ទីក្រុងប៉ារីស៖ ប៊ូសស្ត្រង​ លើកទឹកចិត្តកីឡាករគុនខ្មែរ ជូនម៉ូតូថ្មីម្នាក់១គ្រឿង បើកីឡាករគុនខ្មែររូបណា ដែលអាចយកឈ្នះក្នុងការប្រគួត Kun Khmer All Star នៅទឹកដីទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី២៤ មិថុនា ខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមការប្រកាសរបស់ក្រុមហ៊ុនចិត្តល្អ ប៊ូសស្ត្រង បានប្រកាសថា ដើម្បីចូលរួមលើកទឹកចិត្តកីឡាករគុនខ្មែរ និងចូលរូមលើកតម្កើងគុនខ្មែរទៅកាន់ពិភពលោក ប៊ូសស្ត្រង ជូនម៉ូតូថ្មីម្នាក់១គ្រឿង ដល់កីឡាករគុនខ្មែររូបណាដែលទទួលបានជ័យជំនេះក្នុងការប្រកួត គុនខ្មែរអលស្តា នៅទឹកដីទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី២៤ មិថុនា ខាងមុខនេះ ហើយកីឡាករគុនខ្មែរទាំង៤រូប ដែលមានឱកាសទទួលបានម៉ូតូថ្មីពីប៊ូសស្ត្រងនោះមាន៖

 - កីឡាករគុនខ្មែរ ពេជ្រ សម្បត្តិ ប្រកួតគុនខ្មែរជាមួយកីឡាករបារាំង Faycal Bahroudi

- កីឡាករគុនខ្មែរ អេលីត សាន់ ប្រកួតគុនខ្មែរជាមួយកីឡាករបារាំង Hamza Moudo

- កីឡាករគុនខ្មែរ អេលីត សម្ភស្ស ប្រកួតគុនខ្មែរជាមួយកីឡាករបារាំង Ghilas Barach

- កីឡាករគុនខ្មែរ មឿន សុខហុច ប្រកួតគុនខ្មែរជាមួយកីឡាករបារាំង Yanis Kasem

ប៊ូសស្ត្រង បានសហការជាមួយ KAS ដើម្បីបង្ហាញឲ្យពិភពលោកបានស្គាល់ពីគុនខ្មែរកាន់តែច្បាស់ ហើយពេលនេះ គឺប៊ូសស្ត្រង និង KAS បាននាំយកគុនខ្មែរទៅកាន់ទ្វីបអឺរ៉ុប ដើម្បីប្រកួតជាលក្ខណៈគុនខ្មែរអន្តរជាតិ។ ឆ្លងកាត់ការប្រកួតលើកនេះ ប៊ូសស្ត្រង និង KAS សង្ឃឹមថាប្រជាជនសហគមន៍អឺរ៉ុបនឹងបានស្គាល់ពីវិសាលភាពគុនខ្មែរកាន់តែច្រើនឡើងៗមួយកំរិតទៀត។

ដូចនេះដើម្បីគាំទ្រការប្រកូតគុនខ្មែរ អលស្តា បងប្អូនអាចទស្សនាតាមរយៈហ្វេសប៊ុកផេក Boostrong ផេក Sorn Elit ស៊ន អេលីត និងផេក Admin KS អេដមីន គឹមសង់ ចាប់ពីម៉ោង១០ យប់តទៅ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]