បរទេស៖ កាលពីប៉ុន្មានម៉ោងមុននេះ ក្រុមអ្នកអ្នកស្រាវជ្រាវរបស់សហរដ្ឋអាមេរិក និងក្រុមហ៊ុន OceanGate Expeditions បានចេញសេចក្តីថ្លែងការជាផ្លូវការហើយថា ពួកគេបានរកឃើញបំណែករបស់កូននាវាមុជទឹក Titan នៅចំងាយប្រមាណតែជាង ៥០០ម៉ែត្រប៉ុណ្ណោះ ពីខ្មោចកប៉ាល់ Titanic។

កំទេចបំណែកដែលគេសនដ្ឋានថាជារបស់កូននាវា Titan នៅក្បែរខ្មោចកប៉ាល់ Titanic
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីរកឃើញបំណែកទាំងនេះហើយ គេក៏បានដាក់ការសន្ឋិដ្នានថា កូននាវាមុជទឹក Titan បានផ្ទុះបាត់ទៅហើយនៅបាតសមុទ្រអាត្លង់ទិច ដោយសារតែមិនអាចទប់ទល់ជាមួយនឹងសម្ពាធទឹកសមុទ្រដ៏ជ្រៅជម្រៅដល់ទៅ ៣៨០០ ម៉ែត្រឯណោះ និងកំហុសបច្ចេកទេសនៅក្នុងកូននាវាមុជទឹក Titan ផងដែរ រីឯអ្នកដំណើរទាំង ៥នាក់ ក៏មិនអាចនៅរស់រានមានជីវិតបានដែរក្នុងឧបត្ត្បិវហេតុដ៏រន្ធត់នេះ។

អ្នកដំណើរទាំង៥នាក ដែលនៅក្នុងកូននាវា

ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក្រុមឆ្មាំសមុទ្រ និងអ្នកមុជទឹករាវរករបស់អាមេរិក និងកាណាដា ក៏នៅតែបន្តការរុករកមិនឈប់ឈរ ដែលប្រៀបដូចជាការរាវម្ជុលនៅក្នុងបាតសមុទ្រដូច្នោះដែរ។ ហើយគេជឿជាក់ថា នឹងមានតម្រុយថ្មីៗបន្តបន្ទាប់ទៀតពីកូននាវាមុជទឹក Titan។

គួរបញ្ជាក់ឱ្យដឹងថា គិតមកទល់នឹងពេលនេះកងកម្លាំងអ្នកស្រាវជ្រាវអាមេរិកសហការជាមួយកាណាដា បានធ្វើការរុករករាលដាលក្នុងទំហំផ្ទៃសមុទ្រដល់ទៅជិត ១,៧០០០ គីឡូម៉ែត្រក្រឡាឯណោះ។

ដំណើរការរុករុករបស់ឆ្នាំសមុទ្រ
ដំណើរការរុករុករបស់ឆ្នាំសមុទ្រ

តាមការឱ្យដឹងពីប្រធានគណៈកម្មាធិការនាវាមុជទឹករបស់សហរដ្ឋអាមេរិក បានធ្វើការថ្កោលទោសយ៉ាងខ្លាំងទៅលើក្រុមហ៊ុន OceanGate Expeditions ដែលបានដាក់យាននាវាមុជទឹក Titan ឱ្យដំណើរការដឹកអ្នកទេសចរណ៍ទាំង៥នាក់ ទៅទស្សនាសាកសពកប៉ាល់ Titanic ពីព្រោះថា Titan នៅមិនទាន់បានទទួលស្គាល់ជាផ្លូវការថា អាចចុះទៅក្នុងបាតសមុទ្រជម្រៅជ្រៅដល់ថ្នាក់នេះបានឡើយទេ គ្រប់យ៉ាងគឺជាការសម្រេសរបស់ក្រុមហ៊ុន OceanGate Expeditions។

សូមរំលឹកថា កូននាវាមុជទឹក Titan បានចេញដំណើរពីនាវាធំ Polar Prince ដែលនៅរង់ចាំនៅលើផ្ទៃសមុទ្រ កាលពីថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ ប្រហែលជាម៉ោង៨ព្រឹក ហើយបានបាត់ការទាក់ទងនៅម៉ោងប្រមាណជា ៩កន្លះព្រឹក ពោលគឺមានរយៈពេលត្រឹមតែ ១ម៉ោង ៤៥នាទី បន្ទាប់ពីចេញដំណើរ។

ហើយអុកស៊ីសែនដែលបានផ្ទុកសម្រាប់ប្រើប្រាស់នៅក្នុងនាវាតូចមួយនេះ គឺមាន៩៦ម៉ោង ដែលស្មើរនឹង៤ថ្ងៃ ប៉ុណ្ណោះ តែជាក់ស្តែងកប៉ាល់បានបាត់ខ្លួនអស់រយៈពេលជិត៦ថ្ងៃហើយ គិតមកទល់ពេលនេះ។ ចំណែកឯតម្លៃសំបុត្រ សម្រាប់ការចុះទៅទស្សនាខ្មោចកាប៉ាល់ Titanic នៅក្រោមបាតសមុទ្រនេះវិញមានតម្លៃប្រមាណដល់ទៅ ២៥ម៉ឺនដុល្លារក្នុងម្នាក់ ដែលជាការទេសចរណ៍កម្សាន្តសម្រាប់តែអ្នកមានប៉ុណ្ណោះ។

នេះគឺជារឿងមួយដែលគួរឱ្យសោកស្តាយបំផុតសម្រាប់ក្រុមគ្រួសារនៃជនរងគ្រោះទាំង ៥ នាក់ និងជារឿងប្រវត្ដិសាស្រ្តដ៏ជូរចត់ដែលពិភពលោកមិននឹកស្មានដល់។

​សម្រាប់ព័ត៌មាន Update យ៉ាងណានោះ ក្រុមការងារខ្មែរឡូត នឹងធ្វើការចុះផ្សាយជាបន្តបន្ទាប់ទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]