ភ្នំពេញ៖ ដើម្បីចូលរួមចំណែកក្នុងការគិតគូរពីគុណតម្លៃនៃការសិក្សា និងអនាគតសិស្សានុសិស្ស ដែលជាធនធានដ៏សំខាន់របស់ប្រទេសជាតិ ក្រុមហ៊ុន សាមសុងកម្ពុជា បានបន្តយុទ្ធនាការសប្បុរសធម៌របស់ខ្លួនតាមរយៈទំនុកបម្រុងដល់ការសិក្សាអបរំដល់សិស្សានុសិស្សប្រមាណ 350 នាក់ នៅសាលាបឋមសិក្សាអូរស្វាយ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម។ សកម្មភាពមនុស្សធម៌របស់ក្រុមហ៊ុន សាមសុងកម្ពុជា នេះ បានប្រព្រឹត្តិទៅនៅថ្ងៃទី16 ខែមិថុនា ឆ្នាំ2023 ដោយមានការចូលរួមជាកិត្តិយសពីសំណាក់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតាសិស្សជាច្រើននាក់។ គោលបំណងសំខាន់នៃសកម្មភាពសប្បុរសធម៌ដែលក្រុមហ៊ុន សាមសុង ទាក់ទិននឹងវិស័យអប់រំនេះ គឺដើម្បីសម្រាល និងបង្កភាពងាយស្រួលដល់សិស្សានុសិស្សដែលកំពុងតែជួបនូវការខ្វះខាត និងត្រូវការជំនួយខ្លាំងបំផុត ក្នុងការសិក្សារៀនសូត្ររបស់ពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកគ្រូនាយកសាលា ថន ប៊ុនថុល បានថ្លែងនូវចំណាប់អារម្មណ៍ថា៖
បើយោងតាម លោក ស្យុង គឿន លី (Hyung Geun Lee) អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនថៃសាមសុង អេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖
សូមបញ្ជាក់ផងដែរថា ចំពោះសកម្មភាពសប្បុរសធម៌របស់ក្រុមហ៊ុន សាមសុង គឺតែងតែធ្វើជារៀងរាល់ឆ្នាំ។ នៅបណ្តាឆ្នាំកន្លងមក ក្រុមហ៊ុន សាមសុង បានផ្តល់ជូននូវប្រព័ន្ធចម្រោះទឹកស្អាត, បន្ទប់ទឹកស្អាត, កន្លែងលាងដៃសម្រាប់សិស្ស បណ្ណាល័យ បរិក្ខារសិក្សាជាច្រើន។ល។ ហើយឆ្នាំនេះ ក្រុមហ៊ុន សាមសុង ក៏បានបន្តយុទ្ធនាការសប្បុរសធម៌នេះបន្តទៀតក្នុងទឹកដីខេត្តកំពង់ចាម ដោយផ្ដល់នូវសម្ភារៈសិក្សាជូនដល់សិស្សានុសិស្សក្នុងស្រុកព្រៃឈរ និងស្រុកជើងព្រៃកាលពីដើមឆ្នាំ ហើយពេលនេះយើងបានមកដល់សាលាបឋមសិក្សាអូរស្វាយ ស្រុកកងមាសផងដែរ។
សូមរំលឹកដែរថា ក្រុមហ៊ុន សាមសុង គឺជាសមាជិកសកម្មក្នុងវិស័យឯកជនដែលធ្វើសកម្មភាពគាំទ្រដល់ទីក្រុង ប៊ូសាន នៃប្រទេសកូរ៉េ ដើម្បីក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក World Expo 2030 នាឆ្នាំ 2030 នេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]