ភ្នំពេញ៖ ពិតជារំភើប និងអស្ចារ្យមែនទែន នៅថ្ងៃទី 17.18 ខែមិថុនា ឆ្នាំ 2023 ខាងមុខនេះ ក្រុមហ៊ុន 360 អ៉ីវ៉ិន បានរៀបចំពិធីតាំងពិព័រណ៍បញ្ចុះតម្លៃមហាសាល នាពាក់កណ្ដាលឆ្នាំ 2023 ដែលមានប្រម៉ូសិនជាច្រើនពីគ្រប់បណ្ដាក្រុមហ៊ុន ទាំងក្នុង និងក្រៅស្រុក។ ​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលមិនអាចខកខានបាននោះ គឺនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ Mid-Year Mega Sale នេះផងដែរ នឹងមានអញ្ញើញចូលរួមពីវត្តមានតារាប្រុសស្រីល្បីជាច្រើនរូប ពិសេសគឺមានតារាចម្រៀងវ័យក្មេងពូកែកំប្លែងលោក លឹម តិច ម៉េង និងតារាចម្រៀងសម្លេងស្រទន់ គឺលោក ខៃ ផងដែរ។

តារាវ័យក្មេងទាំងពីរដួងនេះ នឹងបង្ហាញវត្តមានមកអង្រួនឆាកតន្ត្រី ដែលធ្វើឡើងយ៉ាងអធិកអធមនៅ ដឹប្រ៊ីមៀរ សែនសុខ ទល់មុខ ផ្សារទំនើប អ៊ីអន2 សន្ធឹងបីអគារច្របាច់បញ្ចូលគ្នាគឺ អាគារ E, F និង G។

លោកអ្នកក៏ចូលរួមទស្សនាកម្សាន្តដោយសេរី និងទទួលយកនូវភាពសប្បាយរីករាយ ដែលមួយឆ្នាំមានតែម្តងប៉ុណ្ណោះ។ ជាពិសេសនោះគឺ លោកអ្នកគ្រាន់តែស្កេន QR កូដ នោះនឹងទទួលបាននូវកាដូអាវយឺតដ៏ស្រស់ស្អាតភ្លាមៗ។

ក្រៅពីនេះក៏នឹងមានកម្មវិធីសប្បាយៗជាច្រើនសន្ធឹកសន្ធាប់រួមមាន ឆាកតន្ត្រីនៅក្នុងសាលដ៏ធំ ការសម្ដែងរាំលាងរថយន្ត ឆាកតន្ត្រីកំដរខាងក្រៅអគារ ការចែកអាវយឺតជូនគូរស្នេហ៍ ការចាប់រង្វាន់ពីតូចទៅធំរហូតដល់ 300 រង្វាន់ មានទីធ្លាកម្សាន្តកុមារ កន្លែងថតរូបស្អាតៗ និងកម្មវិធីសប្បាយៗជាច្រើនទៀត។

តោះៗ នៅចាំអីទៀត? នាំមិត្តភក្តិ ក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់របស់លោកអ្នក មកចូលរួមក្រេបយកភាពសប្បាយរីករាយ និងទទួលយកប្រម៉ូសិនពិសេសព្រមៗគ្នាតែម្តង។

ប្រញាប់ឡើង! កុំឱ្យឱកាសដ៏អស្ចារ្យមួយនេះ កន្លងផុតទៅឱ្យសោះ!

សម្រាប់ការសាកសួរព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ 010 748 497។

ចូលរួម Channel ពួកយើងសម្រប់ព័ត៌មានបន្ថែម៖ https://t.me/+9jSB9z0D2tw0YTE1

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]