ភ្នំពេញ៖ កម្មវិធីប្រកួតបាល់ទាត់កម្រិតយុវជនដ៏ធំសម្រាប់រដូវកាល ២០២៣ ពានរង្វាន់បាល់ទាត់យុវជនស្មាត (Smart Youth League) បានប្រព្រឹត្តទៅដោយជោគជ័យក្រោមការរៀបចំរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ដោយមានការចូលរួមឧបត្ថម្ភធំដោយក្រុមហ៊ុន Smart Axiata ដែលជាដៃគូឧបត្ថម្ភសំខាន់អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។
សម្រាប់ឆ្នាំ ២០២៣ នេះវិញ ការប្រកួតបានចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ និងបានបញ្ចប់ ដោយបរិបូណ៌នៅរសៀលថ្ងអាទិត្យ ទី១១ មិថុនា ២០២៣។ ការប្រកួតសម្រាប់រដូវកាល ២០២៣ ត្រូវបានបែងចែកជាច្រើនកម្រិតដូចជា៖ កម្រិតអាយុក្រោម ១០ ឆ្នាំ (U1០) កម្រិតអាយុក្រោម ១២ ឆ្នាំ (U12) កម្រិតអាយុក្រោម ១៤ ឆ្នាំ (U14) កម្រិតអាយុក្រោម ១៦ ឆ្នាំ (U16) កម្រិតអាយុក្រោម ១៨ ឆ្នាំ (U18) កម្រិតអាយុក្រោម ២០ ឆ្នាំ (U20) និងបាល់ទាត់ផ្នែកនារី។ ចំនួនក្រុមសរុបដែលចូលរួម មាន ៤៩ ក្រុម និងមានកីឡាករកីឡាការិនីសរុបចំនួនជាង ១៤០០ នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង នេះក៏ជាលើកទី១ ដែរ ដែលមានបន្ថែមការប្រកួតបាល់ទាត់នារីក្នុងព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់យុវជនស្មាត (Smart Youth League) ដែលនេះកាន់តែធ្វើឲ្យព្រឹត្តិការណ៍កីឡាមួយនេះពិសេសថែមមួយកម្រិតទៀត។
បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលជាងពីរខែ ជ័យលាភីជើងឯកសម្រាប់កម្រិត U20 បុរស ដែលជាកម្រិតល្បីល្បាញជាងគេ បានទៅលើក្រុមបាល់ទាត់ហនុមានអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ ខណៈដែលជ័យលាភីបាល់ទាត់នារី បានទៅលើក្រុមនារីមកពីក្លឹបភ្នំពេញក្រោន។
ក្រុមជើងឯកនៃកម្រិតនីមួយៗទទួលបានពានរង្វាន់ចំនួន ១ មេដាយមាសចំនួន ៣០ គ្រឿង ប្រាក់រង្វាន់ កាតបញ្ចូលទឹកប្រាក់តម្លៃ ១០ ដុល្លារ ចំនួន ២០ សន្លឹក និងរ៉ោតទ័រ Smart @Home ចំនួន ២ គ្រឿង ជាមួយការប្រើគម្រោង Premium ឥតគិតថ្លៃចំនួន ២ ខែ។
លោក រីន ពេជ្រមុនី ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Smart Axiata បានលើកឡើងថា៖
ពានរង្វាន់បាល់ទាត់យុវជនស្មាត (Smart Youth League) បានខកខានអស់រយៈពេល ៣ រដូវកាល ពោលគឺឆ្នាំ ២០២០, ២០២១ និង ២០២២ ដោយសារតែបញ្ហាជំងឺកូវីដ-១៩ ខណៈ ពានរង្វាន់បាល់ទាត់យុវជនស្មាត (Smart Youth League) ២០១៩ គឺជាការរៀបចំលើកទី១ ដែលមានការចូលរួមពីយុវជនប្រមាណជាជាង ១១០០នាក់ ដោយបានប្រកួតប្រជែងលើសមរភូមិវាលស្មៅនៃកីឡដ្ឋាន Smart RSN ទៅតាមកម្រិតទាំង ៤។
ជាការកត់សម្គាល់ ក្នុងរដូវកាលទី១ ក្រៅពីទទួលបានការគាំទ្រយ៉ាងផុសផុលហើយនោះ ព្រឹត្តិការណ៍នេះបានក្លាយជាវេទិកាបញ្ចេញសមត្ថភាពរបស់កីឡាករវ័យក្មេងៗ ដោយនៅពេលនេះពួកគេមួយចំនួន កំពុងប្រែខ្លួនក្លាយជាកីឡាករអាជីពទាំងក្នុងកម្រិតក្លឹបព្រមទាំងជម្រើសជាតិកម្ពុជាថែមទៀតផង ដូចជាកីឡាករ លឹម ពិសុទ្ធ ជាដើម។
បន្ទាប់ពីទទួលបានជោគជ័យដ៏ត្រចះត្រចង់ក្នុងរដូវកាលទី២ ក្នុងឆ្នាំ ២០២៣ ក្រុមហ៊ុន Smart Axiata ក្លឹបបាល់ទាត់ភ្នំពេញក្រោន និងកីឡដ្ឋាន Smart RSN សង្ឃឹមយ៉ាងម៉ុតមាំថា នឹងបន្តបង្កើតព្រឹត្តិការណ៍ ពានរង្វាន់បាល់ទាត់យុវជនស្មាត (Smart Youth League) នេះនៅរដូវកាលក្រោយៗទៀត ដើម្បីបន្តលើកស្ទួយវិស័យកីឡា និងរួមចំណែកក្នុងការដឹកនាំយុវជនកម្ពុជាទៅរកអនាគត ប្រកបដោយភាពភ្លឺស្វាង និងក្លាយជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ៕
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៧លាន ៥សែននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart” ។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង 3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជា តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។
Smart ជីវិតរស់រវើក!
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]