ភ្នំពេញ៖ បច្ចុប្បន្នប្រទេសកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកម្មវិធីដ៏អស្ចារ្យ Miss Teen International។ ហើយសម្រាប់ការស្នាក់នៅរបស់បវកញ្ញា គឺស្នាក់នៅសណ្ឋាគារ Fairfield By Marriott ។
លើសពីនេះទៅទៀត នារាត្រីថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២៣ ជារាត្រីប្រគល់ឈាងទៅកាន់បេក្ខនារី Miss Teen International ហើយបើមើលលើបេក្ខនារីទាំងអស់ពិតជាបានរៀបចំខ្លួនយ៉ាងទាក់ទាញ លេចធ្លោតែម្ដង។ មិនតែប៉ុណ្ណោះ បើនិយាយពីកញ្ញា សុខ និដាណាត់ បវរកញ្ញាយុវវ័យអន្តរជាតិកម្ពុជា នាងក៏ស្រស់សោភាមិនចាញ់បវរកញ្ញាផ្សេងនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា នាព្រឹកថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២៣ ក៏ជាថ្ងៃប្រកួតវគ្គឈុតហែលទឹកផងដែរ។ ហើយថ្ងៃវគ្គប្រកួតបឋមគឺនៅថ្ងៃទី១៨ ខែមិថុនា និងវគ្គប្រកួតផ្ដាច់ព្រ័ត្រនៅថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២៣ ដែលធ្វើឡើងនៅទីតាំងអ៉ីអនម៉លសែនសុខ ជាន់ទី៣៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]