ភ្នំពេញ៖ នៅថ្ងៃទី 17.18 ខែមិថុនា ឆ្នាំ 2023 ខាងមុខនេះ ក្រុមហ៊ុន 360 អ៉ីវ៉ិន នឹងប្រារព្ធធ្វើពិធីតាំងពិព័រណ៍បញ្ចុះតម្លៃមហាសាលនាពាក់កណ្ដាលឆ្នាំ 2023 នេះ ដែលមានប្រម៉ូសិនពិសេសពីគ្រប់បណ្ដាក្រុមហ៊ុន ទាំងក្នុង និងក្រៅស្រុក។​

ក្នុងព្រឹត្តិការណ៍ពិព័រណ៍ Mid-Year Mega Sale នេះផងដែរ នឹងធ្វើឡើងយ៉ាងអធិកអធមនៅ ដឹប្រ៊ីមៀរ សែនសុខ ទល់មុខ ផ្សារទំនើបអ៉ីអន2 សន្ធឹងបីអគារច្របាច់បញ្ចូលគ្នាគឺ E F G។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បីអបអរនៅក្នុងកម្មវិធីតាំងពិព័រណ៍នេះ លោកអ្នកក៏ចូលរួមទស្សនាកម្សាន្តដោយសេរី និងទទួលយកនូវភាពសប្បាយរីករាយ ដែលមួយឆ្នាំមានតែម្តងប៉ុណ្ណោះ។

ជាពិសេសនោះគឺ លោកអ្នកគ្រាន់តែស្កេន QR កូដ នោះនឹងទទួលបាននូវកាដូអាវយឺតដ៏ស្រស់ស្អាតភ្លាមៗ។ ដោយលក្ខខណ្ឌទទួលកាដូងាយៗដូចខាងក្រោមនេះ៖

1. ស្កេន QR ក្នុងរូប ឬចូលទៅកាន់ https://forms.gle/YswECYFjrDrZSQhr9

2. បំពេញព័ត៌មាន

3. មកទទួលកាដូរក្នុងកម្មវិធីដោយភ្ជាប់ជាមួយហ្នឹងរូបភាពភ្ជាប់ពាក្យជាមួយដៃគូរអ្នក។

តោះនៅចាំអីទៀត? កុំបណ្ដោយឱ្យឱកាសដ៏អស្ចារ្យមួយនេះកន្លងផុតទៅឱ្យសោះ! ក្រុមហ៊ុន 360 អ៉ីវ៉ិន នឹងនាំយកកម្មវិធីសប្បាយៗជាច្រើនសន្ធឹកសន្ធាប់រួមមាន ទីធ្លាកម្សាន្តកុមារ កន្លែងថតរូបស្អាតៗ ឆាកតន្ត្រី ការសម្ដែងរាំលាងរថយន្ត ឆាកតន្ត្រីកំដរខាងក្រៅអគារ ការចែកអាវយឺតជូនគូរស្នេហ៍ ការចាប់រង្វាន់ពីតូចទៅធំរហូតដល់ 300 រង្វាន់ និងកម្មវិធីសប្បាយៗជាច្រើនទៀតផងដែរ៕

សម្រាប់ការសាកសួរព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ 010 748 497។

ចូលរួម Channel ពួកយើងសម្រប់ព័ត៌មានបន្ថែម https://t.me/+9jSB9z0D2tw0YTE1

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]