ភ្នំពេញ៖ របត់សង្គមជំនាន់ថ្មីនៃការកំសាន្តដោយបង្កើតវីដេអូវីឡុកកំពុងពេញនិយម ប៉ុន្តែអ្នកថតវីដេអូវីឡុកពិបាកខ្លាំងក្នុងការចាប់ផ្តើមថតវីដេអូ ដោយសារពួកគាត់គិតថា លុះត្រាតែមានឧបករណ៍ដូចជា កាមេរ៉ា កុំព្យូទ័រថ្លៃៗ ត្រូវការពេលវេលាច្រើន និងមានជំនាញកាត់ត ទើបអាចផលិតវីដូ Vlog បាន។ ដើម្បីដោះស្រាយបញ្ហានេះក្រុមហ៊ុន ហួវៃ ត្រៀមបញ្ចេញស្មាតហ្វូនដែលមានមុខងារពិសេសសម្រាប់ថតវីដេអូវីឡុកជាមួយតម្លៃចាប់ពី ២០០ដុល្លារតែប៉ុនណ្ណោះ ប្រើ Google Apps បានធម្មតា ជាពិសេសអាចកាត់វីដេអូភ្លាមៗជាមួយកម្មវិធី Petal Clip ដែលតំឡើងមកស្រាប់ក្នុងស្មាតហ្វូន HUAWEI nova 11 series។

នេះជាវីដេអូមុខងារក្នុងការថតវីឡុក​ Vlog :

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
វីដេអូ

ស្មាតហ្វូនត្រកូល nova ជំនាន់ចុងក្រោយបំពាក់មុខងារពិសេសសម្រាប់ថតវីឡុក ដែលអាចបំពេញតម្រូវការអ្នកថតវីឡុក ជាពិសេសសម្រាប់អ្នករកស៊ីថតវីដេអូខ្លីៗប្រូម៉ូតពីផលិតផល។ ក្នុងនោះមានមុខងារពិសេសដូជា មុខងារថត VLOG ដែលអ្នកប្រើប្រាស់អាចថតប្តូរប្លង់មុខក្រោយក្នុងពេលតែមួយ ថតពីរប្លង់ក្នុងតែមួយ, មុខងារ Story Creator មានគំរូវីដេអូខ្លីមកស្រាប់ ដែលធ្វើឲ្យអ្នកថតវីដេអូវីឡុកកាន់តែមានភាពងាយស្រួល និងអាចថតវីដេអូវីឡុកបានទោះបីមិនមានជំនាញក៏ដោយ។

ក្រុមហ៊ុន ហួវៃ ប្រទេសកម្ពុជានឹងនាំយកទូរស័ព្ទហួវៃម៉ូដែល nova 11 series មកលក់លើទីផ្សារប្រទេសកម្ពុជាឆាប់ៗនេះ ជាមួយលក្ខណៈពិសេសទៅតាមម៉ូដែលនីមួយៗ។

១. លក្ខណៈពិសេសទូរស័ព្ទ Huawei nova 11i

· មុខងារថតប្តូរប្លង់មុខក្រោយក្នុងពេលតែមួយ
· មុខងារថតពីរប្លង់ក្នុងពេលតែមួយ (Dual-view)
· កម្មវិធីកាត់វីដេអូដោយមិនជាប់ស្លាសញ្ញា (watermark)
· ថតវីដេអូប្លង់ទូលាយដោយកាមេរ៉ាមុខទំហំ 16MP
· ឆ្នាំងសាក 40W Huawei SuperCharger Turbo សាក 30នាទី 60%
· អេក្រង់ 6.8 អ៊ីញ Huawei FullView Display
· រ៉េម 8GB ជាមួយរ៉េមជំនួយ 3GB
· បាសបំពងខ្លាំងកម្រិត 88dB

២. លក្ខណៈពិសេសទូរស័ព្ទ Huawei nova 11 Pro និង nova 11

· កាមេរ៉ាមុខ 60MP ថតវីដេអូកម្រិត 4K
· មុខងារថត Vlog និងកម្មវិធីកាត់វីដេអូដោយមិនជាប់ស្លាសញ្ញា (watermark)
· កញ្ចក់ឃុនលន់ធន់នឹងការធ្លាក់បែកជាងមុន 10ដង (មានតែម៉ូឌែល nova 11 Pro)
· អេក្រង់ OLED 120Hz refresh rate
· ឆ្នាំងសាក 100W Huawei SuperCharger Turbo សាក 20នាទីពេញ សម្រាប់ម៉ូដែល nova 11 Pro និង 66W Huawei SuperCharger Turbo សម្រាប់ម៉ូឌែល nova 11
· កាមេរ៉ាក្រោយ 50MP Ultra Vision ថតរូប portrait ភ្លឺច្បាស់នៅពេលយប់

លក្ខណៈពិសេសស្មាតហ្វូនត្រកូល nova 11 series នឹងជួយឲ្យអ្នកនិយមចូលចិត្តបង្កើតវីដេអូវីឡុកតាមបណ្តាញសង្គមកាន់តែមានភាពងាយ និងរហ័សជាងមុន ដោយសមត្ថភាពកាមេរ៉ាមុខ 60MP ថតវីដេអូកម្រិត 4K ជាមួយនិងមុខងារថត Vlog និងកម្មវិធីកាត់វីដេអូដោយមិនជាប់ស្លាសញ្ញា (watermark)។

របៀបប្រើប្រាស់ Google Apps នៅលើ HUAWEI nova 11 Series ដូចខាងក្រោម៖

ចំពោះ HUAWEI nova 11 series លោកអ្នកអាចប្រើប្រាស់ Google បានធម្មតាដូចជា YouTube, Google Maps, Google Translate, Google Photos , Gmail, Drive , Classroom, Google Meet, Google Search, Google Docs និង ​Google ជាច្រើនទៀត ដែលអាចដំណើរការបានល្អ ដោយគ្រាន់តែតំឡើង  LightHouse និង Aurora Store ជាការស្រេច។ បន្ទាប់មកអ្នកអាចធ្វើការ Sign in នូវ Google Account របស់អ្នកបានធម្មតា។

នេះជារបៀបដំឡើង Google Apps នៅលើ HUAWEI គ្រប់ម៉ូដែលជំនាន់ថ្មីដូចខាងក្រោម៖

Scan QR Code ឬ ចុចLink នេ៖ 

https://www.mediafire.com/folder/wylvw6jlo0x6b/Lighthouse

ដោនឡូដ និងដំឡើង 1. Lighthouse,

ដោនឡូដ និងដំឡើង 2. LightHouse EX ,

ដោនឡូដ និងដំឡើង 3 . Aurora Store

បន្ទាប់ពីតឡើងរួចចុចបើកAurora Store និងស្វែងរក Google Apps ដែលអ្នកចង់ដោនឡូដ រួចធ្វើការដំឡើង ​Google Apps ទាំងអស់ ដែលអ្នកប្រើប្រាស់ជាចាំបាច់ប្រចាំថ្ងៃ។

*ចុចទីនេះដើម្បីមើលរបៀបដំឡើង៖ https://youtu.be/-2K_7HdfyNE

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]