ភ្នំពេញ៖ ពិតជារំភើបណាស់! ប្រម៉ូសិនពិសេសពីគ្រប់បណ្ដាក្រុមហ៊ុនទាំងក្នុង និងក្រៅស្រុកជាច្រើន នឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ Mid-Year Festivals ដែលនឹងធ្វើឡើងនៅថ្ងៃទី 17 និង 18 ខែមិថុនា ឆ្នាំ2023 ខាងមុខនេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សន្ធឹងឡើងលើបីអគារ គឺអគារ E F G នៅ ដឺប៊ីមៀរ សែនសុខ ទល់មុខផ្សារទំនើប អ៉ីអន2 លោកអ្នកអាចចូលរួមទស្សនាដោយសេរី ចាប់ពីព្រឹករហូតដល់យប់ ដើម្បីចូលរួមជាមួយនឹង កម្មវិធីសប្បាយៗជាច្រើនហូរហែ។

ជាពិសេសអ្វីដែលពុកម៉ែបងប្អូនមិនគួររំលងនោះគឺ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ Mid-Year Festivals មានទីធ្លាកម្សាន្តកុមារ កន្លែងថតរូបស្អាតៗ ការសម្តែងរាំលាងរថយន្ត ឆាកតន្ត្រីកំដរកម្សាន្តខាងក្រៅអគារដ៏គួរឱ្យចាប់អារម្មណ៍ផងដែរ។

ទន្ទឹមនឹងនេះក៏មានការចែកអាវយឺតជូនគូរស្នេហ៍ ការចាប់រង្វាន់ពីតូចទៅធំរហូតដល់ 300 រង្វាន់ និងកម្មវិធីសប្បាយៗជាច្រើនទៀតផងដែរ។

តោះ! កុំភ្លេចណាចូលរួមទាំងអស់គ្នាឱ្យបានកុះករ ពីព្រោះកម្មវីធីនេះបានទាំងសប្បាយ បានទាំងចំណេញជាមួយនឹងប្រម៉ូសិនពិសេសពីគ្រប់បណ្ដាក្រុមហ៊ុនជាច្រើន។

ចូលរួម Channel ពួកយើងសម្រប់ព័ត៍មានបន្ថែម https://t.me/+9jSB9z0D2tw0YTE1

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]