ភ្នំពេញ៖ បន្ទាប់ពីព្រឹត្តិការណ៍ SEA GAMES និង​ ASEAN PARA GAMES ត្រូវបានបញ្ចប់ដោយមើលឃើញពីការគាំទ្រពីសំណាក់អ្នកគាំទ្រ និងក៏ដូចជាសន្ទុះនៃការរីកចម្រើនរបស់វិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជា ក្រុមហ៊ុន MOONTON បានផ្តល់សិទ្ធិដល់កម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Mobile Legends: Bang Bang Southeast Asian Cup ហៅកាត់ថា MSC ក្នុងឆ្នាំ 2023 នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្រឹត្តិការណ៍នេះជាព្រឹត្តិការណ៍លើកដំបូងជាប្រវត្តិសាស្រ្ត ដែលប្រព្រឹត្តិឡើងក្នុងប្រទេសកម្ពុជា មិនត្រឹមតែប៉ុណ្ណោះក៏ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ដែលការប្រកួតដ៏ធំមួយនេះមានការចូលរួមពីក្រុមមកពីប្រទេស​ផ្សេងៗគ្នា ក្នុង​តំបន់អាស៊ីអាគ្នេយ៍។ ​ការប្រកួតលើកនេះនឹងធ្វើឡើងនៅក្នុងផ្សារទំនើប AEON MALL MEANCHEY ចាប់ពីថ្ងៃទី 10 ដល់ 18 ខែមិថុនានេះដែលមានក្រុមចំនួន 12 មកពី 9 ប្រទេសជុំវិញពិភពលោក ប្រកួតគ្នាដណ្តើមយកជើងឯក MSC 2023។

ការប្រកួត​នេះមាន​ការចូលរួម​គាំទ្រ​ពីទស្សនិកជន​យ៉ាង​ច្រើន​កុះករ ក្នុង​នោះក៏មានសិស្សនិស្សិត​ជាង​100​នាក់ ដែល​ពួក​គាត់​ គឺទទួលបាន​អញ្ជើញផ្ទាល់ពី MOONTON Cares ដែលជា​ផ្នែកមួយនៃ​ក្រុមហ៊ុន​ MOONTON បន្ទាប់ពីបាន​ចូលរួម​សិក្ខាសាលា​និយាយពីវិស័យ Esports ដែលសហការរៀបចំដោយក្រុមហ៊ុន Team2 ជជែក​ពិភាក្សា​ក្រោម​ប្រធានបទ “អាជីពក្នុងកីឡាអេឡិចត្រូនិចសម្រាប់គ្រប់គ្នា” (Esports As A Career For All) ​កាល​ពីថ្ងៃទី27 ឧសភា កន្លងទៅ។​

អ្នកចូលរួមភាគច្រើនពីសិក្ខាសាលានេះ ក៏ជាអ្នកលេង​ Mobile Legends: Bang Bang ដូច្នេះពួកគេត្រូវបានគេផ្តល់ឱកាសឱ្យទៅទស្សនានៅខាងក្រោយឆាក បន្ទប់ផលិតកម្ម និងបន្ទប់អ្នកលេង ដើម្បីឱ្យពួកគេកាន់តែ​យល់ច្បាស់ នឹង​ឃើញពីការ​រៀបចំ​ការ​ប្រកួត​ Esports ផ្លូវការ។ ក្រៅពីនេះពួកគេក៏បានជួបសំណេះសំណាលជាមួយកីឡាករអាជីព និងថតរូបជាក្រុមជាមួយគ្នាផងដែរ។

អំពី MOONTON CARES

MOONTON CARES បានបង្កើតឡើងក្នុងឆ្នាំ 2022 ក្នុងគោលបំណង គាំទ្រដល់សហគមន៍ និងបង្កើតនូវអនាគតដែលមានស្ថេរភាពសម្រាប់គ្រប់គ្នា ដោយនាំមកនូវភាពវិជ្ជមាន,មនុស្សធម៌ និងការផ្លាស់ប្តូរបរិស្ថាន។ កម្មវិធីនេះបានជួយដល់គ្រោះមហន្តរាយ និងផ្ដល់ជំនួយកិច្ចខិតខំប្រឹងប្រែងសង្គ្រោះនៅក្នុងប្រទេសផ្សេងៗគ្នាកន្លងមកជាច្រើន។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]