ភ្នំពេញ៖ ចាប់តាំងពីថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ២០២៣ បេក្ខនារី Miss Teen International ជាច្រើនប្រទេស បានមកដល់ប្រទេសកម្ពុជា ជាបណ្ដើរៗដើម្បីត្រៀមខ្លួនចូលរួមប្រកួតជាមួយកម្មវិធី Miss Teen International ដែលកម្ពុជាជាម្ចាស់ផ្ទះនៃការរៀបចំកម្មវិធី។ 

Miss Teen International Botswana  
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ កាលពីល្ងាចថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០២៣ មានបេក្ខនារីចំនួន៣ប្រទេសបន្ថែម ដែលបានមកដល់ទឹកដីប្រទេកម្ពុជា។ ដែលក្នុងនោះមាន បេក្ខនារីមកពីប្រទេស Botswana, Cuba និងហ្វីលីពីន។ ពិតណាស់ បេក្ខនារីទាំង៣ប្រទេសនេះពិតជាមានរូបសម្រស់ស្រស់សោភា លេចធ្លោ ទាក់ទាញមិនចាញ់គ្នាឡើយ។ 

Miss Teen International Cuba
Miss Teen International Philippines  

គួរបញ្ជាក់ផងដែរថា កម្មវិធី Miss Teen International នឹងធ្វើឡើងនៅថ្ងៃទី ១៨ ដល់ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២៣។ ហើយថ្ងៃវគ្គប្រកួតបឋមគឺនៅថ្ងៃទី១៨ ខែមិថុនា និងវគ្គប្រកួតផ្ដាច់ព្រ័ត្រនៅថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២៣ ដែលធ្វើឡើងនៅទីតាំង អ៉ីអនម៉លសែនសុខ ជាន់ទី៣៕

Miss Teen International Botswana
Miss Teen International Cuba
Miss Teen International Philippines  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]