ភ្នំពេញ៖ ​នេះបានហៅថាកូនដែលមានសម្ពាយបុណ្យ សម្ពាយទ្រព្យ មកជាមួយ គ្រាន់តែកើតភ្លាមនាំសេរីសួស្ដី នាំលាភសំណាងដល់ឪពុកម្ដាយភ្លាម គឺជួយឲ្យឪពុកជាទីស្រលាញ់ញ៉ាំប៊ូសស្ត្រងតែ ១កំប៉ុងសោះ ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោប៊ូសស្ត្រង ១គ្រឿងភ្លាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បុរសដែលទទួលបានលាភសំណាងពីកូនស្រី ដែលទើបកើតនេះមានឈ្មោះថា ជុល សុខជឿន អាយុ៣៤ឆ្នាំ ប្រពន្ធឈ្មោះ ស៊ិន សុភី មានកូនពីរនាក់ កូនបងអាយុ៥ឆ្នាំ និងកូនស្រីទើបកើតមានឈ្មោះ ជឿន ហេងលាភ។ បច្ចុប្បន្នរស់នៅភូមិ ល្វាធំ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហើយកូនស្រីមហានាំលាភបានកើតនៅមណ្ឌលសុខភាពស្មោញ ឃុំល្ងៀង នៅវេលាម៉ោង៤ព្រឹក។

ហើយនៅថ្ងៃដដែល ម៉ោង៤រសៀល បន្ទាប់ពីនៅមើលថែប្រពន្ធសម្រាលអស់ពេល១យប់១ថ្ងៃ ក៏អស់កំលាំងនឹកស្រេកទឹកចង់ញ៉ាំអីត្រជាក់ៗ ហើយក៏នឹកឃើញទៅទិញប៊ូសស្ត្រង១កំប៉ុងញ៉ាំ ក្រែងត្រូវរង្វាន់ឡានថ្មីដូចគេ។ មើលថែប្រពន្ធសម្រាលកូន១ថ្ងៃ១យប់ កូនស្រីសងគុណវិញឲ្យឪពុកត្រូវរង្វាន់ឡានថ្មីខ្លាញ់គោពីប៊ូសស្ត្រងភ្លាមៗមិនចាំយូរឡើយ។

គ្រាន់តែគាស់ក្រវិលកំប៉ុងប៊ូសស្ត្រងភ្លាម ឃើញរូបឡានថ្មីខ្លាញ់គោឲ្យឡើងក្រឡែតៗ ហើយដោយអរផងភ័យផងគាត់ក៏យកក្រវិលកំប៉ុងឡានថ្មីនោះទៅដូរអ្នកលក់ តែអ្នកលក់បដិសេដថា គាត់គ្មានឡានថ្មីដូររង្វាន់ឲ្យទេ មានតែទាក់ទងទៅក្រុមហ៊ុនប៊ូសស្ត្រងទៅ ទើបមានឡានថ្មីប្ដូររង្វាន់ឲ្យបាន។

បន្ទាប់ពីអ្នកលក់ប្រាប់ដូចនេះហើយទើបលោក ជុល សុខជឿន បង្ហោះតាមហ្វេសប៊ុក ដើម្បីឲ្យក្រុមហ៊ុនប៊ូសស្ត្រងបានដឹង ហើយក៏ទាក់ទងទៅពិនិត្យក្រវិលរង្វាន់ឡានថ្មីគាត់ដល់ផ្ទះតែម្ដង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]