា។៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]