ភ្នំពេញ៖ កន្លងមកប្រិយមិត្តបានដឹងរួចមកហើយថា កញ្ញា សុខ និដាណាត់ ជាបវរកញ្ញាយុវវ័យអន្តរជាតិកម្ពុជា ដែលកំពុងត្រៀមខ្លួនប្រកួតជាមួយបេក្ខនារីមកពីបណ្ដាប្រទេសជាច្រើនផ្សេងទៀត ដែលឆ្នាំនេះប្រទេសកម្ពុជា ជាម្ចាស់ផ្ទះនៃការរៀបចំកម្មវិធី។ 

កញ្ញា សុខ និដាណាត់ 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ នារសៀលថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២៣ កញ្ញា សុខ និដាណាត់ បានមកដល់ទីតាំងសណ្ឋាគារ Fairfield By Marriott។ ដោយគេឃើញថាបវរកញ្ញាយុវវ័យអន្តរជាតិកម្ពុជារបស់យើង ពិតជាបានរៀបចំខ្លួនយ៉ាងលេចធ្លោ។ ជាពិសេសសម្រស់មានភាពទាក់ទាញស្អាតខ្លាំងតែម្ដង មិនតែប៉ុណ្ណោះ នាងពិតជាមានភាពជឿជាក់មិនចាញ់បេក្ខនារីបណកដាប្រទេសផ្សេងឡើយ។ 

កញ្ញា សុខ និដាណាត់ 

គួរបញ្ជាក់ផងដែរថា កម្មវិធី Miss Teen International នឹងធ្វើឡើងនៅថ្ងៃទី ១៨ ដល់ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២៣។ ហើយថ្ងៃវគ្គប្រកួតបឋមគឺនៅថ្ងៃទី១៨ ខែមិថុនា និងវគ្គប្រកួតផ្ដាច់ព្រ័ត្រនៅថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២៣ ដែលធ្វើឡើងនៅទីតាំង អ៉ីអនម៉លសែនសុខ ជាន់ទី៣៕

កញ្ញា សុខ និដាណាត់
 
កញ្ញា សុខ និដាណាត់
 
កញ្ញា សុខ និដាណាត់
 
កញ្ញា សុខ និដាណាត់ 
កញ្ញា សុខ និដាណាត់ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]