ភ្នំពេញ៖ គ្រាន់តែនិយាយដល់ឈ្មោះ ណា សាឌី ច្បាស់ណាស់មហាជនប្រាកដជាបានស្គាល់ ដោយនាងជាសិល្បការិនីវ័យក្មេងមួយរូប មានឈ្មោះល្បីល្បាញក្នុងសង្គមសិល្បៈ។ នាងមិនត្រឹមតែជាពិធីការិនីប៉ុណ្ណោះទេ ប៉ុន្តែនាងក៏ជាតារាសម្ដែងមួយរូបពោរពេញដោយសមត្ថភាពម្នាក់ផងដែរ។

ពិតណាស់ អាចនិយាយបានថាកញ្ញា ណា សាឌី ជាតារាស្រីវ័យក្មេងដែលទទួលបានឱកាសការងារច្រើន ហើយអាចរកប្រាក់ចំណូលបានច្រើនដូចគ្នា។ ហើយថ្មីៗនេះ នាងទើបទិញកាដូជូនខ្លួនឯង ដោយនាងបានទិញចិញ្ចៀនពេជ្រតម្លៃជាង២ម៉ឺនដុល្លារ។ ហើយរឿងដ៏នឹកស្មានមិនដល់នោះ ចិញ្ជៀននោះទិញពាក់ទើបបានម្ដងក៏បាត់។


ក្នុងនោះដែរ កញ្ញា ណា សាឌី បានបង្ហោះសារយ៉ាងវែងអន្លាយនិយាយពីរឿងបាត់ចិញ្ចៀនខ្លួន ខណៈអ្នកនៅជាមួយ ដែលនាងខំទុកចិត្តចាត់ទុកក្មេងស្រីរូបនោះដូចប្អូនបង្កើត បែរជាគុំកួនយកចិញ្ចៀននាងទៅបោះចោល។ ដោយក្មេងស្រីរូបនោះ ធ្វើបែបនេះដាក់តារារូបនេះ ព្រោះមិនចង់ឲ្យ សាឌី ពិបាកចិត្ត បាត់បង់របស់ខខ្លួនស្រលាញ់។ ក្នុងនោះដែរ តារារូបនេះសរសេរទាំងអួលដើមក ខណៈមនុស្សខ្លួនទុកចិត្តបំផុត ហ៊ានធ្វើបែបនេះដាក់នាងដូច្នេះ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]