ភ្នំពេញ៖ កាលពីពេលថ្មីៗនេះគេបានដឹងថា បទចម្រៀង«How About Now» លោក ងួន ចាន់ដេវីត ត្រូវបានក្រុមមួយយកទៅច្រៀងcoverស្ទីលអកកេះ។ ហើយក្រោយច្រៀងរួច ក្រុមចម្រៀងនោះ បានយកទៅបង្ហោះលើ​Youtube និងមានអ្នកចុចទស្សនា រហូតដល់ទៅជាង៣០លានដងឯណោះ។ 

មួយវិញទៀត គេដឹងទៀតថាអ្នកច្រៀងបទ«How About Now» ក៏ធ្លាប់បានទៀមទាររកក្រេឌីតពីលោក ងួន ចាន់ដេវីត ផងដែរ ដែលខាងអ្នកច្រៀងVersion អកកេះរូបនោះ គិតថាខ្លួនធ្វើឲ្យបទនោះល្បីដូច្នេះ។ ម្យ៉ាងវិញទៀត លោក ងួន ចាន់ដេវីត ក៏ធ្លាប់បាននិយាយពាក្យ អរគុណទៅអ្នកច្រៀងcoverនោះម្ដងរួចមកហើយនាពេលកន្លងទៅ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះមានរឿងផ្ទុះពេញបណ្ដាញសង្គមជាថ្មីម្ដងទៀត ខណៈបទ«How About Now» អកកេះ មានអ្នកទស្សនាជាង ៣០លានដកនោះ ត្រូវបានបាត់ពីឆានែលយូធូប។ ហើយរឿងមួយនេះ ធ្វើឲ្យហ្វេនកើតការងឿងឆ្ងល់មកពីមូលហេតុអ្វីគ្រប់គ្នាតែម្ដង៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

  លោក ងួន ចាន់ដេវីត
  លោក ងួន ចាន់ដេវីត
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]