ភ្នំពេញ៖ ដើម្បីជាកិច្ចសហការ ក្រុមហ៊ុន ថៃសាមសុង អេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជា បានផ្ដល់ការគាំទ្រដល់ការប្រកួតជើងឯកកីឡាតេក្វាន់ដូ “2023 Korean Embassy Taekwondo Competition” ដែលរៀបចំដោយស្ថានទូតកូរ៉េ ប្រចាំប្រទេសកម្ពុជា។ ការប្រកួតនេះធ្វើឡើងជាផ្នែកមួយនៃព្រឹត្តិការណ៍ប្រចាំសប្តាហ៍របស់ប្រទេសកូរ៉េ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 14 ខែមិថុនា ឆ្នាំ2023 នៅអគារតេក្វាន់ដូ ប៊ូយ៉ុង-ខ្មែរ ក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះគឺជាលើកទី2 ហើយ នៃកិច្ចសហការរៀបចំការប្រកួតជើងឯកកីឡាតេក្វាន់ដូ ដើម្បីគាំទ្រដល់ព្រឹត្តិការណ៍ World Expo 2030។ បន្ថែមពីនេះក្រុមហ៊ុន សាមសុង ពិតជាមានក្ដីរំភើបរីករាយជាខ្លាំងក្នុងការបន្តកិច្ចសហការជាមួយនឹងស្ថានទូតកូរ៉េ ប្រចាំប្រទេសកម្ពុជា ក្នុងការផ្សព្វផ្សាយ និងជំរុញឱ្យទីក្រុងប៊ូសាននៃប្រទេសកូរ៉េ ដើម្បីជ្រើសរើសជាទីតាំងសម្រាប់រៀបចំពិព័រពណ៍ពិភពលោក World Expo 2030 នាពេលខាងមុខនេះ។

ស្របពេលគ្នានេះដែរ ក្រុមហ៊ុន ថៃសាមសុង អេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជា ក៏បានផ្ដល់ជារង្វាន់ទូរស័ព្ទដៃ និងកាសឥតខ្សែ ដើម្បីលើកទឹកចិត្តដល់កីឡាករជើងឯកដែលទទួលបានជ័យលាភីផងដែរ។

តំណាងរបស់ក្រុមហ៊ុន ថៃសាមសុង អេឡិចត្រូនិក បានបញ្ជាក់ថា នេះជាកិត្តិយសដ៏វិសេសវិសាលខ្លាំងណាស់របស់ក្រុមហ៊ុន ថៃសាមសុង អេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជា ដែលបានចូលរួមចំណែកក្នុងការរៀបចំការប្រកួតជើងឯកតេក្វាន់ដូដ៏រំភើបអស្ចារ្យមួយនេះ! ក្រុមហ៊ុន សាមសុង សង្ឃឹមថានឹងខិតខំពាំនាំយកសកម្មភាពសប្បាយៗបែបនេះបន្ថែមទៀតជូនដល់យុវជនកម្ពុជា មិនថាជាអាហារ តន្រ្តី ភាពយន្ត និងកីឡា។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន ថៃសាមសុង អេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជា នឹងបន្តធ្វើការងារផ្សេងៗទៀតផងដែរដូចជា កម្មវិធីសប្បុរសធម៌, ការតាំងពិព័រណ៍, និងកិច្ចការក្នុងសង្គម ដើម្បីគាំទ្រដល់ព្រឹត្តិការណ៍ពិព័រពណ៍ពិភពលោក World Expo 2030 នៅទីក្រុងប៊ូសាននៃប្រទេសកូរ៉េបន្តទៀត។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]