ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា និងកម្មវិធីតន្រ្តី Pleng បានចូលរួមគាំទ្រឧបត្ថម្ភផ្តាច់មុខក្នុងការផលិតបទចម្រៀង «Rise Up» ជាមួយក្រុមតារាសិល្បៈ D-Man ដើម្បីអបអរសាទរដល់ការបញ្ចប់ព្រឹត្តការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដោយជោគជ័យ ដែលប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ក៏ដូចជាការសង្ខេបសកម្មភាពនៃការខិតខំរបស់អត្តពលិកកម្ពុជាទាំងអស់ ដែលបានចូលរួមប្រកួតកន្លងមក។
បទចម្រៀង «Rise Up» ត្រូវបាននិពន្ធឡើងដោយក្រុមសិល្បករ D-Man ដែលមានសមាជិកប្រុសទាំង ៥នាក់ រួមមាន លោក ឆន សុភារក្ស ឈឿន សុខម៉េង សុខ សម្បត្តិ ជា សុខពិទូរ្យ និងឈួន ពិសិដ្ឋ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចម្រៀងដ៏មានអត្ថន័យមួយបទនេះ រៀបរាប់អំពីការផ្ដល់កម្លាំងចិត្តដល់អត្ដពលិកកម្ពុជា តាមរយៈការលើកកម្ពស់ ស្មារតីរូបរួមគ្នាយ៉ាងមុតមាំ មិនរារែកក្នុងការធ្វើដំណើរឆ្ពោះទៅមុខយ៉ាងស្វាហាប់ ដោយសាមគ្គីភាពជាមួយគ្នា ដើម្បីឈានទៅដល់គោលដៅ ក្នុងប្រកួតដណ្ដើមជ័យលាភីលើកមុខមាត់ប្រទេសជាតិ។ បទចម្រៀងមួយបទនេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីយុទ្ធនាការ #BeyondTheGames គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (National Olympic Committee of Cambodia) ក៏ដូចជាក្រសួងអប់រំយុវជន និងកីឡាផងដែរ។
លោកស្រី Mila Kusheva នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន Smart Axiata បានសម្តែងពីសេចក្តីសោមនស្សរីករាយ ដែលក្រុមហ៊ុន Smart អាចចូលរួមលើកកម្ពស់វិស័យកីឡានៅកម្ពុជា តាមរយៈកិច្ចសហការរួមគ្នាជាមួយសិល្បៈករ និងកម្មវិធីតន្រ្តី Pleng ផងដែរ។
សូមបញ្ជាក់ផងដែរ ប្រតិបត្តិករទូរស័ព្ទចល័តមួយនេះ តែងចូលរួមយ៉ាងសកម្មក្នុងការគាំទ្រវិស័យកីឡានៅកម្ពុជា ជាពិសេសតាមរយៈការចូលរួមជាម្ចាស់ជំនួយមួយរូបក្នុងយុទ្ធនាការ #BeyondTheGames និងតាមរយៈការគាំទ្រព្រឹត្តិការណ៍កីឡាជាតិ ៣ ឆ្នាំជាប់ៗគ្នាផងដែរ ហើយសម្រាប់ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ កាលពីឆ្នាំ ២០២២ ក្រុមហ៊ុនទូរគមនាគមន៍មួយនេះ ក៏បានចូលរួមសហការជាមួយ Pleng និងសិល្បករក្នុងស្រុកដើម្បីផលិតនិពន្ធ ក៏ដូចជាសម្តែងនូវបទចម្រៀង «វីរភាពកីឡា» ផងដែរ។
ក្រុមហ៊ុន Smart នៅតែបន្តស្មារតីគាំទ្រលើវិស័យកីឡា និងព្រឹត្តិការណ៍សំខាន់ៗជាបន្តបន្ទាប់ ដែលកម្ពុជាមានឱកាសរៀបចំឡើង ដើម្បីលើកកម្ពស់កិត្យានុភាពប្រទេសនៅលើឆាកអន្តរជាតិ។
សាធារណជនអាចស្តាប់បទចម្រៀង «Rise Up» នេះមុនគេនៅក្នុង Pleng app មុនគេតាមរយៈតំណរភ្ជាប់នេះផងដែរ៖ https://pleng.smart.com.kh/song/rise-up/103399760/play/
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៧លាន ៥សែននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង 3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជា តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១,០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។
Smart ជីវិតរស់រវើក!
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]