ភ្នំពេញកាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមហ៊ុន ភីហ្សាប៉ាប៉ាចន (Papa Jonhs Pizza) បានរៀបចំកម្មវិធីរំលឹកគុណឪពុក ដើម្បីអបអរក្នុងថ្ងៃទិវាគុណបិតាពិភពលោក​ ដោយរៀបចំនូវអាហារមួយពេលជូនលោកតា លោកអ៊ំ លោកពូធាក់ស៊ីក្លូ ដែលមានជីវភាពលំបាក។ លើសពីនេះ យើងក៏មានជាថវិកាបន្តិចបន្តួចជូនដល់ពួកគាត់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីដ៏សែនរំភើបមួយនេះ បានរៀបចំឡើងនៅក្នុងហាង ភីហ្សាប៉ាប៉ាចន (Papa Jonhs Pizza) សាខាបឹងកេងកង ដោយមានការយាងអញ្ជើញចូលរួមពីព្រះនាងតូច នរោត្តម ជេនណា តំណាងឱ្យក្រុមហ៊ុន ភីហ្សាប៉ាប៉ាចន (Papa Jonhs Pizza) បានយាងជួប និងសំណេះសំណាល ជាមួយនឹងលោកតា លោកអ៊ំ លោកពូធាក់ស៊ីក្លូ ដែលធ្វើឱ្យកម្មវិធីនេះកាន់តែមានភាពរំភើបរីករាយបន្ថែមទៀត។

លោកអ៊ំ លោកតា (អ្នកធាក់ស៊ីក្លូ) បានបង្ហាញនូវអារម្មណ៍ដ៏ត្រេកអរ ដែលក្រុមហ៊ុន ភីហ្សាប៉ាប៉ាចន (Papa Jonhs Pizza) បានបង្កើតកម្មវិធីនេះឡើង គាត់ពិតជារំភើបរីករាយ និងសូមអរគុណដល់ក្រុមហ៊ុន ភីហ្សាប៉ាប៉ាចន (Papa Jonhs Pizza) ចំពោះក្ដីព្រួយបារម្ភ និងការយកចិត្តទុកដាក់មកលើពួកគាត់។

ជាចុងក្រោយក្រុមហ៊ុន ភីហ្សាប៉ាប៉ាចន (Papa Jonhs Pizza) ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏មានតម្លៃរបស់ព្រះនាងតូច នរោត្តម ជេនណា ដែលបានយាងចូលរួមជាកិត្តិយសក្នុងកម្មវិធីសប្បុរសធម៌មួយនេះ។ ក្រុមហ៊ុន ភីហ្សាប៉ាប៉ាចន (Papa Jonhs Pizza) សន្យាថានឹងរៀបចំកម្មវិធីដ៏ពិសេសដើម្បីចែករំលែកនូវក្ដីស្រលាញ់បែបនេះនៅឱកាសក្រោយជាបន្តបន្ទាប់ទៀត។​

សូមចូលរួមចែករំលែកក្តីស្រលាញ់ជាមួយ Papa Johns Pizza.

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]