ភ្នំពេញ៖ នៅថ្ងៃនេះ ក្រុមហ៊ុន Toyota Cambodia បានប្រកាសបើកទទួលកក់រថយន្ត Toyota Wigo 2024 ស៊េរីថ្មីហើយ ជាមួយនឹងរូបរាងដ៏ទាន់សម័យតាមបច្ចេកវិទ្យាថ្មី និងចុងក្រោយបង្អស់។  

រថយន្ត Toyota Wigo 2024 ត្រូវបានផលិតឡើងដោយប្រើប្រាស់នូវគ្រោងឆ្អឹងថ្មី ប្រវែងសរុប 3,760 មម ទទឹង 1,665 ម.ម កំពស់ 1,505 ម.ម ប្រវែងគន្លាតកង់មុខ-ក្រោយ 2,525 ម.ម និងកំពស់ពីដីទៅបាតរថយន្ត 160 ម.ម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទាំងនេះសុទ្ធតែជាលក្ខណៈពិសេសៗ ដែលអតិថិជនគួរតែជ្រើសរើសយករថយន្ត Toyota Wigo 2024 ជាមធ្យោបាយធ្វើដំណើរប្រចាំថ្ងៃរបស់ខ្លួន៖

ទី១៖ រូបរាងដែលបានរចនាឡើងដ៏ស៊ីវិល័យ ទាន់សម័យ និងទាក់ទាញ៖

ការរចនាផ្នែកខាងក្រៅមានលក្ខណៈស្ព័រ និងមានអំណាចទាំងផ្នែកចង្កៀង កាងលំហូខ្យល់ខាងមុខ និងខាងក្រោយ ជាមួយនឹងការរចនាផ្នែកចំហៀងបែប3D អូសកាត់ពីទ្វាខាងមុខដល់ខាងក្រោយ។ ថ្វីត្បិតតែនេះជារថយន្តលំដាប់ថវិកា ក៏ប៉ុន្តែវាក៏បានបំពាក់នូវចង្កៀង LED និងអំពូលលំអនៅពេលថ្ងៃផងដែរ។

ទី២៖ ប្រណីតភាពនៅផ្នែកខាងក្នុង៖

មានភាពធំទូលាយទាំងជួរខាងមុខ និងខាងក្រោយ ហើយការរចនាតាប្លូ ព្រមទាំងបរិក្ខាប្រើប្រាស់បង្ហាញនូវលក្ខណៈស្ព័រសាកសមសម្រាប់មិត្តៗយុវវ័យ។ លើសពីនេះក៏បានបំពាក់នូវអេក្រង់កំសាន្ត Touch Screen ទំហំដល់ទៅ ៨ អ៉ីញឯណោះ។

ទី៣៖ ប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរ៖

តូយ៉ូតា តែងតែគិតគូពីសុវត្តិភាពអ្នកប្រើប្រាស់ជាចម្បង ជាក់ស្តែងរថយន្តនេះក៏បានបំពាក់នូវពោងសុវត្តិភាព ៦ គ្រាប់ អាចការពារបានមួយជុំរថយន្តផងដែរ។ លើសពីនេះ វាក៏បានបំពាក់មកនូវមុខងារទំនើបមួយគឺ Blind Spot Monitoring ដែលជំនួយក្នុងការផ្តល់សញ្ញាពីឧបសគ្គនៅផ្នែកចំហៀងដែលយើងមិនអាចមើលឃើញ។

ប្រសិនបើចង់ជ្រាបកាន់តែច្បាស់អំពីរូបរាងដ៏ស្រស់ស្អាត និងគួរឱ្យទាក់ទាញរបស់រថយន្តស៊េរីថ្មី Toyota Wigo 2024 តោះប្រញាប់រួសរាន់ទៅកក់ទាំងអស់គ្នា ដើម្បីក្លាយជាម្ចាស់រថយន្តមួយនេះដំបូងគេ។

សូមអញ្ជើញអតិថិជនទស្សនាវីដេអូទាំងអស់គ្នា!

វីដេអូ

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងក្រោមនេះ៖  

-ផ្នែកលក់អនឡាញ៖ 𝟎𝟏𝟕 𝟑𝟑𝟑 𝟓𝟎𝟑 / 𝟎𝟖𝟔 𝟑𝟑𝟑 𝟓𝟎𝟑 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟎𝟖 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟑𝟗   

-សាខាទឹកថ្លា៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟕𝟑𝟎   

-សាខាបឹងកេងកង៖ 𝟎𝟏𝟕 𝟑𝟑𝟑 𝟕𝟑𝟎   

-សាខាទួលសង្កែ៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟕𝟑𝟑   

-សាខាខេត្តសៀមរាប៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟓𝟓𝟕   

-សាខាខេត្តបាត់ដំបង៖ 𝟎𝟏𝟕 𝟑𝟑𝟑 𝟐𝟒𝟏

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]