ទារកម្នាក់កើតមកដោយមានការរួមបញ្ចូលហ្សែន ឬ DNA របស់មនុស្សបីនាក់ ដែលការណ៍នេះត្រូវបានគេចាត់ទុកជាករណីទីមួយហើយនៅក្នុងចក្រភពអង់គ្លេស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានBBC កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។
បើតាមសារព័ត៌មានBBC DNA ភាគច្រើនរបស់ទារកបានមកពីម្ដាយ និងឪពុករបស់គេ ហើយប្រហែល០,១ភាគរយ បានមកពីស្ត្រីម្នាក់ផ្សេងទៀតដែលយល់ព្រមបរិច្ចាគ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សវិធីសាស្ត្របញ្ចូល DNA បីបែបនេះគឺធ្វើឡើងដើម្បីការពារទារកកុំឲ្យកើតមកមានបណ្ដុំជំងឺកាចសាហាវម្យ៉ាងឈ្មោះថា Mitochondrial diseases។ បណ្ដុំជំងឺ Mitochondrial diseases ជាបញ្ហាសុខភាពដែលអាចប៉ះពាល់ដល់ដំណើរការរបស់ mitochondriaក្នុងរាងកាយ។ Mitochondria មាននាទីបង្កើតថាមពលដល់កោសិកាក្នុងរាងកាយ។ នៅពេលដែល mitochondria មិនអាចផលិតថាមពលទៅតាមតម្រូវការរបស់រាងកាយបាន នោះវានឹងប៉ះពាល់ដល់ដំណើរការរបស់សរីរាង្គផ្សេងៗទៀត។
ជំងឺ Mitochondrial diseases អាចប៉ះពាល់ដល់ផ្នែកជាច្រើននៃរាងកាយ រួមទាំងកោសិកាផងដែរ ដែលរួមមានខួរក្បាល ប្រព័ន្ធប្រសាទ សាច់ដុំ តម្រងនោម បេះដូង ថ្លើម ភ្នែក ត្រចៀក និងលំពែង។
ជំងឺនេះមិនអាចព្យាបាលជានោះទេ ហើយអាចធ្វើឲ្យទារកកើតមកស្លាប់ភ្លាមៗ ឬប៉ុន្មានថ្ងៃក្រោយសម្រាល។ បើតាម BBC មានគ្រួសារមួយចំនួនបានបាត់បង់កូនច្រើនដងដោយសារតែជំងឺមួយនេះ ហើយវិធីសាស្ត្របញ្ចូលហ្សែនបីប្រភេទបែបនេះជាជម្រើសតែមួយគត់សម្រាប់ជួយឲ្យកូនដែលកើតមកមានសុខភាពល្អ។
បញ្ហាជំងឺនេះកើតចេញពីម្ដាយ ដែលផ្ទេរទៅឲ្យកូន។ ដូចនេះដើម្បីដោះស្រាយបញ្ហាជំងឺមួយនេះ ការបរិច្ចាគmitochondria គឺជាជម្រើសមួយ។
ការបរិច្ចាគ DNA នេះគ្រាន់តែអាចជួយឲ្យmitochondria មានដំណើរការល្អឡើងវិញ ហើយវាមិនបានប៉ះពាល់ដល់ហ្សែនរបស់ទារកទាក់ទងទៅនឹងរូបរាងនោះទេ ហើយក៏គេមិនចាត់ទុកអ្នកបរិច្ចាគជាម្ដាយនោះដែរ។
គួរបញ្ជាថាវិធីសាស្ត្រមួយនេះត្រូវបានរកឃើញ និងអនុញ្ញាតដោយច្បាប់នៅចក្រភពអង់គ្លេសតាំងពីឆ្នាំ២០១៥ ប៉ុន្តែមិនត្រូវបានគេយកមកអនុវត្តភ្លាមៗនោះទេ។ ដោយឡែកនៅសហរដ្ឋអាមេរិកវិញវិធីសាស្ត្រនេះត្រូវបានប្រើលើកដំបូងនៅឆ្នាំ២០១៦។ នេះបើតាមសារព័ត៌មាន BBC ដដែល៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]