ភ្នំពេញ៖ គុនខ្មែរចាប់ផ្ដើមល្បីសុះសាយដល់ទ្វីបអឺរ៉ុបហើយ ម្ដងនេះពិភពលោកនឹងបានស្គាល់គុនខ្មែរកាន់តែច្បាស់ថែមទៀត ដោយក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង សហការជាមួយ KAS បានរៀបចំការប្រកួតប្រដាល់ក្បាច់គុនបុរាណខ្មែរ វិញ្ញាសារគុនខ្មែរសុទ្ធសាធ ក្នុងកម្មវិធី Kun Khmer All Star នៅទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី ២៤​ មិថុនា 2023 ខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធី Kun Khmer All Star គឺជាកម្មវិធីប្រដាល់ប្រកួតក្បាច់គុនបុរាណខ្មែរ ដែលប្រជុំដោយកីឡាករខ្លាំងៗ ឆ្លងទ្វីប ឆ្លងប្រទេស ត្រូវប្រកួតគ្នាដើម្បីស្វែងរកកេរ្តិ៍ឈ្មោះកិត្តិយសជូនប្រទេសជាតិរៀងៗខ្លួន ក្នុងវិញ្ញាសារក្បាច់គុនខ្មែរ។

ហើយម៉្យាងទៀត ដោយសារតែ ប៊ូសស្ត្រង និង KAS ស្រលាញ់គុនខ្មែរ និងចង់លើកតម្លើងគុនខ្មែរឲ្យប្រទេសលើសកលលោកស្គាល់ថា គុនខ្មែរជាក្បាច់គុនដែលមានប្រវត្តិរាប់ពាន់ឆ្នាំ ហើយទំរង់ក្បាច់គុននេះ គឺជាក្បាច់គុនបុរាណខ្មែរ ដែលខ្មែរជាម្ចាស់ដើមដែលមានភស្តុតាងជារូបចម្លាក់គុនខ្មែរនៅជាប់ប្រាសាទអង្គរវត្ត និងនៅប្រាសាទខ្មែរផ្សេងៗទៀតជាច្រើនពាសពេញប្រទេស។

ក្រុមហ៊ុន ប៊ូសស្ត្រង និង KAS សង្ឈឹមថា បងប្អូនខ្មែរយើងនឹងចូលរួមគាំទ្រលើកតម្កើងវិស័យគុនខ្មែរឲ្យបានកាន់តែច្រើន និងសូមចូលរួមទស្សនាការប្រកួតកម្មវិធី Kun Khmer All Star ថ្ងៃទី24 មិថុនា ខាងមុខនេះឲ្យបានច្រើនលើហ្វេសប៊ុកផេក Boostrong; ផេក Sorn Elit ស៊ន អេលីត និងផេក Admin KS អេដមីន គឹមសង់ ដើម្បីលើកទឹកចិត្តកីឡាករគុនខ្មែរឲ្យទទួលបានជ័យជំនេះគ្រប់ៗគ្នា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]